សន្និសីទទូទៅ
នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ
សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ ២០២១


នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ

​ឧបករណ៍​ដែល​យើង​ត្រូវការ​ធ្វើ​ឲ្យ​មាន​ថ្ងៃ​ដ៏​ភ្លឺស្វាង និង​បង្កើន​​សេដ្ឋកិច្ច​នៃ​សណ្ដានចិត្ត​ល្អ​ពិត ​គឺមាន​ផ្គត់ផ្គង់​ឲ្យ​យ៉ាងច្រើន​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។

ពី​មុន​បុណ្យអ៊ីស្ទើរ​ដំបូង​ កាល​ព្រះយេស៊ូវ​បាន​បញ្ចប់​ពិធី​បរិសុទ្ធ​សាក្រាម៉ង់​ថ្មី​ដែលទ្រង់បាន​ប្រទាន​ដល់​ពួកសាវក​ទាំង​ដប់ពីរនាក់ នោះ​ទ្រង់​បាន​ចាប់ផ្ដើម​សុន្ទរកថា​លា​ដ៏អស្ចារ្យ​ ហើយ​ជា​ពេល​ដែល​ទ្រង់​ត្រូវ​ទទួល​រង​ការឈឺចាប់​នៅក្នុង​សួនច្បារ​គែតសេម៉ានី ការក្បត់ និង​ការឆ្កាង ។ ទោះ​យ៉ាងណា​ ដោយ​ញាណ​ដឹង​ពីកង្វល់ និងការភ័យខ្លាច​របស់​​បុរស​ទាំងនោះ​​បាន​បង្ហាញ​ឲ្យ​ឃើញ ​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ទៅកាន់​ពួកគេ ( និង​មកកាន់​យើងថា ) ៖

« កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ​ឡើយ អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​ហើយ ចូរ​ជឿ​ដល់​ខ្ញុំ​ដែរ ។…

« ខ្ញុំ​មិន​ចោល​អ្នក​រាល់​គ្នា​ឲ្យ​នៅ​កំព្រា​ទេ ៖ ខ្ញុំ​នឹង​មក​ឯ​អ្នក​រាល់​គ្នា​វិញ ។…

« ខ្ញុំ​ទុក​សេចក្ដី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្ដី​សុខសាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូចជា​លោកិយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។​

គ្រា​លំ​បាក​កើត​មាន​នៅក្នុង​ពិភពរមែង​ស្លាប់នេះ​ទាំង​ចំពោះ​មនុស្ស​ស្មោះត្រង់​ផងដែរ ប៉ុន្តែ​សារ​អះអាង​​របស់​ព្រះគ្រីស្ទ​គឺ​ថា ទ្រង់​ជា​កូនចៀម​ដែល​ត្រូវ​ថ្វាយជា​ដង្វាយ​ក្នុង​អំឡុងបុណ្យរំលង ​ដែល​នឹងទៅ​ដូចជា ​« កូន​ចៀម​នៅ​ចំពោះ​មុខ​ពួក​អ្នក​កាត់​រោម [ របស់​វា ]​ » ហើយ​ទ្រង់​នឹង​ក្រោកឡើង​ជា​រៀង​រហូត​ ដូច​អ្នក​តែង​ទំនុកតម្កើង​​​ថា « ព្រះ​ទ្រង់​ជា​ទី​ពឹង​ជ្រក​ក៏​ជា​កំឡាំង​នៃ [ យើង ] ខ្ញុំ​ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង [ គ្រា ] អាសន្ន » ។

ដោយ​ដឹង​ថាវេលា​​​លំបាក​​សម្រាប់​ព្រះគ្រីស្ទ​ត្រូវ​ឆ្កាងខិត​មកជិត ឯពួកសិស្ស​របស់​ទ្រង់​​​នាំ​ដំណឹងល្អ​​ទៅកាន់​ពិភពលោក​នៅក្នុង​ពេលវេលា​ដ៏​ប្រសើរ ឥឡូវ​នេះ សូម​ទៅ​ជាមួយ​ខ្ញុំ ទៅ​មើល​នូវ​សារមួយ​ដែល​ទាក់ទង​ទៅ​នឹង​សមាជិក​នៃ​សាសនាចក្រ​របស់​ព្រះអង្គសង្គ្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ ។ សារ​នេះ​មាន​នៅ​ក្នុង​ខគម្ពីរ​ជា​ច្រើន​​ក្នុង​ព្រះគម្ពីរ​មរមន​ដែល​មាន​ជម្លោះ​ពី​នេះពីនោះ មក​ពី​ឥរិយាបថ​រំខាន​មិនចេះចប់​របស់​លេមិន និង​លេមយួល​រហូត​ដល់មាន​ការប្រយុទ្ធ ​ដែល​មាន​ទាហាន​រាប់​សែន​នាក់ ។ ហេតុ​ផលជាក់ស្ដែង​​មួយដែល​លើក​ឡើង​គឺថា ​ដោយ​សារ​ព្រះគម្ពីរ​មរមន​​​សរសេរឡើង​​សម្រាប់​អ្នក​អាន​​នៅ​ថ្ងៃ​ចុងក្រោយ ​នោះ​អ្នក​និពន្ធ​ទាំង​នេះ ( ភាគច្រើន​ស្ថិត​ក្នុង​សង្គ្រាម​ដោយ​ផ្ទាល់ ) ព្រមាន​យើង​ដោយ​ព្យាករ​ថា​អំពើ​ហឹង្សា និង​ជម្លោះ​នឹង​ក្លាយ​ជា​លក្ខណៈ​មួយ​គួរ​ឲ្យ​កត់​សម្គាល់ក្នុង​​​​ទំនាក់ទំនង​នៅ​​ថ្ងៃ​ចុងក្រោយ ។

ជា​ការពិត​ណាស់ ទ្រឹស្តី​របស់​ខ្ញុំ​អំពី​ជម្លោះ​នៅថ្ងៃ​ចុងក្រោយ​ពុំ​មែន​ជារឿង​ពី​ដើម​ទេ ។ កាល​ពី​រពាន់ឆ្នាំមុន ​ព្រះអង្គសង្គ្រោះ​បាន​ព្រមាន​ថា នៅ​ថ្ងៃ​ចុងក្រោយ​នឹងមាន « សង្គ្រាម និង​ពាក្យ​ចចាម​អារាម​អំពី​សង្គ្រាម »ក្រោយមក​​ថា « កាល​សេចក្ដី​សុខសាន្ត [ នឹង ] ត្រូវ​យក​ចេញ​ពី​ផែនដី » ។ ពិត​ណាស់​ព្រះអង្គសង្ក្រោះ​ជាម្ចាស់​នៃមេត្រី​ភាព ​បាន​បង្រៀន​យ៉ាង​ច្បាស់​ថា ​ការទាស់ទែង​គ្នា​គឺ​ជា​របស់​ផង​អារក្ស​វិញ​ព្រះគម្ពីរ​ចែងថា ទ្រង់​ព្រះកន្សែង​ជា​មួយ​ព្រះវរបិតា​ដ៏​ទេវភាព ព្រោះ​គ្រួសារ​មនុស្ស​លោក​នៅ​ជំនាន់​របស់​យើង​ ដែល​ជា​មនុស្ស ​« គ្មាន​ការស្រឡាញ់ » និង​​គ្មាន​វិធី​រស់នៅ​ជា​មួយ​គ្នា​ដោយ​ក្ដីស្រឡាញ់​ ។

បងប្អូន​ប្រុសស្រី​ ​យើង​មើល​ឃើញ​ជម្លោះ ​កំហឹង និង​​គ្មានភាព​រាបសារ​ជា​​​ទូទៅ​នៅ​ជុំវិញ​យើង ។ ជា​សំណាង​ល្អ ​ជំនាន់​បច្ចុប្បន្នពុំ​មាន​សង្គ្រាម​លោក​លើកទី ៣ ដើម្បី​ប្រយុទ្ធទេ ហើយ​ក៏​ពុំ​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ដូច​កាល​ពី​ឆ្នាំ ១៩២៩ ដែល​នាំ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ធ្ងន់ធ្ងរ​នោះ​ដែរ ។ យើង​កំពុង​ប្រឈម​មុខ​នឹង​ប្រភេទ​សង្គ្រាម​លោក​លើក​ទីបី​ដែល​ពុំប្រយុទ្ធ​ដើម្បី​បង្ក្រាប​មារសត្រូវ​ ​ប៉ុន្តែ​​ប្រឈមមុខ​នឹង​ការ​កេណ្ឌ​កូនចៅ​របស់​ព្រះ​ ឲ្យ​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​ទៅវិញ​ទៅមក និង​ជួយ​ព្យាបាល​របួស​ដែល​យើង​ឃើញមាន​នៅក្នុង​ពិភពជម្លោះនោះ ។ វិបត្តិ​សេដ្ឋកិច្ច​ដ៏ធំ​ដែល​យើង​ប្រឈមមុខ​ឥឡូវនេះ​ពុំ​ទាក់ទង​នឹង​ការ​បាត់បង់​ការសន្សំ​ប្រាក់​នៅ​ក្រៅខ្លួន​​របស់​យើងទេ តែ​​វា​ទាក់ទង​ច្រើន​ទៅនឹង​ការបាត់បង់​​នៅ​ក្នុង​ខ្លួន​ បាត់នូវ​​ទំនុកចិត្ត​លើ​ខ្លួនឯង ​ព្រោះ​តែ​ឱនភាពនៃ​សេចក្តីជំនឿ​ ​និង​សេចក្តីសង្ឃឹម ព្រមទាំង​​សប្បុរសធម៌​ដែល​នៅ​ជុំវិញ​ខ្លួន​យើង ។ ប៉ុន្តែ​ឧបករណ៍​ដែល​យើង​ត្រូវការ​ធ្វើ​ឲ្យ​មាន​ថ្ងៃ​ដ៏​ភ្លឺស្វាង និង​បង្កើន​​សេដ្ឋកិច្ច​នៃ​សណ្ដានចិត្ត​ល្អ​ពិត​នៅក្នុង​សង្គម ​គឺមាន​ផ្គត់ផ្គង់​ឲ្យ​យ៉ាងច្រើន​នៅក្នុង​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ។ យើងមិនអាច— ហើយពិភពលោកនេះ​ក៏​មិន​អាច​—​បរាជ័យ​ក្នុង​ការដាក់ឲ្យ​ប្រើប្រាស់​​គោលការណ៏​នៃ​ដំណឹងល្អ និង​ការ​ការពារ​សេចក្តីសញ្ញា​ពេញ​លេញ​ក្នុងជីវិតយើងនោះទេ » ។

ដូច្នោះ​នៅលើ​ពិភពលោក​មួយ​ដែល​មាន « ខ្យល់​ព្យុះ​បោក​ឥត​មាន​សេចក្ដី​កម្សាន្ដ​ចិត្ត​ » ដូច​ដែល​ព្រះយេហូវ៉ា​មាន​បន្ទូល ​​តើ​យើង​អាច​រកឃើញ​អ្វី​ដែល​ទ្រង់​បាន​ហៅ​ថា « សេចក្ដី​សញ្ញា​នៃ … សេចក្តី​មេត្រី » យ៉ាង​ដូច​ម្តេច ? យើង​រក​ឃើញ​វា​តាមរយៈ​ការងាក​ទៅរក​ទ្រង់​ដែល​​មាន​បន្ទូល​ថា​ ទ្រង់​នឹង​មេត្តា​ដល់​យើង​ « ដោយ​សេចក្ដី​សប្បុរស​ដ៏​អស់​កល្ប​ជានិច្ច​វិញ » ។ ថ្វី​បើ​មាន​ការព្យាករ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច និង​បទគម្ពីរ​​ប្រកាស​ថា កាល​សេចក្ដី​សុខសាន្ត​នឹង​ត្រូវ​យក​ចេញ​ពី​ផែនដី​ទៅ​ក្តី​ ក៏​ពួក​ព្យាការី​រួម​ទាំង​ប្រធាន រ័សុល អិម ណិលសុន ជា​ទី​ស្រឡាញ់​របស់​យើង បាន​បង្រៀន​ថា វា​មិន​ត្រូវ​បាន​យក​ចេញ​ពី​យើង​ម្នាក់ៗ​នោះ​ទេ !​ ដូច្នេះ​​ក្នុង​បុណ្យអ៊ីស្ទើរ​នេះ សូម​ព្យាយាម​អនុវត្ត​សេចក្តីសុខសាន្ត​ជា​របៀប​ផ្ទាល់ខ្លួន​មួយ ​ដោយអនុវត្ត​ព្រះគុណ និង​ការព្យាបាល​នៃ​​ដង្វាយធួន​របស់​ព្រះអម្ចាស់ ​យេស៊ូវគ្រីស្ទ​ចំពោះ​ខ្លួន​យើង គ្រួសារ​យើង ​និង​អស់​អ្នក​ដែលយើង​អាច​​ឈោង​ទៅ​ជួយ​​នៅ​ជុំវិញ​យើង ។ ជា​សំណាង​ល្អ​ ទោះគួរឲ្យ​ភ្ញាក់ផ្អើលក្ដី ​ថ្នាំ​​លួងលោម មាន​សម្រាប់​យើង ​« ដោយ​ឥត​បង់​ប្រាក់ ហើយ​ឥត​ថ្លៃ​ផង » ។​១០

ជំនួយ និង​ក្តីសង្ឃឹម​បែប​នេះ​ពិត​ជា​ត្រូវការ​ជា​ចាំបាច់ ​ពីព្រោះ​ក្នុង​ក្រុម​ជំនុំ​ទូទាំង​ពិភពលោក​សព្វថ្ងៃ​នេះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​ប្រឈមមុខ​ជាមួយ​ឧបសគ្គ​គ្រប់​បែបយ៉ាង—ទាំង​រាងកាយ ឬ​អារម្មណ៍​សង្គម ឬ​ហិរញ្ញវត្ថុ ឬ​បញ្ហា​ជាច្រើន​ផ្សេងៗ​ទៀត ។ ប៉ុន្តែ​​អ្វីៗ​​ទាំងនេះ​ យើង​មិនខ្លាំង​គ្រប់គ្រាន់​ដើម្បី​ដោះស្រាយ​បញ្ហា​​ដោយផ្ទាល់​​ ដ្បិត​ភាព​សុខសាន្ត​​ដែល​យើង​ត្រូវការ​ពុំ​ដូច​ជា « លោកីយ៍​ឲ្យ​ទេ » ។១១ ទេ សម្រាប់​បញ្ហាលំបាក​​ដ៏ពិតទាំង​​នោះ ​យើង​ត្រូវការ​អ្វី​ដែល​ខគម្ពីរ​ហៅថា « អំណាច​ទាំងឡាយ​នៃ​ស្ថាន​សួគ៌ » ប៉ុន្តែ​ដើម្បី​ទទួល​បាន​អំណាច​ទាំងនេះ យើង​ត្រូវ​តែ​រស់នៅ​តាម​អ្វី​ដែល​ខគម្ពីរ​​ហៅថា « គោលការណ៍​នៃ​សេចក្តី​សុចរិត » ។១២ ឥឡូវ ការ​យល់ដឹង​អំពី​ទំនាក់ទំនង​រវាង​គោលការណ៍ និង​អំណាច​នេះ គឺ​ជា​មេរៀនមួយដែល​មនុស្ស​លោក​ហាក់​ដូច​ជា​រៀន​មិន​ចេះ​ នេះ​ជាព្រះបន្ទូល​របស់​​ព្រះ​នៃ​ស្ថានសួគ៌ និង​ផែនដី​ !១៣

ហើយ​តើ​គោលការណ៏​ទាំងអស់​នោះ​គឺ​ជា​អ្វី ? មែន​ហើយ​ គោលការណ៍​ទាំង​នោះ​ត្រូវ​បាន​សរសេរ​ដដែលៗនៅ​ក្នុង​គម្ពីរ​ វាត្រូវ​បាន​បង្រៀន​ម្តងហើយ​ម្តងទៀត​នៅ​ក្នុង​សន្និសីទ​ដូចនេះ​ ហើយ​នៅ​ក្នុង​​​គ្រា​កាន់កាប់​ត្រួតត្រា​របស់​យើង ព្យាការី​យ៉ូសែប​ស្ម៊ីធ​បាន​បង្រៀនវា​​ជា​ការ​ឆ្លើយ​តប​ទៅនឹង​ការអធិស្ឋាន​​ផ្ទាល់​ខ្លួនរបស់​លោកឱ​ព្រះ​នៃ​ទូលបង្គំ​អើយ​ហេតុ​អ្វី​បាន​ជា​ទ្រង់​លះ​បង់​ចោល​ទូលបង្គំ ? »១៤ នៅ​កន្លែង​ដ៏​ត្រជាក់​ ជាគុកកន្ដោច​កន្ដែង​នៃ​​គុក​លីប៊ើធី លោក​ត្រូវ​បាន​បង្រៀន​នូវ​គោលការណ៍​នៃ​សេចក្ដី​សុចរិត​​ដែល​រាប់​បញ្ចូល​ទាំង​គុណធម៌​ដូច​ជា​ការស៊ូទ្រាំ ការអត់ធ្មត់ ការ​ទន់ភ្លន់ និង​ការ​ស្រឡាញ់​ស្មោះត្រង់​ប៉ុណ្ណោះ ។១៥ អវត្តមាន​នៃ​គោលការណ៍​ទាំងនោះ វា​ច្បាស់ជា​នាំ​ឲ្យ​យើង​ជួប​នឹង​ជម្លោះ និងភាព​ខឹង​សម្បារ​មិនខាន ។

ក្នុង​ន័យ​នោះ ​ខ្ញុំ​សូម​និយាយ​មួយភ្លែត​​អំពី​ការអវត្តមានគោលការណ៍​នៃ​ភាពសុចរិត​ទាំងនេះ​ក្នុង​សម័យ​របស់​យើង​នៅ​ត្រីមាស​ខ្លះៗ​ ។ ជា​ច្បាប់​មួយ ខ្ញុំជា​មនុស្ស​ដែល​រីករាយ ចិត្តល្អ ហើយ​មាន​អ្វី​ជាច្រើន ដែលល្អ និង​ស្រស់ស្អាត​នៅ​ក្នុង​ពិភពលោក​យើង ។ ច្បាស់ណាស់ ​យើង​មាន​ពរជ័យ​ខាង​សម្ភារៈ​ច្រើន​ជាង​ជំនាន់​ណាៗ​ទាំងអស់​ក្នុង​ប្រវត្តិសាស្ត្រ ​ប៉ុន្តែ​នៅ​ក្នុង​វប្បធម៌​សតវត្សរ៍​ទី ២១ នៅ​ក្នុង​សាសនាចក្រ​ជាទូទៅ និង​ជា​ញឹកញាប់​ យើង​នៅ​តែ​មើល​ឃើញ​ជីវិត​ជា​ច្រើន​ដែល​កំពុង​មាន​បញ្ហា​ជា​មួយ​នឹង​ការសម្របសម្រួល​នានា​ដែល​ភាគ​ច្រើន​ជា​លទ្ធផល​នៃ​ការមិន​គោរព​តាម​សេចក្តី​សញ្ញា​ ហើយ​ការខូច​ចិត្ត​ជា​ច្រើន​ផងដែរ ។ ពិចារណា​អំពី​ភាសា​អសុរស​ ​ដូចគ្នា​នឹង​ការរំលោភ​បំពាន​ផ្លូវភេទ​ ដែលវា​ទាំងពីរ​នេះ​ ច្រើន​មាន​វត្តមាន​នៅ​ក្នុង​ខ្សែ​ភាពយន្ត ឬ​ទូរទស្សន៍ ឬ​កំណត់ត្រា​នៃ​​ការយាយី​ផ្លូវភេទ និង​ភាពមិនសមសម្យ ​នៅ​កន្លែង​ធ្វើការ ដែល​យើង​អាន​ជាច្រើន​នៅ​សព្វថ្ងៃនេះ ។ ទាក់ទង​ទៅ​នឹង​ភាពបរិសុទ្ធ​នៃ​សេចក្ដីសញ្ញា​ភាពពិសិដ្ឋ​ជា​ញឹកញាប់​ត្រូវ​បាន​គេ​ធ្វើឲ្យ​ក្លាយជា​រឿង​ធម្មតា​ហើយ​ភាពបរិសុទ្ធ​ក៏ត្រូវ​បានគេ​ធ្វើឲ្យ​មាន​ការមើលងាយ​ផងដែរ ។ ចំពោះ​អស់​អ្នក​ណា​ដែល​ត្រូវបាន​ល្បួង​ឲ្យ​ដើរ ឬ​ជជែក ឬ​ប្រព្រឹត្ដតាម​របៀបនេះ— ​« ដូច​ជា​លោកីយ៍​ឲ្យ » ​ដូច្នេះ​ឲ្យ​និយាយ​ថា​— សូម​កុំ​រំពឹង​ថារឿងនោះ​​នឹង​នាំ​ទៅ​រក​បទពិសោធន៍​ដ៏​សុខសាន្ត​ឡើយ ខ្ញុំ​សន្យា​នឹង​បងប្អូន​នៅ​ក្នុង​ព្រះនាម​ព្រះអម្ចាស់​ថា ​វា​នឹង​មិន​នាំ​មក​នូវ​សេចក្តី​សុខសាន្ត​ទេ ​« សេចក្ដី​ទុច្ចរិត​ពុំ​ដែល​ជា​សុភមង្គល​ឡើយ » ១៦ដូច​ដែល​ព្យាការី​ពី​បុរាណ​បាន​ថ្លែង ។ នៅ​ពេល​ការរាំរែក​ចប់​ អ្នកផ្លុំប៉ី​តែងតែ​ត្រូវ​​បង់​ប្រាក់​ឲ្យ​ជានិច្ច ​ហើយ​ភាគ​ច្រើន​​ប្រាក់នោះ ​គឺ​ជា​ទឹកភ្នែក និង​ការសោកស្តាយ ។​១៧

ប្រហែលជា​យើង​មើល​ឃើញ​ទម្រង់​ផ្សេងទៀត​នៃ​ការ​រំលោភបំពាន ឬ​ភាពថោកទាប ។ យើង​ត្រូវ​ប្រយ័ត្ន​ទ្វេដង ក្នុងនាមជា​សិស្ស​នៃ​ព្រះអម្ចាស់ នៃ​ព្រះយេស៊ូវគ្រីស្ទ ថា​យើង​មិន​ចូលរួម​ក្នុង​ឥរិយាបថ​នេះណាមួយឡើយ ។ ទោះ​ក្នុង​ករណី​ណា​ក៏ដោយ យើង​ត្រូវតែ​មាន​កំហុស​​នៅ​គ្រប់​ទម្រង់​នៃ​ការរំលោភ​បំពាន ឬ​ការ​គ្រប់គ្រង​ដោយ​ឥតសុចរិត ឬ​ការបង្ខិត​បង្ខំ​ដោយ​អសីលធម៌—ទាំង​ខាង​រាងកាយ, ផ្លូវចិត្ត, អារម្មណ៍, ឬ​តាមបែប​ផ្សេងៗទៀត ។ ខ្ញុំ​ចាំ​ពី​អារម្មណ៍ចូលចិត្ត​នូវ​អ្វី​ដែល​​​ប្រធាន​ហ្គរដុន ប៊ី ហ៊ិងគ្លី ​មានប្រសាសន៏​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ទៅកាន់​បុរស​នៃ​សាសនាចក្រ​​ទាក់ទង​នឹង « អ្នក​កាន់​អំណាច​ផ្តាច់ការ​នៅក្នុងផ្ទះ​របស់​ពួកគេ » ៖១៨

លោក​ថ្លែង​ថា​ « ទង្វើ​ដែល​គួរឲ្យ​សោកសៅ និង​គួរឲ្យ​ស្អប់ខ្ពើម​បំផុត​គឺ​ជា​ការរំលោភ​បំពាន​លើ​ប្រពន្ធ » ។ « បុរស​ណាម្នាក់​នៅក្នុង​សាសនាចក្រ​នេះ​ ដែល​ធ្វើបាប​ប្រពន្ធ​ខ្លួន ​ដែល​បន្ទាបបន្ថោក​កិត្ដិយស​​នាង ​ដែល​ជេរប្រមាថ​ដល់​នាង ​ដែល​ប្រើ​អំណាច​មិន​សុចរិត​លើនាង ​គឺ​មិនស័ក្ដិសម​​នឹង​កាន់​បព្វជិតភាព​ទេ ។… [ គាត់នោះ ] ​គឺ​ពុំ​មាន​ភាពសក្តិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារបរិសុទ្ធ​ទេ » ។១៩ លោក​ក៏​ថ្លែង​ដូចគ្នា​ថា អ្វី​ដែល​កាន់​តែ​ស្អប់ខ្ពើម​ថែម​ទៀត​នេះ​ គឺ​ការរំលោភ​បំពាន​លើ​កុមារ​គ្រប់​ទម្រង់—ឬ​គ្រប់​ការរំលោភបំពាន​ដទៃទៀត ។២០

មាន​ឧទាហរណ៍​ជាច្រើន ​បើ​មិន​ដូច្នោះ​ទេ ​បុរស​ស្ត្រី និង​កុមារ​​ស្មោះត្រង់​អាច​មាន​កំហុស​ក្នុង​ការនិយាយ​មិនល្អ និង​អាចបំផ្លាញ​ដល់​អ្នក​ដែល​ពួកគេ​អាច​នឹង​ផ្សាភ្ជាប់​ដោយ​ពិធីបរិសុទ្ធ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​របស់​ព្រះអម្ចាស់​ផង ។ មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ទទួល​ក្ដី​​ស្រឡាញ់​ មាន​អារម្មណ៍​សុខសាន្ដ ​ហើយមាន​សុវត្ថិភាព​នៅក្នុង​ផ្ទះ ។ សូម​មេត្តា សូមយើង​​ព្យាយាម​ថែរក្សា​បរិស្ថាន​នោះ​នៅទីនោះ ។ ការ​សន្យា​របស់មនុស្ស​ផ្សះផ្សារគេ ​គឺ​ថា​បងប្អូន​នឹង​មាន​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នៅ​ជា​គូកន​​ជា​និច្ច ហើយ​ពរជ័យ​នឹងចាក់ស្រោច​​មក​លើ​បងប្អូន ​« ​ដោយ​ឥត​បង្ខិតបង្ខំ »​ ជា​រៀង​ដរាប​ត​ទៅ ។២១ គ្មាន​នរណា​ម្នាក់​អាចប្រើ​អណ្តាត​ដ៏​មុតស្រួច ឬ​ពាក្យ​មិនល្អ​ដើម្បី​ « ច្រៀង​នូវ​ចម្រៀង​នៃ​សេចក្ដី​ស្រឡាញ់​ដែល​ប្រោស​លោះ »​ នោះទេ ។ ២២

ខ្ញុំ​សូម​បញ្ចប់​នូវ​អ្វី​ដែល​ខ្ញុំ​បាន​ចាប់ផ្តើម​ ។ ថ្ងៃ​ស្អែក​គឺ​ជា​ថ្ងៃ​បុណ្យអ៊ីស្ទើរ​ ជា​ពេល​សម្រាប់​គោលការណ៍​សុចរិត​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ និង​ដង្វាយ​ធួន​របស់​ទ្រង់​ « រំលង » —យក​ឈ្នះ​លើ​​ការទាស់ទែងគ្នា និង​ជម្លោះ​ យក​ឈ្នះ​លើភាព​អស់សង្ឃឹម និង​ការធ្លាក់​ទឹកចិត្ត​ ហើយ​ទីបំផុត​គឺ​ឈ្នះ​លើ​សេចក្តី​ស្លាប់ ។ វា​គឺ​ជា​ពេលដើម្បី​សន្យា​ភាព​ស្មោះត្រង់​ទាំងស្រុង​ចំពោះ​កូនចៀម​នៃ​ព្រះ​ដែល ​« ទ្រង់ ​[ បាន​ទ្រាំទ្រ​រង ] ​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង ហើយ​បាន​ទទួល​ផ្ទុក​អស់​ទាំង​សេចក្តី​ទុក្ខ​ព្រួយ​របស់​យើង » ​២៣ដោយ​​ប្តេជ្ញា​ចិត្ត​​ ដើម្បី​បញ្ចប់​កិច្ចការ​នៃ​សេចក្ដីសង្គ្រោះ​ជំនួស​យើង ។

ទោះ​ជា​មាន​ការក្បត់ និង​ឈឺចាប់​ ទោះ​ជា​មាន​ការធ្វើ​ទុក្ខ​បុកម្នេញ និង​ភាព​សាហាវ​ឃោរឃៅ និង​រែកអំពើ​បាប​ និង​ទុក្ខព្រួយ​នៃ​​គ្រួសារ​មនុស្ស​លោក​ទាំងអស់​ក៏​ដោយ ​ក៏​ព្រះរាជបុត្រា​​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ​ អាចទត​មើល​ឃើញ​ផ្លូវ​ដ៏​វែង​នៃ​ជីវិត​រមែងស្លាប់​នេះ ទតឃើញ​យើងនៅ​ចុង​សប្ដាហ៍នេះ រួច​មាន​បន្ទូល​ថា ៖​« ខ្ញុំ​ទុក​សេចក្តី​សុខ​នៅ​នឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា ហើយ​ដែល​ខ្ញុំ​ឲ្យ នោះ​មិន​មែន​ដូច​ជា​លោកីយ៍​ឲ្យ​ទេ ។ កុំ​ឲ្យ​ចិត្ត​អ្នក​រាល់​គ្នា​ថប់​បារម្ភ ឬ​ភ័យ​ឡើយ » ។​២៤ សូម​ឲ្យ​មាន​ពរជ័យ ​អំណរ​រីករាយ និង​ភាពសុខសាន្ត​ក្នុងថ្ងៃ​បុណ្យអ៊ីស្ទើរ ។ ពរជ័យ​ដ៏អស្ចារ្យ​​សម្រាប់​យើង​បាន​បង់ថ្លៃ​រួច​ហើយ​ដោយ​ព្រះអម្ចាស់​នៃ​មេត្រីភាព​ដែល​ខ្ញុំ​ស្រឡាញ់​ដោយ​អស់​ពី​ចិត្ត ​ហើយ​ខ្ញុំ​សូមថ្លែង​ជា​សាក្សី​យ៉ាងច្បាស់​​នៅ​ក្នុង​ព្រះនាម​ទ្រង់​ គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ​ អាម៉ែន ៕