ឆ្នាំ ២០២៣
ពាក្យ​ចុងក្រោយ ៖ ស្វែងរក​ការយល់ដឹង
ខែ សីហា ឆ្នាំ ២០២៣


« ស្វែងរក​ការយល់ដឹង » ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ខែ សីហា ឆ្នាំ ២០២៣ ។

សារលិខិត​ទស្សនាវដ្តី ដើម្បី​កម្លាំង​នៃ​យុវជន ប្រចាំ​ខែ ខែ សីហា ឆ្នាំ ២០២៣

ស្វែងរក​ការយល់ដឹង

រូបភាព
ស្ត្រី​ដែល​មាន​ចង្កៀង​ប្រេង

រចនា​រូបភាព​ដោយ អិមមីលី ចូនស៍

គោលបំណង​របស់​យើង​នៅពេល​យើង​ស្វែងរក​ការយល់ដឹង​នៃ​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ត្រូវតែ​បង្កើន​សេចក្តីជំនឿ​លើ​ព្រះ និង​ផែនការ​នៃ​សុភមង្គល​ដ៏​ទេវភាព​របស់​ទ្រង់ និង​ទៅលើ​ព្រះយេស៊ូវ​គ្រីស្ទ​ព្រមទាំង​ដង្វាយធួន​របស់​ទ្រង់ ហើយ​ដើម្បី​ទទួល​បាន​នូវ ការប្រែចិត្តជឿ ដ៏​យូរ​អង្វែង ។ ការបង្កើន​ជំនឿ និង​ការប្រែចិត្តជឿ​ដែល​បាន​កើនឡើង​បែបនេះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ និង​រក្សា​នូវ​សេចក្តីសញ្ញា​ចំពោះ​ព្រះ ដែល​ពង្រឹង​នូវ​បំណង​ប្រាថ្នា​របស់​យើង​ឲ្យ​ធ្វើតាម​ព្រះយេស៊ូវ និង​បង្កើត​នូវការ​ផ្លាស់ប្តូរ​ខាងវិញ្ញាណ​ដ៏ពិតប្រាកដ​មួយ​នៅក្នុង​យើង ។ ការផ្លាស់ប្តូរ​នេះ​នឹង​នាំឲ្យ​យើង​កាន់តែ​សប្បាយ​រីករាយ កាន់តែ​មាន​ប្រយោជន៍ ហើយ​មាន​ជីវិត​ល្អប្រសើរ និង​ជួយ​យើង​ឲ្យ​ថែរក្សា​ទស្សនវិស័យ​ដ៏​អស់កល្ប​មួយ ។

រូបភាព
យុវជន​ម្នាក់​កំពុង​អាន​ព្រះគម្ពីរ

ដើម្បី​សម្រេច​ការណ៍​នេះ​បាន​យើង​ត្រូវតែ​នៅជាប់នឹង​ព្រះយេស៊ូវ​គ្រីស្ទ​ដោយ ការជ្រមុជ ខ្លួន​យើង​នៅក្នុង​ព្រះគម្ពីរ រីករាយ​នឹង​គម្ពីរ​ទាំងនោះ រៀន​អំពី​គោលលទ្ធិ​របស់​ទ្រង់ ហើយ​ខិតខំ​រស់​នៅ​តាម​របៀប​ដែល​ទ្រង់​បាន​រស់​នៅ ។ មានតែ​ការធ្វើ​បែប​នោះទេ​ទើប​យើង​នឹង​ស្គាល់​ទ្រង់​ច្បាស់ ហើយ​ស្គាល់​នូវ​ព្រះសូរសៀង​របស់​ទ្រង់ ដឹង​ថា​ពេល​យើង​មក​រក​ទ្រង់ និង​ជឿ​លើ​ទ្រង់​នោះ​យើង​នឹង​មិន​ឃ្លាន ឬ​ស្រេក​ទៀត​ឡើយ ( សូមមើល យ៉ូហាន ៦:៣៥ ) ។

រូបភាព
យុវជន​កំពុង​អធិស្ឋាន

ការណ៍​នោះ​មិន​កើត​ឡើង​ដោយ​ចៃដន្យ​នោះទេ ។ ការចុះសម្រុង ខ្លួន​របស់យើង​ទៅ​នឹង​ឥទ្ធិពល​ដ៏​ខ្ពស់​បំផុត​នៃសេចក្ដីល្អ​គឺពុំ​មែនជា​រឿង​សាមញ្ញ​នោះទេ ប៉ុន្តែ​វា​តម្រូវ​ឲ្យ​មាន​ការ​ទូល​សូម​ដល់ព្រះ និង​ការ​រៀន​អំពី​របៀប​ដើម្បី​នាំ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​មកកាន់​ចំណុច​សំខាន់​នៃ​ជីវិត​របស់យើង ។

រូបភាព
យុវនារី​ប៉ះ​បេះដូង​របស់​ខ្លនឯង

ខ្ញុំ​សូម​ថែងទីបន្ទាល់​ទៅកាន់​បងប្អូន​ថា​នៅពេល​យើង​ស្វែងរក​ដោយ ស្មោះអស់​ពីចិត្ត​ដោយ​ស្មោះសរ ដោយ​អស់​ពី​ចិត្ត ដោយ​រឹងប៉ឹង និង​ដោយ​ស្មោះត្រង់​ដើម្បី​យល់ដឹង​អំពី​ដំណឹងល្អ​របស់​ព្រះយេស៊ូវ​គ្រីស្ទ និង​បង្រៀន​វា​ទៅកាន់​គ្នា​ទៅវិញ​ទៅមក​ជាមួយ​គោល​បំណង​ពិត​ប្រាកដ និង​ក្រោម​ឥទ្ធិពល​នៃ​ព្រះវិញ្ញាណ នោះ​ការបង្រៀន​ទាំង​នេះ​អាច​ផ្លាស់ប្តូរ​ដួងចិត្ត និង​បំផុស​គំនិត​ឲ្យ​មាន​នូវ​បំណង​ប្រាថ្នា​ដើម្បី​រស់នៅ​ស្រប​តាម​សេចក្តីពិត​នៃ​ព្រះ ។