ដើម្បី​កម្លាំង​នៃ​យុវជន
ជំនួយ​មកពី​ប្រភព​ដ៏ល្អ​ឥតខ្ចោះ
ខែ​កុម្ភៈ ឆ្នាំ​២០២៥


សារលិខិត​ប្រចាំខែ ដើម្បី​កម្លាំង​នៃ​យុវជន ខែ​កុម្ភៈ ឆ្នាំ​២០២៥

ជំនួយ​មកពី ប្រភព​ដ៏ល្អ​ឥតខ្ចោះ

មិនថា​អ្នក​កំពុង​មាន​បញ្ហា​អ្វី​ដែល​អ្នក​កំពុង​ប្រឈម​នោះទេ ព្រះយេស៊ូវគ្រីស្ទ​នឹង​ជួយ​អ្នក​នៅពេល​ដែល​អ្នក​ងាក​ទៅរក​ទ្រង់ ។

ព្រះយេស៊ូវគ្រីស្ទ

The Pattern [ លំនាំ ] ដោយ ចេនណិត ប៊ូរឹប

មាន​ពេល​ណាមួយ​យើង​ទាំងអស់គ្នា​ត្រូវការ​ជំនួយ​បន្តិចបន្តួច ។ ពេលខ្លះ​ត្រូវការ​ជំនួយ ច្រើន ។ ការពិតទៅ​ជីវិត​កាន់តែ​មាន​ភាពប្រសើរ​ច្រើន នៅពេល​ដែល​អ្នក​មិន​ព្យាយាម​ដើរ​តែ​ម្នាក់ឯង ។

ព្រះយេស៊ូវ​គ្រីស្ទ​គឺជា​ប្រភព​ដ៏ល្អ​ឥតខ្ចោះ​នៃ​ជំនួយ ក្តីសង្ឃឹម និង​កម្លាំង​របស់អ្នក ។ ទ្រង់​ក៏អាច​ជួយ​ផ្លាស់ប្តូរ​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង—ប្រហែល​សូម្បីតែ​នៅក្នុង​វិធី​ដែល​អ្នក​គិតថា​មិន​អាច​ទៅរួច​ផងដែរ ។

ការផ្លាស់​ប្តូរ​ដួងចិត្ត

តើ​អ្នក​ធ្លាប់​អធិស្ឋាន​ឲ្យ​ព្រះ​នឹង​បន្ទន់​ចិត្ត​របស់​សត្រូវ​របស់​អ្នក​ដែរទេ ? បើធ្លាប់ អ្នក​មិនមែន​មាន​តែម្នាក់​ឯង​នោះទេ ( សូមមើល នីហ្វៃទី៣ ១២:៤៤; មរ៉ូណៃ ៧:៤៨ ) ។ ទោះបី​ជាអ្នក​មិនមាន​សត្រូវ​ដូច​នៅក្នុង​ព្រះគម្ពីរ​មរមន​ក្តី ( អ្នក​ដឹងថា សត្រូវ​ប្រដាប់​ដោយ​អាវុធ និង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​វាយប្រហារ ) អ្នក​ប្រហែលជា​បាន​អធិស្ឋាន​ឲ្យ​ព្រះ​បន្ទន់​ចិត្ត​របស់​នរណា​ម្នាក់​ដែល​មិន​បាន​ធ្វើល្អ​ដាក់​អ្នក ។

ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ថា អធិស្ឋាន និង​ទូលសុំ​ព្រះ​ឲ្យ​បន្ទន់​ចិត្ត របស់ អ្នក​ដែរឬទេ ? ប្រហែល​អ្នក​កំពុង​មាន​ការលំបាក​ក្នុង​ការ​អភ័យទោស​ឲ្យ​នរណា​ម្នាក់ ។ ឬ​អ្នក​ចេះ​តែ​មាន​កំហឹង បើទោះបីជា​អ្នក​មិន​ចង់ក្តី ។ ឬ​អ្នក​ចង់​មាន​អារម្មណ៍​កាន់តែ​សប្បុរស​ទៅកាន់​បងប្អូន​របស់​អ្នក ទោះបីជា​ពួកគេ​ពេលខ្លះ​រំខាន​អ្នក​ក៏ដោយ ។

« [ ព្រះ​យេស៊ូវគ្រីស្ទ ]​នឹង​ផ្លាស់ប្តូរ​ចិត្ត និង​ជីវិត​របស់​អ្នក ។ បន្តិច​ម្តងៗ អ្នក​នឹង​រីកចម្រើន ហើយ​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ ទំនាក់ទំនង​សេចក្តីសញ្ញា​របស់​អ្នក​ជាមួយ​ទ្រង់​នឹង​នាំ​ឲ្យ​អ្នក​កាន់តែ​ទទួល​បាន​ព្រះចេស្តា​ទ្រង់​កាន់តែ​ច្រើនឡើង » ( ដើម្បី​កម្លាំង​នៃ​យុវជន ៖ សេចក្តីណែនាំ​ដើម្បីធ្វើ​ការ​ជ្រើសរើស [ ឆ្នាំ​២០២២ ] ទំព័រ ៨ បាន​បន្ថែម​ការគូស​បញ្ជាក់ ) ។

តើ​នោះ​ពុំមែន​ជា​ការសន្យា​ដ៏អស្ចារ្យ​ទេឬ ? មិនថា​ជាមួយ​អ្វី​ដែល​អ្នក​កំពុង​ជួប​ការលំបាក​នោះទេ សូម្បីតែ​ដួងចិត្ត​របស់​អ្នក​ផ្ទាល់ ក៏​ព្រះយេស៊ូវគ្រីស្ទ​អាច​ជួយ​បាន​ដែរ ។ តើ​អ្នក​អាច​ងាក​ទៅរក​ទ្រង់​នៅ​ថ្ងៃនេះ​ដោយ​របៀបណា ?

ក្មេងប្រុស