ឆ្នាំ ២០១០-២០១៩
ការ​គាំទ្រ​ដល់​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ
ខែ មេសា ឆ្នាំ ២០១៨


ការ​គាំទ្រ​ដល់​អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ

យើង​សូម​ជូន​ដំណឹង​ថា របាយការណ៍​ស្ថិតិ​ដែល​ជា​ទម្លាប់​ត្រូវបាន​ប្រកាស​អំឡុង​សម័យ​ប្រជុំ​នេះ​នៃ​សន្និសីទ​ទូទៅ​ខែ​មេសា ឥឡូវនេះ​នឹង​ត្រូវបាន​ចុះផ្សាយ​នៅ​លើ​គេហទំព័រ LDS.org ភ្លាមៗ​បន្ទាប់​ពី​ការប្រជុំ​នេះ ហើយ​នឹង​ដាក់​បញ្ចូល​នៅ​ក្នុង​ការ​ចេញ​ផ្សាយ​នៃ​ទស្សនាវដ្ដី​សន្និសីទ​របស់​សាសនាចក្រ ។

ឥឡូវ​នេះ ខ្ញុំ​នឹង​រាយនាម​នូវ​ការផ្លាស់ប្តូរ​មួយ​ចំនួន​នៅក្នុង​ថ្នាក់ដឹកនាំ​សាសនាចក្រ​នៃ​ពួក​អ្នក​កាន់​តំណែង​ទូទៅ និង​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​របស់​សាសនាចក្រ​សម្រាប់​ការ​គាំទ្រ បន្ទាប់មក ប្អូន​ប្រុស ខេវិន អរ ជើរហ្គែនសិន ជា​នាយក​គ្រប់​គ្រង​ការិយាល័យ​សវនកម្ម​របស់​សាសនាចក្រ​នឹង​អាន​របាយការណ៍​ប្រចាំ​ឆ្នាំ ។

ដោយ​បាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​ថ្មី​ក្នុង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ នោះ​យើង​ត្រូវបាន​សូម​ដោះ​លែង ជែរីត ដបុលយូ ហ្គង និង​អែលឌើរ អូលីសេស សូរ៉េស ពី​ការបម្រើ​ជា​សមាជិក​ក្នុង​គណៈប្រធាន​កូរ៉ុម​នៃ​ពួកចិតសិប​នាក់ ។

លើស​ពី​នេះ​ទៀត យើង​សូម​ដោះ​លែង​អែលឌើរ ក្រេក ស៊ី គ្រីស្ទស្ទិនសិន, អែលឌើរ លីន ជី រ៉ូប៊ីន និង អែលឌើរ ហួន អេ អុលសេដា ពី​ការបម្រើ​របស់​ពួកលោក​ក្នុង​នាម​ជា​សមាជិក​ក្នុង​គណៈប្រធាន​ពួក​ចិតសិប​នាក់ មាន​សុពលភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០១៨ នេះ​តទៅ ។

បងប្អូន​ដែល​ចង់​ចូលរួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការបម្រើ​ដ៏​ស្មោះស្ម័គ្រ​របស់​បងប្អូន​ប្រុស​ទាំង​នេះ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​ឲ្យ​ដោះលែង​ពី​ការ​បម្រើ​ដូច​រាយ​នាម​តទៅនេះ​ពី​ការមប្រើ​របស់​ពួកលោក​ក្នុង​នាម​ពួកចិតសិប​នាក់​ប្រចាំ​តំបន់ ៖ ស្ទីវិន អ័រ បានហ្គើធើរ, ម៉ាថាយ អិល ខាផេនធើរ, ម៉ាថាយ ហែដ, ដាវិត ភី ហូមើរ, ខាយ អេស ម៉ាកខេ, អ័រ ស្កត់ រូនៀ និង ហួន ប៉ាប្លូ វីឡា ។

បងប្អូន​ដែល​ចង់​ចូល​រួម​បង្ហាញ​ការ​ថ្លែង​អំណរគុណ​ចំពោះ​ការ​បម្រើ​ដ៏​មាន​ឆន្ទៈ​របស់​បងប្អូន​ប្រុស​ទាំង​នេះ សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​ដោះ​លែង​ដោយ​មាន​អំណរ​គុណ​ជា​ខ្លាំង​ចំពោះ ស៊ិស្ទើរ បូនី អិល អូស្ការ​សុន, ខារ៉ុល អេហ្វ ម៉ាកខន់ឃី និង​នែល អេហ្វ ម៉ារីអូត ពី​គណៈប្រធាន​យុវនារី​ទូទៅ ។ យើង​ក៏​ស្នើ​សុំ​ឲ្យ​ដោះលែង​សមាជិក​នៃ​ក្រុម​ប្រឹក្សា​យុវនារី​ទូទៅ ដែល​បាន​បម្រើ​យ៉ាង​ល្អ​ផង​ដែរ ។

បងប្អូន​ដែល​ចង់​ចូលរួម​នឹង​យើង ដើម្បី​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ស្រី​ទាំងនេះ ចំពោះ​ការ​បម្រើ​ដ៏​អស្ចារ្យ និង ការ​លះបង់​របស់​ពួកគេ នោះ​សូម​បង្ហាញ ។

យើង​ស្នើ​សូម​ធ្វើការ​ដោះលែង​ស៊ីស្ទើរ ប៊ូននី អេច ខរដុន ពី​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ។

បងប្អូន​ដែល​ចង់​បង្ហាញ​ការ​ថ្លែង​អំណរ​គុណ ចំពោះ​ស៊ីស្ទើរ ខរដុន សូម​បង្ហាញ​ដោយ​ការ​លើក​ដៃ ។

យើង​ស្នើ​សូម​ឲ្យ​គាំទ្រដល់​បងប្អូន​ប្រុស​ដូច​តទៅ​នេះ​ឲ្យ​បម្រើ​ជា​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួក​ចិតសិប​នាក់ មាន​សុពលភាព​ចាប់​ពីពេល​នេះ​តទៅ ៖​ អែលឌើរ ខាល ប៊ី ឃុក និង រ៉ូបើត ស៊ី ហ្គេ ។

បងប្អូន​ប្រុស​ដូចតទៅនេះ​ក៏​ត្រូវបាន​ហៅ​បម្រើ​នៅក្នុង​សមាជិក​នៃ​គណៈប្រធាន​នៃ​ពួកចិតសិប​នាក់ មាន​ប្រសិទ្ធិភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ សីហា ឆ្នាំ ២០១៨ នេះ​តទៅ ៖ អែលឌើរ ធើរិន អិម​វីសុន, ហូសេ អេ ធៀសៀរ៉ា និង ខាឡូស អេ ហ្គុដយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​ឲ្យ​គាំទ្រ​ដល់​បងប្អូន​ប្រុស​ដូចតទៅ​នេះ​ជា​ពួកចិតសិប​នាក់​ដែល​មាន​សិទ្ធិ​អំណាច​ទូទៅ​ថ្មី ៖ ស្ទីវិន អ័រ បានហ្គើធើរ, ម៉ាថាយ អិល ខាផេនធើរ, ចាក អែន ហ្គើរាដ, ម៉ាថាយ ហែដ, ដាវិត ភី ហូមើរ, ខាយ អេស ម៉ាកខេ, ហួន ប៉ាប្លូ វីឡា និង សាកាស្ស៊ី វ៉ាដា ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ​ដូចគ្នា ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់​ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់​ថ្មី​ដូច​តទៅ​នេះ ៖ រីឆាដ ខេ អាហាជី, អាល់ប៊ើតូ អេ អាលវ៉ារែស្ស, ឌួន ឌី ប៊ែល, ហ្គ្រែន ប៊ើហ្គេស, វិចទ័រ អ័រ ខាលឌើរ៉ុន, អារៀល អ៊ី កាប៉ារ៉ូ, ដាឌីញ៉ែល ខរដូវ៉ា, ចន អែន ក្រេក, មៃឃើល ស៊ីស្លា, វិល្លាម អេច ដាវីស, រីឆាដ ជេ ឌេវីរី, ឃីឡា ជី ដូមីងហ្គើស, សៀន ដូហ្គ្រាស, មៃឃើរ អេ ដាន់, ខេនណែត ជេ ហ្វើម៉េក, អ៊ីដហ្គា ហ្គ្លូរ៉េស, ស៊ីវីយ៉ី ហ្គ្លូរ៉េស, សៅឡូ ជី ហ្វ្រានកូ, ខាឡូស អេ ហ្គាណារ៉ូ, ម៉ាក អេ ហ្គិលម័រ, សើរីយ៉ូ អេ ហ្គូម៉េស្ស, អាល់ប៊ើតូ ហ្គុងស្សាឡែស, វើរជីលីយ៉ូ ហ្គុងស្សាឡែស, ស្ពែនសើរ អ័រ ហ្គ្រីហ្វីន, ម៉ាថាយ អេស ហាតឌីង, ដាវីឌ ជេ ហារីស, ខេវិន ជេ ហាថាវ៉េ, រីឆាដ ហុលស្សាហ្វែល, យ៉ូសស្តាស អ៊ីលូនហ្គា, អូខេឆូកូ អ៊ីម៉ូ, ភីទ័រ អិម ចនសុន, មៃឃើរ ឌី ចូន, ផូនគី អេស កុងហ្គោឡូ, ចច ខេណែត ជី លី, អារិតថេមីយ៉ូ ស៊ី ម៉ាលីហ្គុន, អ៊ីដហ្គា អេ មែនទីឡា, លីនខុន ភី ម៉ាទីន, ខ្លេមិន អិម ម៉ាតស្វាហ្គូថាតា, ខាល អ័រ ម៉ៅរើរ, ដានីញ៉ែល អេស ម៉ែរ ទី II, ហ្គ្លែន ឌី មែឡា, អ៊ីសាក ខេ ម៉ូរីសុន, យូតាកា ណាហ្គាតូម៉ូ, អាលីស្ទែរ ប៊ី អុដហ្គើរ, អ័រ ជ្រែហ្វី ផាកឃឺ, វិចទ័រ ភី ផាទ្រិក, ដែននីស អ៊ី ភីណេដា, ហែនរីខេ អេស ស៊ីមភ្លីស៊ីយ៉ូ, ជែហ្វ្រី អេច ស៊ីងហ្គើរ, មៃឃើរ អិល ស្តាហេលី, ចារ៉ុត ស៊ូបៀនតូរ៉ូ, ជែហ្វ្រី ខេ វិតស្សែល, មៃឃើរ អេស វីលស្ទែត, ហែលមុត វ៉ុនដ្រា, និង ដាវិឌ អិល រ៉ាយ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ដាក់​ស្នើ​សុំ​ឲ្យ​គាំទ្រ​ដល់ ប៊ូននី អេច ខរដុន បម្រើ​ជា​ប្រធាន​យុវនារី​ទូទៅ ដែល​មាន មីឆែល លីន ក្រេក ជា​ទីប្រឹក្សា​ទីមួយ និង រ៉េបេកា លីន ក្រាវិន ជា​ទីប្រឹក្សា​ទីពីរ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ស្នើ​សូម​ឲ្យ​គាំទ្រ លីស្សា រីនណេ ហាកនេស បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុងគណៈ​ប្រធាន​អង្គការ​បឋមសិក្សា​ទូទៅ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

យើង​ត្រូវ​បាន​ស្នើ​សុំ​ឲ្យ​គាំ​ទ្រ​ដល់​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ ពួក​ចិត​សិប​នាក់​ប្រចាំ​តំបន់ និង​គណៈ​ប្រធាន​អង្គការ​ជំនួយ​ទូទៅ​ដទៃ​ទៀត​ដែល​បង្កើត​ឡើង​នៅ​បច្ចុប្បន្ន​នេះ ។

បងប្អូន​ដែល​គាំទ្រ សូម​បង្ហាញ ។

បងប្អូន​ដែល​ជំទាស់ សូម​បង្ហាញ ។

ប្រធាន​ណិលសុន ការគាំទ្រ​ត្រូវបាន​កត់ចំណាំ ។ យើង​សូម​អញ្ជើញ​អ្នក​ទាំងឡាយ​ដែល​អាច​មាន​ការដាក់​ស្នើ​សុំ​ជំទាស់ សូម​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់​ពួកគេ ។

ជាមួយ​នឹង​ការ​គាំទ្រ​ដែល​ទើប​តែ​បាន​កើត​ឡើង ឥឡូវ​នេះ​យើង​មាន​ពួក​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ចំនួន ១១៦ នាក់ ។ ពួក​លោកជិត ៤០ ភាគរយ​មាន​កំណើត​នៅ​ក្រៅ​សហរដ្ឋ​អាមេរិក ដូចជា​នៅ​ប្រទេស អាល្លឺម៉ង់, ប្រេស៊ីល, ម៉ិកស៊ិក, នូវែលសេឡង់, ស្កុត​ឡង់, កាណាដា, កូរ៉េ​ខាង​ត្បូង, ហ្គូតេម៉ាឡា, អាហ្សង់ទីន, អ៊ីតាលី, ស៊ីមបាវ៉េ, អ៊ុយរូហ្គាយ, ប៉េរូ, អាហ្វ្រិក​ខាង​ត្បូង, សាម័រ​អាមេរិក, អង់គ្លេស, ព័រតូរីកូ, អូស្ត្រាលី, វ៉េណេស៊ុយអេឡា, កេនយ៉ា, ហ្វីលីពីន, ព័រទុយហ្គាល់, ហ្វីជី, ចិន, ជប៉ុន, ឈីលី, កូឡុំប៊ី និង​បារាំង ។

បងប្អូន​ប្រុស​ស្រី យើង​សូម​អរគុណ​ចំពោះ​សេចក្តី​ជំនឿ និង​ការ​អធិស្ឋាន​ជា​បន្ត​បន្ទាប់​របស់​បងប្អូន​សម្រាប់​ថ្នាក់​ដឹកនាំ​សាសនាចក្រ ។

ឥឡូវ​នេះ យើង​សូម​អញ្ជើញ​ពួក​ចិតសិប​នាក់​ជា​អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ថ្មី គណៈប្រធាន​យុវនារី​ទូទៅ​ថ្មី និង ស៊ីស្ទើរ ហាកនេស ក្នុង​គណៈប្រធាន​អង្គការ​បឋម​សិក្សា​ទូទៅ​ឲ្យ​មក​អង្គុយ​លើ​វេទិកា ។