« មានសុវត្ថិភាពក្នុងភ្លើង » ប្រិយមិត្ត ខែតុលា ឆ្នាំ២០២៦ ទំព័រ ៤៦–៤៨ ។
សារលិខិតប្រចាំខែនៃទស្សនាវដ្តី ប្រិយមិត្ត ខែតុលា ឆ្នាំ២០២៦
មានសុវត្ថិភាពក្នុងភ្លើង
ស្ដេចនេប៊ូក្នេសា បានសង់រូបសំណាកមាសដ៏ធំមួយ ហើយបានបង្ខំប្រជារាស្រ្តរបស់ទ្រង់ឲ្យថ្វាយបង្គំរូបសំណាកនោះ ។ ប្រសិនបើពួកគេបដិសេធ នោះពួកគេនឹងត្រូវដាក់ក្នុងគុកភ្លើង ។
សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ស្រឡាញ់ព្រះ ហើយនឹងមិនថ្វាយបង្គំព្រះក្លែងក្លាយរបស់ស្តេចឡើយ ។
មិត្តសម្លាញ់ទាំងបីនាក់ទូលទៅស្តេចថា ពួកគេនឹងថ្វាយបង្គំតែព្រះប៉ុណ្ណោះ ។ ពួកគេបានជឿព្រះថាអាចការពារពួកគេ ។ ប៉ុន្តែទោះបីជាទ្រង់មិនសង្រ្គោះពួកគេក្តី ក៏ពួកគេនឹងនៅតែការពារអ្វីដែលពួកគេបានជឿដដែល ។
ស្ដេចបានក្រោធខឹង ។ ទ្រង់បានបោះមិត្តសម្លាញ់ទាំងនោះចូលទៅក្នុងគុកភ្លើង ។ ប៉ុន្តែនៅពេលស្តេចទតមើលទៅក្នុងគុកភ្លើង ទ្រង់បានភ្ញាក់ផ្អើលដែលមើលឃើញតួអង្គសួគ៌ានៅក្នុងភ្លើងជាមួយបុរសទាំងបីនាក់នោះ ។
ស្តេចបានត្រាស់ហៅ សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ ហើយពួកគេបានដើរចេញពីគុកភ្លើង ។ ភ្លើងមិនបានដុតឆេះពួកគេ ឬឆេះសម្លៀកបំពាក់របស់ពួកគេទេ ។
សាដ្រាក់ មែសាក់ និង អ័បេឌ-នេកោ បានប្រតិបត្តិតាមព្រះបញ្ញត្តិរបស់ព្រះ ទោះបីជានៅពេលជីវិតរបស់ពួកគេស្ថិតក្នុងគ្រោះថ្នាក់ក្តី ។ គំរូរបស់ពួកគេបានជួយស្តេចឲ្យជឿលើព្រះដែរ ។
ទំព័រផាត់ពណ៌
ពួកព្យាការីត្រូវបានហៅឲ្យថ្លែងពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ។
រចនារូបភាពដោយ អូឌ្រី ដេយ ។ អាចថតចម្លងសម្រាប់ការប្រើប្រាស់ក្នុងសាសនាចក្រតែប៉ុណ្ណោះ ។
តើអ្នកធ្វើតាមព្យាការីដោយរបៀបណា ?
© ឆ្នាំ២០២៦ ដោយ Intellectual Reserve, Inc. All rights reserved ។ បោះពុម្ពនៅស.រ.អា. ។ ការអនុម័តជាភាសាអង់គ្លេស ៖ ៦/១៩ ។ ការអនុម័តឲ្យបកប្រែ ៖៦/១៩ ។ ការបកប្រែនៃ Monthly Friend Message, October 2026 ។ Khmer. 20061 258