ឆ្នាំ ២០២៣
មនុស្ស​ស្លាប់​នឹងឈរ​នៅចំពោះ​ព្រះ
ខែ ធ្នូ ឆ្នាំ ២០២៣


« មនុស្ស​ស្លាប់​នឹងឈរ​នៅចំពោះ​ព្រះ » ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ ធ្នូ ឆ្នាំ ២០២៣ ។

សារលិខិត​ប្រចាំខែ ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ ធ្នូ ឆ្នាំ ២០២៣

មនុស្សស្លាប់ នឹង ឈរនៅ​ចំពោះ​ព្រះ

នៅ​ក្នុង​វិវរណៈ​របស់​លោក យ៉ូហាន​បាន​ឃើញ​ការជំនុំជម្រះ​ចុង​ក្រោយ ។

រូបភាព
ព្រះយេស៊ូវ​គ្រីស្ទ

ទ្រង់​យាងមក​ម្តងទៀត​ដើម្បី​គ្រប់គ្រង និង​សោយរាជ្យ​ ដោយ​ម៉ារី សោអឺ

មនុស្ស​ស្លាប់ ទាំង​អ្នក​ធំ​ទាំង​អ្នក​តូច គេ​ឈរ​នៅ​ចំពោះ​ព្រះ

អំណាច​នៃ​ការ​រស់​ឡើង​វិញ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ​នាំ​មនុស្សទាំង​អស់ចូល​ទៅ​ក្នុង​ទីវត្ថមាន និង ដើម្បី​ជំនុំជម្រះ​ពី​ព្រះ ( សូមមើល អាលម៉ា ១១:៤២–៤៤; ៣៣:២២; ៤០:២១; ហេលេមិន ១៤:១៥–១៧; មរមន ៩:១៣–១៤ ) ។

សៀវភៅ​ទាំង​នោះ​បាន​បើក

សៀវភៅ​ទាំង​នេះ​តំណាង​ឲ្យ​កំណត់ត្រា​ដែល​បាន​រក្សា​ទុក​នៅ​លើ​ផែនដី អំពី​អ្វី​ដែល​មនុស្ស​បាន​ធ្វើ​នៅ​លើ​ផែនដី​ដើម្បី​ធ្វើ​តាម​ផ្លូវ​នៃ​សេចក្ដី​សញ្ញា ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១២៨:៧ ) ។

សៀវភៅ​ជីវិត

« តាម​ន័យ​មួយ សៀវភៅ​ជីវិត គឺជា​ការ​សរុប​នូវ​គំនិត និង​កិច្ចការ​របស់​បុគ្គល​ម្នាក់​–គឺជា​បញ្ជី​អំពី​ជីវិត​របស់​គេ ។ ប៉ុន្តែ​ព្រះគម្ពីរ​ក៏​បាន​ចែង​ផងដែរ​ថា មាន​បញ្ជី​នៅ​ស្ថាន​សួគ៌​មួយ​ច្បាប់ ដែល​បាន និង​ដំណើរ​រឿង​អំពី​ការ​ប្រព្រឹត្តិ​ដ៏​សុចរិត​ទាំង​ឡាយ​របស់​គេ​ផង » ( សេចក្តី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សៀវភៅ​ជីវិត » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org ) ។

សេចក្ដី​ជំនុំ​ជម្រះ

ជា​សេចក្ដី​ជំនុំ​ជម្រះ​ចុង​ក្រោយ​បង្អស់​ដែល​នឹង​កើត​ឡើង បន្ទាប់​ពី​ដំណើរ រស់ឡើង​វិញ ។ ព្រះ​យេស៊ូវ​គ្រីស្ទ ទ្រង់​នឹង​ជំនុំ​ជម្រះ​បុគ្គល​ម្នាក់ៗ ។ សេចក្តី​ជំនុំ​ជម្រះ​នេះ​នឹង​កំណត់ពី​សិរី​ល្អ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​ណាមួយ​ដែល​ជន​នោះ​នឹង​បានទទួល ។ ( សូមមើល សេចក្ដី​ណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « សេចក្ដី​ជំនុំ​ជម្រះ​ចុង​ក្រោយ​បំផុត » នៅលើ​គេហទំព័រ scriptures.ChurchofJesusChrist.org; អាលម៉ា​៤១:៣–៥;គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨:២៦–៣២ ។ )

ស្រប​តាម​កិច្ចការ​ទាំងឡាយ​ដែល​ខ្លួន​ប្រព្រឹត្ត

បុគ្គល​ម្នាក់ៗ​នឹង​ទទួល​ការ​ជំនុំ​ជម្រះ ស្រប​តាម​កិច្ចការ​របស់​ពួក​គេ និង ស្រប​តាម​សេចក្ដី​ប៉ងប្រាថ្នា​របស់​ពួក​គេ ( សូមមើល គោលលទ្ធិ និង​សេចក្តី​សញ្ញា ១៣៧:៩ ) ។ ពួក​គេ​នឹង​ទទួល​ការ​ជំនុំ​ជម្រះ ទៅតាម​ការ​គោរព​តាម​បទបញ្ញត្តិ​របស់​ព្រះ ឬ​អត់ ហើយ​បាន​ធ្វើ​សកម្ម​ភាព​ស្រប​ទៅ​នឹង​ពន្លឺ និង​សេចក្ដី​ពិតណា​ក៏​ដោយ​ដែល​ពួក​គេ​បាន​ទទួល​នៅ​ក្នុង​ជីវិត​នេះ ។