២០២២
សូម​កុំ​រង់ចាំ​ឡើយ ! ចូរ​ធ្វើ​ដូច​ជា​ពួក​អ្នក​គង្វាល
ខែ ធ្នូ ឆ្នាំ ២០២២


« សូម​កុំ​រង់ចាំ​ឡើយ ! ចូរ​ធ្វើ​ដូច​ជា​ពួក​អ្នក​គង្វាល » ដើម្បី​កម្លាំង​នៃ​យុវជន ខែ ធ្នូ ឆ្នាំ ២០២២ ។

ដើម្បី​កម្លាំង​នៃ​យុវជន សារលិខិត​ប្រចាំ​ខែ ធ្នូ ឆ្នាំ ២០២២

លូកា ២:៨–២០

សូម​កុំ​រង់ចាំ​ឡើយ ! ចូរ​ធ្វើ​ដូច​ជា​ពួក​អ្នក​គង្វាល

រូបភាព
ពួកអ្នកគង្វាល

នា​យប់​ដ៏​សុខសាន្ត​មួយ​កាល​ពី​យូរ​លង់​ណាស់​មក​ហើយ ពួកអ្នក​គង្វាល​បាន​ឃ្វាល​ហ្វូង​ចៀម​របស់​ពួកគេ​ដោយ​ឧស្សាហ៍​ព្យាយាម ។

រូបភាព
ចៀម

ពួក​អ្នក​គង្វាល​មាន​កិច្ចការ​ដ៏​សំខាន់​មួយ ។ ចៀម​ត្រូវការ​ចំណី ទឹក និង​ការការពារ​ពី​គ្រោះថ្នាក់ ។

រូបភាព
ទេវតា

រំពេច​នោះ ទេវតា​មួយ​អង្គ​បាន​បង្ហាញ​ព្រះកាយ !

« កុំ​ខ្លាច​អី មើល ខ្ញុំ​មក​ប្រាប់​ដំណឹងល្អ​ដល់​អ្នក​រាល់គ្នា​ពី​សេចក្តីអំណរ​យ៉ាងអស្ចារ្យ ។ … ដ្បិត​នៅ​ថ្ងៃនេះ មាន​ព្រះអង្គសង្គ្រោះ​មួយ​អង្គ … គឺជា​ព្រះគ្រីស្ទ​ដ៏​ជា​ព្រះអម្ចាស់ » ។

រូបភាព
ទេវតា

ទេវតា​បាន​ប្រាប់​ពួក​អ្នក​គង្វាល​ថា ពួកគេ​នឹង​ឃើញ​ព្រះឱរស ១ រុំ​នឹង​សំពត់​ផ្តេក​នៅក្នុង​ស្នូក​នៅបេថ្លេហិម ។

រូបភាព
ក្រុម​ចម្រៀង​ពួកទេវតា

ក្រុម​ចម្រៀង​ពួកទេវតា​បាន​មក​ពាសពេញ​មេឃ ហើយ​ចូលរួម​ជាមួយ​ទេវតា​នោះ​ក្នុង​ការសរសើរ​ដល់​ព្រះ ។

« សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តីសុខសាន្ត​នៅ​ផែនដី​នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ។

រូបភាព
ពួកអ្នកគង្វាល

« ចូរ​យើង​ទៅ​ឯ​បេថ្លេហិម មើល​ការ​ដែល​បាន​កើត​មក​នោះ ដែល​ព្រះអម្ចាស់​បាន​ប្រាប់​ឲ្យ​យើង​ដឹង » ។

រូបភាព
ពួក​អ្នក​គង្វាល​ដើរ​តាម​ផ្កាយ

ពួក​អ្នក​គង្វាល​មិន​បាន​រង់ចាំ​ឡើយ ។ ការណ៍​នេះ​សំខាន់​ខ្លាំង​ណាស់ ! ពួកគេក៏​ទៅ​បេថ្លេហិម​ « ជា​ប្រញាប់ » ។

រូបភាព
ពួក​អ្នក​គង្វាល​នៅ​ឯ​ស្នូក

ពួក​អ្នក​គង្វាល​បាន​ឃើញ​ព្រះយេស៊ូវរុំ​នឹង​សំពត់ ផ្តេក​នៅក្នុង​ស្នូក គឺ​ដូច​ទេវតា​នោះ​បាន​មាន​ព្រះបន្ទូល ។

រូបភាព
ព្រះឱរស​យេស៊ូវ

នេះ​គឺ​ជា​ព្រះមែស៊ី​ដែល​បាន​សន្យា​ថា នឹង​យាង​មក​ធ្វើ​ជា​ព្រះអង្គសង្គ្រោះ និង​ព្រះប្រោសលោះ​នៃ​ពិភពលោក និង​នាំ​មក​នូវ​អំណរ​ដ៏​ពិតប្រាកដ​ដល់​ពួកយើង !

រូបភាព
ពួកអ្នកគង្វាល

ពួក​អ្នកគង្វាល​មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់ ! ពួកគេ​បាន​ចែកចាយ​អំពី​អ្វីដែល​ពួកគេ​បាន​ស្តាប់​ឮ និង​បាន​ឃើញ ។

« ព្រះអង្គសង្គ្រោះ​នៃ​ពិភពលោក​បាន​ប្រសូត​ហើយ ! »

« នៅ​ទីបំផុត​ព្រះ​មែស៊ី​បាន​យាង​មក​ហើយ ! »

រូបភាព
យុវជន​ម្នាក់​កំពុង​សិក្សា​ព្រះគម្ពីរ

ពួកអ្នក​គង្វាល « ក៏​ទៅ​ឯ​ព្រះយេស៊ូវ​ជា​ប្រញាប់ » ។ អ្នក​ក៏​អាច​ធ្វើ​ដូច្នេះ​បានផងដែរ !

អ្នក​អាច​រៀន​ពី​ទ្រង់ ។

រូបភាព
យុវជន​កំពុង​កាត់​ស្មៅ

អ្នក​អាច​​បម្រើ​ទ្រង់​បាន តាមរយៈ​ការ​បម្រើដល់​អ្នក​ដទៃ ។

រូបភាព
យុវនារី​​ចែកចាយ​ព្រះគម្ពីរ​មរមន​ជាមួយ​យុវជន

អ្នក​អាច​ថ្លែង​ទីបន្ទាល់​ពី​ទ្រង់ ។