« ព្យាការីអេសាយ » ប្រិយមិត្ត ខែធ្នូ ឆ្នាំ២០២៦ ទំព័រ ៤៦–៤៧ ។
សារលិខិតប្រចាំខែនៃទស្សនាវដ្តី ប្រិយមិត្ត ខែធ្នូ ឆ្នាំ២០២៦
ព្យាការីអេសាយ
ថ្ងៃមួយនៅក្នុងព្រះវិហារបរិសុទ្ធ ព្រះអម្ចាស់បានហៅអេសាយឲ្យធ្វើជាព្យាការី ។ អេសាយស្រឡាញ់ប្រជាជន និងបានបង្រៀនពួកគេអំពីរបៀបដែលព្រះគ្រីស្ទអាចសង្គ្រោះពួកគេបាន ។
អេសាយបានដឹងថា ព្រះយេស៊ូវគ្រីស្ទនឹងយាងមកសង្គ្រោះរាស្រ្តរបស់ទ្រង់ចេញពីអំពើបាបនៅថ្ងៃណាមួយ ។ ប៉ុន្ដែ មិនមែនមនុស្សគ្រប់គ្នានឹងស្គាល់ទ្រង់ថាជាព្រះអង្គសង្គ្រោះរបស់ពួកគេនោះទេ ។ អេសាយមានសោកសៅជាខ្លាំង ពីព្រោះលោកបានដឹងថា មនុស្សជាច្រើនមិនបានជឿលើព្រះយេស៊ូវគ្រីស្ទឡើយ ។
អេសាយក៏បានព្យាករអំពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទផងដែរ ។ ថ្ងៃណាមួយព្រះយេស៊ូវគ្រីស្ទនឹងយាងត្រឡប់មកវិញ ហើយធ្វើជាស្ដេចនៃផែនដីនេះទាំងមូល ។ ទ្រង់នឹងយាងមកម្ដងទៀត ហើយបំពេញតាមផែនការរបស់ព្រះវរបិតាទ្រង់ តាមរយៈការនាំមកនូវសេចក្តីមេត្តាករុណា និងភាពសុខសាន្តជារៀងរហូត ។ អេសាយបាននិយាយថា មនុស្សគ្រប់គ្នានឹងស្គាល់ព្រះយេស៊ូវគ្រីស្ទថាជាព្រះអង្គសង្គ្រោះរបស់ពួកគេ ។
ទំព័រផាត់ពណ៌
ព្រះយេស៊ូវគ្រីស្ទបានប្រសូតនៅភូមិបេថ្លេហិម ។
រចនារូបភាពដោយ អូឌ្រី ដេយ ។ អាចថតចម្លងសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រតែប៉ុណ្ណោះ ។
តើអ្នកប្រារព្ធពិធីប្រសូតរបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្តេច ?
© ឆ្នាំ២០២៦ ដោយ Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅ ស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖ ៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, December 2026 ។ Khmer. 20036 258