២០២២
រើសយក
ខែ មិថុនា ឆ្នាំ ២០២២


« រើសយក » ដើម្បី​កម្លាំង​នៃ​យុវជន ខែ មិថុនា ឆ្នាំ ២០២២ ។

សារលិខិត ដើម្បី​កម្លាំង​នៃ​យុវវ័យ ប្រចាំ​ខែ មិថុនា ឆ្នាំ ២០២២

រើសយក

យ៉ូស្វេ​ជំរុញ​ប្រជាជន​លោក​ឲ្យ​ធ្វើ​ការជ្រើសរើស​ត្រឹមត្រូវ—គឺ​ធ្វើ​តាម​ព្រះអម្ចាស់ ។

រើសយក

សមត្ថភាព​របស់​យើង​ដើម្បី​រើសយក ហើយ​ធ្វើ​សកម្មភាព​ដោយ​ខ្លួន​ឯង​ហៅថា​សិទ្ធិជ្រើសរើស ។ វាគឺជា​ផ្នែកមួយ​ដ៏​សំខាន់​នៃ​ផែនការ​របស់​ព្រះវរបិតា​សួគ៌ ។ គោលបំណង​មួយ​នៃ​ជីវិត​នេះ​គឺ​ដើម្បី​បង្ហាញ​ថា​យើង​នឹង​រើស​យក​គោរពប្រតិបត្តិ​តាម​បទបញ្ញត្តិ​របស់​ព្រះ ឲ្យ​យើង​ប្រែក្លាយ​កាន់តែ​ដូចជា​ទ្រង់ ។ យើង​នឹង​ត្រូវ​ជំនុំ​ជម្រះ​តាម​ការជ្រើសរើស​របស់​យើង ។ ( សូមមើល នីហ្វៃទី ២ ២:២៧; គោលលទ្ធិ និង សេចក្តីសញ្ញា ១០១:៧៨; អ័ប្រាហាំ ៣:២៥ ) ។

ថ្ងៃ​នេះ

យ៉ូស្វេ​ជំរុញ​ប្រជាជន​លោក​ឲ្យ​រើស​យក​« ថ្ងៃ​នេះ » ឬ ឥឡូវនេះ ។ យើង​អាច​ធ្វើ​ការជ្រើសរើស​ដ៏​សំខាន់​ម្ដង ហើយ​បន្ទាប់​មក​ព្យាយាម​បន្ត​តាំង​ចិត្ត​ចំពោះ​ការ​ជ្រើសរើស​ទាំងនោះ ។ ( សូម​មើល ទំនុកដំកើង ៣៧:៥ ) ។

គោរព​ប្រតិបត្តិតាម

នៅក្នុង​ខគម្ពីរ​នេះ គោរព​ប្រតិបត្តិតាម​មានន័យ​ថា ការ​ថ្វាយបង្គំ ការ​ជួយ ការគោរពតាម និង​ការ​លះបង់ខ្លួនឯង​ចំពោះ​មនុស្ស​ម្នាក់ ។ យើង​គួរ​តែ​បម្រើ​ព្រះអម្ចាស់ ( សូមមើល​ម៉ូសេ ១:១៥ ) ។

ព្រះ​ទាំងប៉ុន្មាន

អ៊ីស្រាអែល​ត្រូវ​បាន​បង្គាប់​ឲ្យ​គោរព​ប្រតិបត្តិតាម​តែ​ព្រះដ៏ពិត និង​មាន​ព្រះជន្ម​រស់ គឺ​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ( សូមមើល​និក្ខមនំ ២០:២–៥ ) ។ យ៉ូស្វេ​ផ្ដល់​ឧទាហរណ៍​ពី​ព្រះ​ផ្សេងទៀត​ដែល​ប្រជាជន​លោក​មិនគួរ​ថ្វាយបង្គំ ។ ព្រះ​ផ្សេងទៀត​នៅ​ក្នុង​ជីវិត​របស់​យើង​អាច​រួមមាន​ទ្រព្យសម្បត្តិ ទស្សនៈ​របស់​មនុស្ស​ដទៃ ចំណាប់​អារម្មណ៍​ផ្សេងទៀត—គឺ​អ្វីៗ​ដែល​នាំ​យើង​ឲ្យ​ឃ្លាត​ចេញ​ពី​ព្រះអម្ចាស់ ។

យើង និង ពួកគ្រួ​យើង

យ៉ូស្វេ​បាន​លើក​ឡើង​ពី​ខ្លួន​លោក និង​គ្រួសារ​របស់​លោក ។ លោក​បាន​មាន​ប្រសាសន៍​ថា ពួកគាត់​នឹង​បម្រើ​ព្រះអម្ចាស់ ។ លោក​ចង់​ដឹកនាំ​គ្រួសារ​របស់​លោក​យ៉ាង​សុចរិត និង​បង្រៀន​ពួកគេ​ឲ្យ​ធ្វើ​តាម​ព្រះអម្ចាស់ ( សូម​មើល គោលលទ្ធិ និង សេចក្ដីសញ្ញា ៩៣:៤០ ) ។