ឆ្នាំ ២០១០-២០១៩
ជូន​ចំពោះ​ចៅៗ​របស់​ខ្ញុំ
តុលា 2013


ជូន​ចំពោះ​ចៅៗ​របស់​ខ្ញុំ

មាន​បញ្ញត្តិសំខាន់​មួយ​ដែល​ជួយ​យើង​ទប់ទល់ ទុក្ខ​លំបាក​ដែល​ជួយ​យើង​បង្កើត​គ្រួសារ ដ៏​មាន​សុភមង្គល​មួយ ។

ឆ្នាំ​នេះ​ចៅ​ដំបូង​ពីរនាក់​យើង​នឹង​រៀបការ ។ អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​តទៅ​មុខ មាន​បង​ប្អូន​ប្រុស​ស្រី​ជីដូន មួយ​របស់​គេ​ប្រមាណ 10 នាក់ នឹង​ទៅ​ដល់​ចំណុច​នៃ​ជីវិត ដែល​ពួកគេ​នឹង​អាច​បង្កើត​ជា​ក្រុម​គ្រួសារ​ ​ពួកគេ​ផ្ទាល់ដែរ ។

ទិដ្ឋភាព​​រុងរឿង​នោះ បង្កើត​ជា​ការសញ្ជឹង​គិត​យ៉ាងជ្រៅ​ក្នុង​ដួងចិត្ត នៅ​ពេល​គេ​បាន​សុំ ដំបូន្មាន​ពី​ខ្ញុំ ។ ជាពិសេស​នៅ​ពេលពួក​គេ​សួរសំណួរ​ថា «តើ​ជម្រើស​ណា​ខ្លះ​ ដែល​ខ្ញុំ​អាច​ធ្វើ​ ដែល​នឹង​នាំ​ខ្ញុំ​ទៅ​កាន់​សុភមង្គល​នោះ ? » ហើយ​ម៉្យាង​ទៀត, « តើ​ជម្រើស​ណា​ខ្លះ ដែល​នឹង​នាំ​ខ្ញុំ​ទៅ​កាន់​អភមង្គល​ ? »

ព្រះវរបិតា​សួគ៌​បាន​បង្កើត​យើង​ម្នាក់ៗ​មក​ដោយ​មាន​លក្ខណៈ​ពិសេស ។ គ្មាន​យើង​ពីរ​នាក់​ណា ដែល​មាន​បទពិសោធន៍​ដូចគ្នា​បេះបិទ​ឡើយ ។ គ្មាន​គ្រួសារ​ពីរ​ណា ដូចគ្នា​ដែរ ។ ដូច្នេះ​ហើយ​សូម​កុំ​ភ្ញាក់ផ្អើល​ថា តើ​វា​ពិត​ជា​ពិបាក​យ៉ាង​ណា​ចំពោះ​ការផ្តល់​ដំបូន្មាន អំពី​ការជ្រើស​យក​សុភមង្គល​នោះ​ឡើយ ។ តែ​ព្រះបិតាសួគ៌​បង្កើត​ផ្លូវ​ដូច​គ្នា​ទៅ​រក​សុភមង្គល​សម្រាប់​កូន​ចៅ​ទ្រង់​ទាំងអស់ ។ ទោះ​ជា​អត្តចរិត​ផ្ទាល់​ខ្លួន​យើង​យ៉ាង​ណា​ក្តី ឬ ទោះជា​យើង​មាន​បទពិសោធន៍​អ្វី​ក៏​ដោយ នោះ​មាន​ផែនការ​សុភមង្គល​តែ​មួយ​គត់ ។ ផែន​ការ​នោះ​គឺ​ធ្វើ​តាម​គ្រប់​ព្រះបញ្ញត្តិ​របស់​ព្រះ ។

ចំពោះ​យើង​រាល់​គ្នា រួម​នឹង​ចៅៗ​ខ្ញុំ​ដែល​កំពុង​សញ្ជឹង​គិត​ពី​អាពាហ៍ពិពាហ៍ មាន​បញ្ញត្តិសំខាន់​មួយ​ដែល​ជួយ​យើង​ទប់ទល់ ទុក្ខ​លំបាក​ដែល​ជួយ​យើង​បង្កើត​គ្រួសារ ដ៏​មាន​សុភមង្គល​មួយ ។បញ្ញត្តិ​នោះ​អាច​យក​មក​អនុវត្តលើ​ទំនាក់ទំនង​ទាំងអស់ ដោយ​មិន​ប្រកាន់​កាលៈទេសៈ​ណា​ឡើយ ។ វា​បាន​បញ្ជាក់​ឡើង​ម្តង​ហើយ​ម្តង​ទៀត ពេញ​ព្រះគម្ពីរ និង​ក្នុង​ការបង្រៀនរបស់​ព្យាការី​សម័យ​យើង ។ នេះ​ជាបន្ទូលដំបូន្មានរបស់​ព្រះក្នុង​គម្ពីរ​ប៊ីបចំពោះ​អ្នក​ដែល​ចង់​រស​ជាមួយ​គ្នា​អស់​កល្បក្នុង​សុភមង្គល​ជា​ទី​ស្រឡាញ់ ៖

« ហើយ​ពួកគេ​ម្នាក់ ជា​អ្នក​ប្រាជ្ញ​ខាង​ច្បាប់ ល្បង​សួរ​ទ្រង់​ថា

« លោក​គ្រូ ក្នុង​បណ្តា​ក្រិត្យ​វិន័យ តើ​បញ្ញត្តិ​ណា​ដែល​យ៉ាង​សំខាន់​បំផុត ?

« ព្រះ​យេស៊ូវ​ឆ្លើយ​ថា ត្រូវ​ឲ្យ​ស្រឡាញ់​ព្រះអម្ចាស់​ ជា​ព្រះ​នៃ​ឯង​ឲ្យ​អស់​អំពី​ចិត្ត អស់​អំពី​ព្រលឹង​ ហើយ​អស់​អំពី​គំនិត​ឯង ។

« នេះ​ជា​បញ្ញត្តិ​យ៉ាង​សំខាន់​ទី​មួយ ។

« ហើយ​បញ្ញត្តិ​ទីពីរ​ក៏​បែប​ដូច​គ្នា​គឺ​ថា ត្រូវ​ស្រឡាញ់​អ្នក​ជិត​ខាង​ដូច​ខ្លួន​ឯង ។

« បណ្តា​ក្រិត្យ និង​អស់​ទាំង​ទំនាយ​ហោរា​ទាំង​ប៉ុន្មាន ក៏​សំរេច​នៅ​បទបញ្ញត្តិ​ទាំង​ពីរ​ប្រការ​នេះ​ឯង » ។​1

ពី​សេចក្តី​ថ្លែង​សាមញ្ញ​ដែល​មិន​ពិបាក​សង្ខេប នូវ​អ្វីៗ​ទាំងអស់ ដែល​ខ្ញុំ​បាន​រៀន​ពី​ប្រភេទ​ជម្រើស​ណា ដែល​នាំ​ទៅ​សុភមង្គល​ក្នុង​គ្រួសារ ។ ខ្ញុំ​ចាប់​ផើ្តម​ដោយសំណួរ​ថា « តើ​ជម្រើស​ណា​ដែល​នាំ​ខ្ញុំ​ឆ្ពោះ​ទៅ​រក​ការស្រឡាញ់​ព្រះ ដោយអស់​ពី​ដួង​ចិត្ត អស់​ពី​ព្រលឹង និង​អស់​ពី​គំនិត​ខ្ញុំ ? » ចំពោះ​ខ្ញុំ​ វា​ជា​ជម្រើស​ដើម្បី​ស្ថិត​នៅ​កន្លែង ដែល​ខ្ញុំ​មាន អារម្មណ៍​ក្តី​អំណរ​នៃ​ការអត់​ទោស តាមរយៈ​ដង្វាយធួន​នៃ​ព្រះ​អម្ចាស់ ។

ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​បានជ្រមុជ​ទឹក​ឲ្យ​យុវជន​ម្នាក់ ក្នុង​ក្រុង អាល់ប៊ើឃើរគី នូវ ម៉ិកស៊ីកូ ដែល​ដៃគូ​អ្នក​ផ្សាយ​សាសនា​របស់​ខ្ញុំ និង​ខ្ញុំ​បាន​បង្រៀន ។ ខ្ញុំ​ពន្លិច​យុវជន​នោះ​ទៅ​ក្នុង​ទឹក ហើយ​លើក​គាត់​ចេញ​មក ។ គាត់​មាន​កំពស់​ប្រហែល​នឹង​ខ្ញុំ​ដែរ ព្រោះ​គាត់​បាន​និយាយ​ចំ​នឹង​ត្រចៀក​របស់​ខ្ញុំ ។ គាត់​ឈរ​ក្នុង​អាង​ទឹកទាំង​សម្រក់​ទឹក​ភ្នែកដោយបន្លឺ​សំឡេង​នៃ​ក្តី​អំណរថា « ខ្ញុំ​បាន​ស្អាត​ហើយ ខ្ញុំ​បាន​ស្អាត​ហើយ » ។

ខ្ញុំ​មើល​ឃើញ​ទឹក​ភ្នែក​នៃ​សុភមង្គល​ដដែល​នេះក្នុង​កែវភ្នែក​ជន​ម្នាក់ ដែល​បានរ៉ាយរ៉ាប់ពី​ប្រសាសន៍សាវក​របស់​ព្រះ​ម្នាក់។ គាត់​និយាយ​ប្រាប់​នាង បន្ទាប់​ពី​ការស៊ើប​សួរ​ដិតដល់ គាត់​ថ្លែង​ថា « ខ្ញុំ​អភ័យ​ទោស​ឲ្យ​អ្នក នៅ​ក្នុង​ព្រះនាម​របស់​ព្រះ​អម្ចាស់ ។ ទ្រង់​នឹងផ្ដល់​ដល់​អ្នកនូវ​ការ​អះអាង​នៃ​ការ​​អភ័យទោស​របស់​ទ្រង់​ដល់​​អ្នក​ស្របតាម​ពេល និង របៀប​របស់​ទ្រង់ » ។ ទ្រង់​បាន​ធ្វើ​បែប​នោះ​មែន ។

ខ្ញុំ​ឃើញ​ពី​មូលហេតុ ដែល​ព្រះ​អម្ចាស់មាន​បន្ទូល​បែប​នោះ ពេល​ទ្រង់​អត់​ទោស​អំពើ​បាប នោះ​ទ្រង់​មិន​ចងចាំ​ទៀត​ឡើយ ។ តាមរយៈ​អំណាច​ដង្វាយធួន អ្នក​ដែល​ខ្ញុំ​ស្គាល់ និង​ស្រឡាញ់ បាន​ក្លាយ​ទៅ​ជា​ជន​ថ្មី​ថ្មោង ហើយ​លទ្ធផល​នៃ​អំពើ​បាប​ត្រូវ​បាន​សម្អាត ។ ដួងចិត្ត​ខ្ញុំ​ត្រូវ​បំពេញ​ដោយក្តី​ស្រឡាញ់ ចំពោះ​ព្រះសង្គ្រោះ​និង​ព្រះបិតា​ជា​ទី​ស្រឡាញ់ដែល​បញ្ជូន​ទ្រង់​មក ។

ពរដ៏​ធំ​នេះ បាន​ពី​ការអញ្ជើញ​អស់​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់ឲ្យ​ទៅ​រក​ព្រះអសង្គ្រោះចំពោះ​ការប្រោស​ពី​ការ​ឈឺចាប់​ ជា​ការប្រោសដែល​មាន​តែ​ទ្រង់​ទើប​អាច​ធ្វើ​បាន ។ នោះជា​មូលហេតុ​ដែល​ខ្ញុំ​សូម​អញ្ជើញ​អ្នក​ដែល​ខ្ញុំ​ស្រឡាញ់​ឲ្យ​ទទួល​និង​ប្រព្រឹត្ត​តាម​ការហៅ​នីមួយៗ ដែល​ផ្តល់​ដល់​ពួកគេក្នុង​សាសនាចក្រ ។ ជម្រើស​នោះ​ជា​ជម្រើស​គន្លឹះ​សំខាន់ ដែល​នាំ​ទៅ​រក​សុភមង្គល​ក្នុង​គ្រួសារ ។

សម្ពាធ​នៅ​គ្រប់​អស់​ទាំង​ដំណាក់​កាល​នៃ​ជីវិត អាច​ល្បួង​យើង​ឲ្យ​បដិសេធ ឬ​មិនយក​ចិត្តទុក ដាក់​ចំពោះ​ការហៅ ឲ្យបម្រើ​ព្រះសង្គ្រោះ ។ វាអាច​ដាក់​យើងក្នុង​គ្រោះថ្នាក់​ខាង​វិញ្ញាណ ចំពោះ​រូប​យើង ភរិយា ឬ​ស្វាមី​ និង គ្រួសារ​យើង ។ ការហៅ​ខ្លះ​ហាក់​ដូច​ជា​មិន​សំខាន់​ទេ ប៉ុន្តែ ជីវិត​របស់​ខ្ញុំ និង​គ្រួសារ​ខ្ញុំ បាន​ផ្លាស់​ប្តូរ​កាន់តែ​ល្អ​ប្រសើរ ដោយ​ការទទួល​ការហៅ​របស់​ខ្ញុំ ដើម្បី​បង្រៀន​កូរ៉ុម​ឌីកុន ។ ខ្ញុំ​មាន​អារម្មណ៍​ក្តី​ស្រឡាញ់​នៃ​ពួក​ឌីកុន​ទាំង​នោះ ចំពោះ​ព្រះសង្គ្រោះ និង​ក្តី​ស្រឡាញ់​ទ្រង់​ចំពោះ​ពួកគេដែរ ។

ខ្ញុំ​បាន​ឃើញ​រឿង​នោះ​កើត​ឡើងក្នុង​ជីវិត​​អតីត​ប្រធាន​ស្តេក និង​ប្រធាន​បេសកកម្ម​ក្នុង​ការ​ហៅ​របស់​គាត់ ឲ្យផ្តល់​ដំបូន្មាន​ដល់​កូរ៉ុម​គ្រូ ។ ខ្ញុំ​ស្គាល់​គេម្នាក់​ទៀត​ដែល​ធ្លាប់​ធ្វើ​ជា​ប៊ីស្សព ហើយ​ជា​ពួក​ចិតសិប ដែល​ត្រូវប្រើដោយ​ព្រះឲ្យ​ជួយក្មេងប្រុស​ម្នាក់​ក្នុង​កូរ៉ុម​គ្រូដែល​ត្រូវ​របួស​ក្នុង​គ្រោះថ្នាក់​មួយ ។ អព្ភូតហេតុ​នានា​ដែល មកពី​ការបម្រើ​នោះ បាន​ដក់​ជាប់​ក្នុង​ជីវិត​មនុស្ស​ជាច្រើន រួម​ទាំង​ជីវិត​ខ្ញុំ​ដែរ ហើយ​បង្កើន​ក្តី​ស្រឡាញ់​ពួកគេ​ចំពោះ​ព្រះ​សង្គ្រោះ ។

ពេល​យើង​កំពុង​បម្រើ​អ្នក​ដទៃ ភាគ​ច្រើន យើង​ទទូច​ទូល​សុំ​ភាព​ជា​ដៃ​គូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ជោគជ័យ​ក្នុង​ការបម្រើ​ព្រះ​អម្ចាស់ តែង​បង្កើត​នូវ​អព្ភូតហេតុ​ដែល​ហួស​ពី​អំណាច​ផ្ទាល់​របស់​យើង ។ ឪពុកម្តាយ​ចិញ្ចឹម​កូន​ដែល​បះបោរ​ប្រឆាំង​ដឹង​ថា​នោះ​គឺ​ពិត ក៏​ដូច​ជា​គ្រូ​បង្រៀន​សួរសុខ​ទុក្ខ​ម្នាក់ ដែល​មាន​ស្ត្រី​ម្នាក់ កំពុង​ស្វែងរក​នូវ​ការ​លួងលោម ពេល​ប្តី​នាង​ប្រាប់​ថា គាត់​នឹង​ចាកចោល​នាង ។ អ្នក​ទាំង​ពីរ​មាន​អំណរ​គុណ​ ដែល​ពួកគេ​បាន​អធិស្ឋាន​ក្នុង​ព្រឹក​នោះ ទូល​សុំ​ព្រះ​ឲ្យ​ប្រទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ឲ្យ​ធ្វើ​ជា​ដៃគូ​ពួកគេ ។

មាន​តែភាព​ជា​ដៃគូ​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ​ប៉ុណ្ណោះ ដែល​ប្តី ប្រពន្ធ​អាច​សង្ឃឹម​ថា នឹង​ទ្រទ្រង់​អំរែក​ស្មើ​គ្នាក្នុង​អាពាហ៍ពិពាហ៍ ដែល​ពុំមាន​ការខ្វែង​គំនិត ។ ខ្ញុំ​ឃើញ​របៀប​ដែល​ភាព​ជា​ដៃគូ​នោះ​ចាំបាច់​ចំពោះ​សុភមង្គល​អាពាហ៌ពិពាហ៍ ។ អព្ភូតហេតុ​នៃ​ការបាន​អាពាហ៍ពិពាហ៍​នោះ តម្រូវ​ជំនួយ​ពី​ស្ថានសួគ៌ និងពេល​វេលា ។ គោលបំណង​របស់​យើង គឺ​ដើម្បីរស់ជាមួយ​គ្នា​អស់​កល្បក្នុង​វត្តមាន​ព្រះបិតា​សួគ៌ និង​ព្រះ​សង្គ្រោះ​យើង ។

ឪពុក និង​ម្តាយ​ខ្ញុំ មាន​លក្ខណៈ​ខុស​ពី​គ្នា ។ ម្តាយ​ខ្ញុំជា​អ្នក​ចម្រៀង និង​ជា​វិចត្រករ​ម្នាក់ ។ ឪពុក​ខ្ញុំ​ចូលចិត្ត​គីមីវិទ្យា ។ គ្រាមួយ​ពេល​ប្រគុំ​តន្រ្តី ម្តាយ​ខ្ញុំ​ភ្ញក់ផ្អើលពេល​ឪពុក​ខ្ញុំ​បាន​ឈរ ហើយ​ក្រោក​ឈរ​ឡើង ហើយ​បាន​ចាប់​ផ្តើម​ដើរ​ចេញ មុន​នឹង​ទស្សនិកជន​បាន​ចាប់​ផ្តើម​ទះដៃ ។ ម្តាយ​ខ្ញុំ​សួរគាត់​ថា តើ​គាត់​កំពុង​តែ​ទៅ​ណា ។ ចម្លើយ​គាត់​ជា​ចម្លើយ​អស់​ពី​ចិត្ត​មួយ « វា​ចប់​ហើយ មែន​ទេ ? » មាន​តែ​អានុភាព​ដ៏​ទន់ភ្លន់ នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ជម្រុញ​គាត់​ទៅ​ការប្រគុំ​តន្ត្រី​នោះ​ជាមួយ​ម្តាយ​ខ្ញុំ​ ម្តង​ហើយ​ម្តង​ទៀត ។

ម្តាយ​ខ្ញុំ​បាន​រស់​នៅ​ក្នុង​រដ្ឋ នូវ ជើស៊ី អស់​ 16 ឆ្នាំ ដូច្នេះ​ហើយ​ឪពុក​ខ្ញុំ​អាច​ផ្គត់ផ្គង់គ្រួសារ​បាន ដោយ​ធ្វើ​ការ​ស្រាវជ្រាវ និង​ការបង្រៀន​គីមីវិទ្យា ។ ម្តាយ​ខ្ញុំ វា​គឺ​ជា​ការលះបង់​មួយ ដោយ​រស់​នៅ​ឆ្ងាយ​ពី​ម្តាយ​មេម៉ាយ និង បងស្រី​នៅ​លីវ​គាត់ ដែល​ពួកគាត់​បាន​ថែទាំ​ម្តាយ​ខ្ញុំ នៅ​ក្នុងផ្ទះ​ស្រុក​ស្រែ​ចាស់​នៃ​ក្រុម​គ្រួសារ ។ ពួកគេ​ទាំង​ពីរ​នាក់​បាន​ស្លាប់ពេល​ម្តាយ​ខ្ញុំ​បាន​រស់​នៅ​យ៉ាង​ឆ្ងាយ​ក្នុង​រដ្ឋ នូវ ជើស៊ី ។ ពេល​នោះ​ជា​ពេល ដែល​ខ្ញុំ​បាន​ឃើញ​ម្តាយ​ខ្ញុំ​យំ ។

ច្រើន​ឆ្នាំ​ក្រោយ​មក ឪពុក​ខ្ញុំ​ទទួល​ការងារ​មួយ​ក្នុង​រដ្ឋ យូថាហ៍ ។ គាត់​សួរ​ម្តាយ​ខ្ញុំ​ដោយ​អស់​ពី​ចិត្ត​ម្ដង​ទៀត​ថា « ម៉ាយឌ្រែត តើ​អូន​គិត​ថា​បង​គួរ​ធ្វើ​ដូចម្តេច ? »

ម្តាយ​ខ្ញុំ​បាន​និយាយ​ថា « ហិនរី សូម​ធ្វើ​អ្វី​ដែល​បង​គិត​ថា​ល្អ​វិសេស​ចុះ » ។

ឪពុក​ខ្ញុំ​បាន​បដិសេធ​ការងារ​នេះ ។ ព្រលឹម​បន្ទាប់​មក ម្តាយ​ខ្ញុំ​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ឪពុក​ខ្ញុំ ដែល​ខ្ញុំ​ស្តាយ​មិន​បាន​រក្សា​វា​ទុក ។ ខ្ញុំ​ចាំ​ពាក្យ​ម៉ាក់​ផ្ដាំ​ទៅ​ប៉ា​ថា « សូម​កុំ​បើក​វា​មើល​នៅ​ទី​នេះ ។ សូម​ទៅ​ការិយាល័យ​សិន សឹម​បើក​វា » ។ វា​ផ្តើម​ជាមួយ​នឹង​ការស្តី​បន្ទោស​ ។ ឪពុក​ខ្ញុំ​បាន​សន្យា​នឹងម្តាយ​ខ្ញុំ ច្រើន​ឆ្នាំ​មុន​មក ថា​បើ​គាត់​អាច​ធ្វើ​បាន គាត់​នឹង​យក​ម៉ាក់​ខ្ញុំ​ទៅ​រស់​នៅ​ក្បែរ​គ្រួសារ​របស់​ម្តាយ​ខ្ញុំ ។ ឪពុក​ខ្ញុំ​មាន​ចិត្ត​ភ្ញាក់ផ្អើល​ដោយ​ការបញ្ចេញកំហឹង​របស់​ម្តាយ​ខ្ញុំ ។ គាត់​មិន​បាន​ចាំ​ពី​បំណង​នៃ​ដួងចិត្ត​ម្តាយ​ខ្ញុំ​ឡើយ ។ ភ្លាមៗ​នោះ ឪពុក​ខ្ញុំ​ផ្ញើលិខិតទទួល​ការងារ​នោះ ។

គាត់​បាន​និយាយ​ថា « ម៉ាយឌ្រែត ហេតុ​អ្វី​អូន​មិន​និយាយ​ប្រាប់​បង ? »

ម្តាយ​ខ្ញុំ​បាន​និយាយ​ថា « បង​គួរតែ​ចាំ​ខ្លួន​ឯង​ហើយ » ។

ឪពុក​ខ្ញុំ​តែង​និយាយ​ពី​ជម្រើស​នោះ ដើម្បី​នឹង​រើ​ទៅ​រដ្ឋ យូថាហ៍ ដោយ​ខ្លួន​គាត់ ដោយ​មិន​លះបង់​អាជីព​​របស់​គាត់​ឡើយ ។ ពួកគេ​ឃើញ​អព្ភូតហេតុ​នៃ​ការត្រូវ​​គ្នា ។ ប្រហែល​ជា​ជាង បើ​ពុក​ត្រូវ​បាន​រំលឹក​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ពីក្តី​សញ្ញា​ដែល​គាត់​បាន​ធ្វើ​ជា​ច្រើន​មុន​នោះ ។ តែ​គាត់​បាន​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​បន្ទន់​ចិត្ត​គាត់ ដើម្បី​ឲ្យ​ជម្រើស​ម្តាយ​ខ្ញុំ​ក្លាយ​ទៅ​ជា​ជម្រើស​ឪពុក​ខ្ញុំ ។

ព្រះបិតា​សួគ៌មាន​ការ​ញាណ​ដឹង​ដ៏​ល្អ​ឥតខ្ចោះ ស្គាល់​យើង​ម្នាក់ ហើយ​ដឹង​អំពី​អនាគត​យើង ។ ទ្រង់ ជ្រាបពី​ទុក្ខលំបាក​ដែល​យើង​នឹង​ឆ្លង​កាត់ ។ ទ្រង់​បាន​បញ្ជូន​បុត្រា​ទ្រង់ មក​រងទុក្ខ​ដើម្បី​ឲ្យ ដើម្បី​ទ្រង់​អាច​ជួយ​ស្រោច​ស្រង់​អស់​ទាំង​ទុក្ខ​លំបាក​របស់​យើង ។

យើង​ដឹង​ថា ព្រះបិតា​សួគ៌​មាន​កូន​ចៅ​វិញ្ញាណ នៅ​ក្នុង​លោក​នេះ ដែល​ជា​ជួនកាល​ជ្រើស​យក​អំពី​បាប និង​អភមង្គល​ដ៏​ធំ ។ នោះ​ជា​មូលហេតុ​ដែល​ទ្រង់​បញ្ជូន​បុត្រ​ច្បង​ទ្រង់ ឲ្យ​ធ្វើ​ជា​ព្រះស្រោច​ស្រង់​របស់​យើង ជា​ទង្វើ​នៃក្តី​ស្រឡាញ់​ដ៏​ធំ​បំផុត​ក្នុង​ការបង្កើត​ទាំង​អស់ ។ នោះ​ជា​មូលហេតុ​ដែល​យើង​សង្ឃឹម​ថា យើង​ត្រូវ​តែ​មាន​ជំនួយ​ពី​ព្រះ និង​ពេល​វេលា​ដើម្បី​ដុសខាត់​យើង​សម្រាប់​ជីវិត​អស់​កល្ប​ជានិច្ច ដើម្បី​រស់​​ជាមួយ​ព្រះបិតា​សួគ៌ ។

ជីវិតក្នុង​គ្រួសារ នឹង​សាកល្បង​យើង ។ នោះ​ជា​គោលបំណង​មួយ​របស់​ព្រះក្នុង​ការប្រទាន ដល់​យើង​នូវ​អំណោយ​នៃ​ជីវិត​រមែង​ស្លាប់—ដើម្បី​ពង្រឹង​កម្លាំង ដោយ​ការឆ្លង​ផុត​ការសាកល្បង​ទាំងឡាយ ។ នោះពិត​ជាពិសេសក្នុង​ជីវិត​គ្រួសារ ជា​ទីកន្លែង​ដែល​យើង​នឹង​រកឃើញ​ក្តី​អំណរ​ និង​ទុក្ខសោក​ និង​ទុក្ខលំបាក​ដ៏​ធំ​ដែល​ពេល​ខ្លះ ហាក់​ដូច​ជា​ហួស​ពី​កម្លាំង​យើង ។

ប្រធាន ចច  ឃ្យូ ខានុន មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​របៀប​ដែល​ព្រះអម្ចាស់​រៀប​ចំ​អ្នក និង​ខ្ញុំ និង​កូនចៅ​យើង សម្រាប់​ការសាកល្បង​ដែល​យើង​នឹង​ប្រឈម​មុខ ៖ « គ្មាន​យើង​ណា​ម្នាក់ មិន​ទាន់​ទទួល​ក្តី​ស្រឡាញ់​ព្រះ​ឡើយ ។ គ្មាន​យើង​ណា​ម្នាក់ ដែល​ទ្រង់​មិន​បាន​ស្រឡាញ់ ឡើយ ។ គ្មាន​យើង​ណា​ម្នាក់​ដែល​ទ្រង់​មិន​ចង់​សង្គ្រោះ​នោះ​ឡើយ ហើយ​ថា​ទ្រង់​មិន​បាន​ផ្តល់​មធ្យោបាយ​សង្គ្រោះ​នោះ​ឡើយ ។ គ្មាន​យើង​ណា​ម្នាក់​ដែល​ទ្រង់​មិន​ប្រទាន​ទេវតា​ឲ្យជួយ​ការពារ​ឡើយ ។ យើង​អាចគិតថា​យើង​មិន​សំខាន់ ឬ​គ្មាន​ប្រយោជន៍​សោះ ក្នុង​ក្រសែភ្នែក​យើង ឬក្នុង​ក្រសែ​ភ្នែក​អ្នក​ដទៃ តែការពិត​គឺ​នៅតែ​ដដែលថា យើង​ជា​កូនរបស់​ព្រះ ហើយ​ថា​ទ្រង់​ពិត​ជាប្រទាន​ពួកទេវតា​មក​ការពារ​យើង—ជា​តួអង្គ​មិន​អាច​មើល​ឃើញនៃ​ចេស្ដា​និង​ថាមពល—មើល​ថែទាំ​យើង ហើយ​ពួកគេ​ឃ្លាំ​មើល ហើយ​ថែ​រក្សានិង​មាន​ទំនួល​ខុស​ត្រូវ​លើ​យើង​ផងដែរ ។ 2

អ្វី​ដែល​ប្រធាន ខានុន បង្រៀន​យើង​គឺ​ពិត ។ យើង​ត្រូវការ​ការអះអាងពេល​យើង​ត្រូវការ និង​ពឹងផ្អែក​លើ​ការអះអាងនោះ ។

ខ្ញុំ​បាន​អធិស្ឋាន​ដោយក្តី​ជំនឿ សូម​ឲ្យ​អ្នកដែល​ខ្ញុំ​ស្រឡាញ់ រក​ឃើញ និង​មាន​អារម្មណ៍​នៃ​អំណាចដង្វាយ​ធួន ។ ខ្ញុំ​អធិស្ឋាន​ដោយ​ក្តី​ជំនឿ​ថា​ ឲ្យ​មាន​មនុស្ស​រមែង​ស្លាប់ដូច​គ្នា​នឹង​ជា​ជំនួយពួកគេ ហើយ​គេ​បាន​មក​ជួយ ។

ព្រះអម្ចាស់​បង្កើតមធ្យោបាយ ដើម្បី​សង្គ្រោះ​កូន​ទ្រង់​។ ត្បិត​គេច្រើននាក់ ត្រូវ​បញ្ជូន​ទៅ​រស់​ជាមួយ​បងប្រុស ឬ​ប្អូនស្រី​ម្នាក់ ឬជីដូន ឬជីតា​ម្នាក់​ដែល​ស្រឡាញ់​គេ​ដោយ​ឥត​ប្រកាន់​សោះ​ឡើយ ។

ច្រើន​ឆ្នាំ​កន្លង​ទៅ មាន​មិត្ត​ខ្ញុំ​ម្នាក់​និយាយ​ទៅ​កាន់​ជីដូន​របស់​ខ្លួន ។ គាត់​រស់នៅ​ដោយសុចរិត​តែងតែ​ស្មោះ​ចំពោះ​ព្រះ និង​ចំពោះ​សាសនាចក្រ ។ តែ​ចៅ​​គាត់​ម្នាក់​បាន​ជ្រើស​យក​ជីវិត​នៃ​បទឧក្រិដ្ឋ ។ ទី​បំផុត គាត់​ត្រូវបាន​ចាប់​ដាក់​គុក ។ មិត្ត​ខ្ញុំ​ចាំ​ថា ពេលគាត់​បើក​ឡាន​តាម​ផ្លូវទៅ​សួរសុខ​ទុក្ខ​ចៅ​គាត់​ក្នុង​គុក គាត់​បាន​សម្រក់​ទឹកភ្នែកពេល​គាត់​អធិស្ឋាន​ដោយ​ការឈឺ​ចិត្ត​ថា « ខ្ញុំបាន​ខំ​រស់នៅ​ដោយ​ជីវិត​ដ៏​ល្អ ។ ហេតុអ្វី ហេតុអ្វី​ទៅ​បាន​ជា​ខ្ញុំ​មាន​ចៅ​ដ៏​អកុសល​​ម្នាក់​ដែល​ហាក់​ដូចជា​បានបំផ្លាញ​ជីវិត​របស់​ខ្លួន​​បែប​នេះ​ទៅវិញ ? »

ចម្លើយ​បាន​ជ្រៀត​ចូល​មក​ក្នុង​គំនិត​គាត់ ជា​ពាក្យ​ពេចន៍​ទាំងនេះ ៖ « យើង​បាន​ប្រទាន​គេ​ដល់​អ្នក ព្រោះ​យើង​ដឹង​ថា អ្នក​អាច និង​ស្រឡាញ់​គេ ដោយ​មិន​ប្រកាន់ ចំពោះ​អ្វី​ដែល​គេ​បាន​ធ្វើ​ឡើយ » ។

នោះ​គឺ​ជា​មេរៀន​ដ៏​ល្អ​ចំពោះ​យើង​រាល់​គ្នា ។ ផ្លូវ​សម្រាប់​ឪពុកម្តាយ និង​ជីដូន​ជីតា​ និង​អស់​អ្នក​បម្រើ​​ជា​ទី​ស្រឡាញ់​របស់​ព្រះ នោះ​នឹង​មិនងាយ​ស្រួល នៅក្នុង​ពិភពលោក​ពុករលួយ​នេះ​ទេ ។ យើង​មិន​អាច​បង្ខំ​កូន​របស់​ព្រះ ជ្រើស​យក​ផ្លូវ​ទៅកាន់​សុភមង្គល​ឡើយ ។ ព្រះ​ទ្រង់​មិន​អាច​ធ្វើ​បែបនោះ ដោយ​ព្រោះ​តែ​សិទ្ធិ​ជ្រើសរើស​ដែល​ទ្រង់​បាន​ប្រទាន​ដល់​យើង ។

ព្រះវរបិតា​សួគ៌ និង​ព្រះរាជ​បុត្រា​សំណប់​របស់​ទ្រង់ ស្រឡាញ់​កូន​របស់​ព្រះ​ទាំងអស់ ថ្វី​បើ​ពួកគេ​ជ្រើស ធ្វើ​អ្វី ឬ​ក្លាយ​ទៅ​ជា​​អ្វី​ក៏​ដោយ ។ ព្រះអង្គ​សង្គ្រោះ​បាន​បង់​ថ្លៃ​ចំពោះ​អំពើ​បាប​ទាំង​អស់ ថ្វី​បើ​វា​ធ្ងន់ធ្ងរ​បែប​ណា​ក៏​ដោយ ។ ថ្វី​បើ​ត្រូវ​តែមាន​សេចក្តី​យុត្តិធម៌ ឱកាស​ចំពោះក្តី​មេត្តា​​មិន​អាច​កោង​យកក្តី​យុត្តិធម៌​ឡើយ ។

អាលម៉ា​បាន​សំដែង​ក្តី​សង្ឃឹម​នោះចំពោះ​កូរីអានតុន កូន​ប្រុស​រគាត់ ក្នុង​ពាក្យ​សំដី​ទាំង​នេះ ៖ « ដូច្នេះ​ហើយ ស្រប​តាម​សេចក្តី​យុត្តិធម៌​ផែនការ​នៃ​សេចក្តី​ប្រោសលោះ​ពុំ​អាច​នឹង​អនុវត្ត​បាន​ឡើយ លើកលែង​តែ​លក្ខខណ្ឌ​ទាំងឡាយ​នៃ​ការប្រែចិត្ត​របស់​មនុស្ស នៅក្នុង​ស្ថានភាព​សាក​ល្បង នោះ​ត្រូវ​បាន​សម្រេច មែន​ហើយ គឺ​ស្ថាន​ភាព​សាកល្បង​នេះ ត្បិត​លើកលែង​តែ​មាន​លក្ខខណ្ឌ​ទាំងនេះ បើ​ពុំ​នោះ​សោត​ទេ សេចក្តី​មេត្តា​ករុណា​ពុំ​អាច​មាន​ប្រសិទ្ធិ​ភាព​ឡើយ លើកលែង​តែ​វា​ត្រូវបាន​បំផ្លាញ កិច្ចការ​នៃ​សេចក្តី​យុត្តិធម៌ ពុំ​អាច​នឹង​ត្រូវ​បំផ្លាញ​បាន​ឡើយ បើ​ដូច្នោះ​មែន នោះ​ព្រះ​នឹង​ឈប់​ទៅជា​ព្រះ​ទៀត​ហើយ » ។3

សារ​ដំណឹង​របស់​ខ្ញុំ​ចំពោះ​ចៅៗ​ខ្ញុំពេល​នេះ និង​ចំពោះ​យើង​រាល់គ្នា​ដែល​កំពុង​តែ​បង្កើត​គ្រួសារអស់​កល្ប គឺ​ថាក្តី​អំណរ បាន​ធានា​សន្យា​ទុក​សម្រាប់​អ្នក​ជឿ​ស្មោះ ។ ពី​មុន​មាន​លោក​នេះមក​ម្ល៉េះ ព្រះវរបិតា​សួគ៌​ជា​ទី​ស្រឡាញ់ និងបុត្រា សំណប់​ទ្រង់ ស្រឡាញ់​និង​ធ្វើការ​ជាមួយ​នឹង​អស់​អ្នក​ដែល​ទ្រង់​ដឹង​ថា​នឹង​វង្វេង ។ ទ្រង់​នឹង ស្រឡាញ់​ពួកគេ​ជា​និរន្តរ ។

អ្នក​មាន​សារៈប្រយោជន៍​ដោយ​ដឹង​ថា គេ​បាន​រៀនពី​ផែនការ​នៃក្តី​សង្គ្រោះ ពី​ការបង្រៀន​ ដែល​ពួកគេ​បាន​ទទួល​ក្នុង​ភព​វិញ្ញាណ ។ ពួកគេ និង​អ្នក​មាន​ចិត្ត​ស្មោះយ៉ាង​គ្រប់គ្រាន់ ដោយ​ត្រូវ​អនុញ្ញាត​ឲ្យ​ចុះ​មក​ក្នុង​ពិភពលោក ដែល​មាន​វិញ្ញាណ​ច្រើន​មិន​អាច​ចុះ​មក​បាន ។

ដោយ​មាន​ជំនួយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ការពិត​ទាំងអស់​ត្រូវនាំ​មក​ក្នុង​ការចងចាំ​របស់​យើង ។ យើង​មិន​អាច​ជម្រុញ​គេ​ឯ​ទៀត​ឡើយ តែ​យើង​អាច​អនុញ្ញាត​ឲ្យ​គេ​ឃើញ​ពន្លឺ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ក្នុង​ជីវិតយើង ។ យើង​អាច​តាំងចិត្ត​ឲ្យក្លាហាន ពី​ការបញ្ជាក់​ថា ក្នុង​គ្រាមួយ​នោះ យើង​មាន​អារម្មណ៍​នៃ​ក្តី​អំណរ​ដោយ​រស់​ជាមួយ​គ្នា ជា​សមាជិក​ម្នាក់ នៃ​គ្រួសារ​ជា​ទី​ស្រឡាញ់ របស់​ព្រះបិតា​សួគ៌​យើង ។ ជាមួយ​នឹង​ជំនួយ​របស់​ព្រះ យើង​អាច​មាន​អារម្មណ៍​ក្តី​សង្ឃឹម​នោះ និង​ក្តី​អំណរ​នោះ​ម្តង​ទៀត ។ ខ្ញុំ​សូម​អធិស្ឋាន​ឲ្យ​បាន​សម្រេច​ចំពោះ​យើង​រាល់គ្នាក្នុង​ព្រះ​នាម ព្រះអម្ចាស់​យេស៊ូគ្រីស្ទ អាម៉ែន ។