ឆ្នាំ ២០២៣
ពួក​អ្នក​គង្វាល​បាន​ទៅ​ជួប​ព្រះ​ឱរស​យេស៊ូវ
ខែ ធ្នូ ឆ្នាំ ២០២៣


« ពួក​អ្នក​គង្វាល​បាន​ទៅ​ជួប​ព្រះ​ឱរស​យេស៊ូវ » ទស្សនាវដ្តី ប្រិយមិត្ត ខែ ធ្នូ ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។

សារលិខិត​ ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ ធ្នូ ឆ្នាំ​២០២៣

ពួក​អ្នក​គង្វាល​បាន​ទៅ​ជួប​ព្រះ​ឱរស​យេស៊ូវ

រូបភាព
Alt text

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

នាយប់មួយ ទេវតា​មួយអង្គ​បានទៅជួប​ពួកអ្នក​គង្វាល​នៅក្នុង​ទីវាល​មួយ ។ ទេវតា បាន​មានបន្ទូល​ប្រាប់​ថា ទារកដ៏​សំខាន់​មួយអង្គ​បាន​ប្រសូត្រ​មក ។ ព្រះនាម​ទ្រង់​គឺ​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​នឹង​ក្លាយជា​ព្រះអង្គសង្គ្រោះ​សម្រាប់​មនុស្ស​គ្រប់រូប​ក្នុង​លោកិយ ។ ទេវតា​ជាច្រើន​អង្គ​ទៀត​បាន​យាងមក ។ ពួកគេ​បាន​ច្រៀងថា « សួស្តី​ដល់​ព្រះ​នៅ​ស្ថាន​ដ៏​ខ្ពស់​បំផុត ហើយ​សេចក្តី​សុខសាន្ត​នៅ​ផែនដី នៅ​កណ្តាល​មនុស្ស ដែល​ជា​ទី​គាប់​ព្រះហឫទ័យ​ដល់​ទ្រង់ » ។

រូបភាព
Alt​text

ពួក​អ្នក​គង្វាល​បាន​ប្រញាប់​ទៅជួប​ព្រះ​ឱរស​យេស៊ូវ ។ ពួកគេ​រីករាយ​ជាខ្លាំង​ដែល​បាន​ឃើញ​ទ្រង់ !

រូបភាព
Alt​text

ពួកអ្នក​គង្វាល​បានប្រាប់​អ្នកដទៃ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ ពួកគេ​ចង់ឲ្យ​មនុស្ស​គ្រប់គ្នា​ស្ដាប់ឮ​ដំណឹងល្អ ។

ទំព័រ​ផាត់​ពណ៌

ខ្ញុំ​អាច​ច្រៀង​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
alt text here

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ខ្ញុំ​អាច​ច្រៀង​ចម្រៀង​អំពី​ព្រះយេស៊ូវ ដើម្បី​អបអរ​ចំពោះ​ការ​ប្រសូត​របស់​ទ្រង់ ។