ឆ្នាំ ២០១០-២០១៩
ការ​គាំទ្រ​ដល់អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ
តុលា 2015


ការ​គាំទ្រ​ដល់អ្នក​កាន់​តំណែង​ក្នុង​សាសនាចក្រ

បងប្អូន​ប្រុសស្រី ប្រធាន ម៉នសុន បាន​សុំឲ្យខ្ញុំ​បង្ហាញ​ដល់បងប្អូន​​នូវ​អ្នកមានសិទ្ធិអំណាច​ទូទៅ ពួកចិតសិបនាក់ប្រចាំតំបន់ និង​គណៈប្រធាន​អង្គការ​ជំនួយ​ទូទៅ​នៃ​សាសនាចក្រ​សម្រាប់​ការ​គាំទ្រ​របស់បងប្អូន ។

យើងត្រូវបានស្នើសុំឲ្យ​គាំទ្រដល់ ថូម៉ាស ស្ពែនស៊ើរ ម៉នសុន ជាព្យាការី អ្នកមើលឆុត និងអ្នកទទួលវិវរណៈ ហើយជាប្រធាន នៃសាសនាចក្រ នៃព្រះយេស៊ូវគ្រីស្ទ នៃពួកបរិសុទ្ធ ថ្ងៃចុងក្រោយ ហិនរី ប៊ែនញៀន អាវរិង ជាទីប្រឹក្សាទីមួយ នៅក្នុងគណៈប្រធានទីមួយ ព្រមទាំង ឌៀថើរ ហ្វ្រែឌទ្រីច អុជដូហ្វ ជាទីប្រឹក្សាទីពីរ នៅក្នុងគណៈប្រធានទីមួយ។

អស់អ្នក​ដែលគាំទ្រ សូមបង្ហាញ។

មានអ្នកណាជំទាស់ សូមបង្ហាញ។

ការ​គាំទ្រ​ត្រូវបាន​កត់ចំណាំ ។

យើង​ត្រូវ​បាន​ស្នើរ​សុំ​ឲ្យ​គាំទ្រ​ដល់ រ័សុល  អិម ណិលសុន ជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ និង​សមាជិក​ក្នុង​កូរ៉ុម​នោះដូច​តទៅ ៖ រ័សុល  អិម ណិលសុន, ដាល្លិន  អេក អូក, អិល  រ័សុល បាឡឺដ, រ៉ូបឺត  ឌី ហែល, ជែហ្វ្រី  អ័រ ហូឡិន, ដេវីឌ  អេ បែដណា, ឃ្វីនថិន  អិល ឃុក, ឌី  ថត គ្រីស្តូហ្វឺសិន, និង នែល  អិល អាន់ឌើរសិន និងសមាជិក​ថ្មី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ រ៉ូណល  អេ រ៉ាសបាន, ហ្គែរី  អ៊ី. ស្ទីវិនសុន, និង ដេល ជី. រិនឡាន់ ។

អស់អ្នក​ដែល​គាំទ្រ សូម​បង្ហាញដោយ​ការ​លើក​ដៃ ។

មាន​អ្នកណា​ជំទាស់ សូមបង្ហាញ។

ការ​គាំទ្រ​ត្រូវបាន​កត់ចំណាំ ។

យើង​ត្រូវបាន​ដាក់ស្នើ​សុំ​ឲ្យគាំទ្រ​ដល់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ និង​ពួកសាវក​ដប់ពីរ​នាក់ ជាព្យាការី អ្នកមើលឆុត និងអ្នក​ទទួលវិវរណៈ ។

អស់អ្នក​ដែល​គាំទ្រ សូមបង្ហាញ។

មាន​អ្នកណា​ជំទាស់ សូមបង្ហាញ​ដោយ​សញ្ញា​ដូចគ្នា។

ការ​គាំទ្រ​ត្រូវបាន​កត់ចំណាំ ។

ដោយ​ពួកលោក​ត្រូវបាន​ហៅ​ឲ្យ​បម្រើ​ជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ នោះ​យើង​សូម​ដោះលែង រ៉ូណល  អេ រ៉ាសបាន ដែលជា​សមាជិក​នៃ​គណៈ​ប្រធាន​នៃ​ពួកចិតសិប ហើយ អែលឌើរ រ៉ាសបាន និង​អែលឌើរ ​ដេល ជី រិនឡាន់ ពី​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកចិតសិប​នាក់ទីមួយ ។

អ្នក​ទាំងឡាយ​ណា ដែល​ចង់​ចូលរួម​ថ្លែង​អំណរគុណ សូម​បង្ហាញ ។

យើងត្រូវ​បាន​ស្នើ​សុំឲ្យដោះលែង​ដោយ​ថ្លែង​អំណរគុណ​ចំពោះ​ការ​បម្រើ​ដ៏​លះបង់​របស់​ពួកលោក គឺ អែលឌើរ ដន អ. ក្លាក ជា​សមាជិក​នៃ​កូរ៉ូមទីមួយ នៃ​ពួក​ចិតសិប​នាក់ និងអែលឌើរ គ័យឈី អូយ៉ាហ្គី និង ប្រ៊ូស អេ. ខាលសុន ពី​សមាជិក​នៃ​កូរ៉ុម​ទីពីរ​នៃ​ពួកចិតសិបនាក់ ហើយ​​តែង​តាំង​ពួកលោក​ជា​អ្នក​មាន​សិទ្ធិអំណាច​ទូទៅ​ដែល​លាលែង​ពី​តំណែង។

អស់អ្នកដែលចង់ចូលរួមនឹង​យើង​ថ្លែងអំណរគុណ​ចំពោះការបម្រើដ៏​ល្អ​​របស់​ពួកលោក សូមបង្ហាញ ។

យើង​ក៏សូម​ដោះលែង​បងប្រុស ស៊ើរហ៊ីអិ អេ. កូវ៉ាឡូវ ពីពួក​ចិតសិប​ប្រចាំ​តំបន់​ផងដែរ ។

អស់អ្នក​ដែលចង់​ចូលរួមនឹង​យើង​ថ្លែង​អំណរ​គុណ​ចំពោះ​ការបម្រើ​របស់លោក សូមបង្ហាញ ។

ក្នុង​ពេល​នេះ​ដែរ យើង​ក៏​សូម​ដោះលែង​បងប្រុស ចន  អេស. ថានណឺ ពី​ទីប្រឹក្សា​ទីមួយ​នៅក្នុងគណៈ​ប្រធាន​សាលា​ថ្ងៃអាទិត្យទូទៅ និង បងប្រុស ដេវិន ជី ឌើរ៉ាន់ ពី​ទីប្រឹក្សា​ទីពីរ​នៅក្នុង​គណៈ​ប្រធាន​​សាលា​ថ្ងៃអាទិត្យទូទៅ ។ ដូច​បាន​ប្រកាស​ពី​ខាង​ដើម បងប្រុស ថានណឺ ត្រូវ​បាន​តែងតាំង​ឲ្យបម្រើ​ជា​ប្រធាន​នៃ​សាកលវិទ្យាល័យ ប៊ី.វ៉ាយ.យូ–ហាវ៉ៃ ។

អស់​អ្នក​ដែល​ចង់​ចូលរួម​នឹង​យើង​ថ្លែង​អំណរគុណ​ដល់​បងប្អូន​ប្រុសទាំងនេះ ចំពោះ​ការ​បម្រើ​ និង​ការ​លះបង់​របស់ពួកលោក​ នោះ​​សូមបង្ហាញ ។

បងប្រុស ដេវិន  ជី ឌើរ៉ាន់ ត្រូវ​បាន​ហៅ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុងគណៈ​ប្រធាន​សាលា​ថ្ងៃអាទិត្យទូទៅ ហើយ បងប្រុស ប្រាយអិន ខេ. អាស្ដុន បម្រើ​ជា​ទីប្រឹក្សា​ទីពីរ​នៅក្នុងគណៈ​ប្រធាន​សាលា​ថ្ងៃអាទិត្យទូទៅ ។

អស់អ្នក​ដែល​គាំទ្រ សូមបង្ហាញ។

អស់​អ្នក​ណា​ជំទាស់ សូម​បង្ហាញ ។

យើងត្រូវ​បាន​ស្នើ​សុំឲ្យគាំទ្រដល់អ្នក​មាន​សិទ្ធិ​អំណាច​ទូទៅ​ ពួកចិតសិបនាក់​ប្រចាំ​តំបន់ និង​គណៈប្រធាន​អង្គការ​ជំនួយ​ទូទៅ​ដទៃទៀត ដែលបង្កើតឡើងនៅបច្ចុប្បន្ននេះ ។

អស់អ្នក​ដែល​គាំទ្រ សូមបង្ហាញ។

អស់​អ្នក​ណា​ជំទាស់ សូម​បង្ហាញ ។

ការ​គាំទ្រ​ត្រូវបាន​កត់ចំណាំ ។ យើង​សូមអញ្ជើញ​អ្នកទាំងឡាយ​ដែលអាច​មានការ​​ដាក់ស្នើ​សុំជំទាស់ សូម​ទាក់ទង​ទៅ​ប្រធាន​ស្ដេក​របស់ពួកគេ ។

​បង​ប្អូន​ប្រុស​ស្រី​ទាំងឡាយ យើង​សូម​អរគុណ​ចំពោះ​​សេចក្តី​ជំនឿ និង​ការអធិស្ឋាន​របស់​បងប្អូន​ឲ្យ​ថ្នាក់ដឹកនាំ​សាសនាចក្រ ។

ឥឡូវ​យើង​សូម​អញ្ជើញ​សមាជិក​ថ្មី​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ​មក​កាន់​កន្លែង​ពួក​លោក​​នៅ​លើ​វេទិកា ។ ពួក​លោក​នឹង​មាន​​ឱកាស​​ថ្លែង​មក​កាន់​យើង​នៅព្រឹក​ថ្ងៃ​ស្អែក ។