ឆ្នាំ ២០២៣
ព្រះយេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង
ខែ សីហា ឆ្នាំ ២០២៣


« ព្រះយេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង » ទស្សនាវដ្តី ប្រិយមិត្ត ខែ សីហា ឆ្នាំ ២០២៣ ទំព័រ ៤–៥ ។

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ ខែ សីហា ឆ្នាំ ២០២៣

ព្រះយេស៊ូវ​បាន​បង្ហាញ​ផ្លូវ​ដល់​យើង

រូបភាព
Alt​text

រចនា​រូបភាព​ដោយ ដេន ប៊ើរ

ព្រះយេស៊ូវ​គ្រីស្ទ​គឺ​ជា​ព្រះរាជ​បុត្រា​របស់​ព្រះវរបិតាសួគ៌ ។ ទ្រង់​បាន​យាង​មក​ផែនដី​ដើម្បី​បង្ហាញ​យើង​អំពី​របៀប​ដែល​យើង​អាច​ត្រឡប់​ទៅរក​ព្រះវរបិតាសួគ៌​វិញ​នៅ​ថ្ងៃមួយ ។ ព្រះយេស៊ូវ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ទ្រង់​បាន​បង្រៀន​ថា​យើងក៏​គួរ​តែ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ផង​ដែរ ។

រូបភាព
alt​text

ព្រះយេស៊ូវ​បាន​បង្ហាញ​យើង​អំពី​របៀប​រស់​នៅ ។ ទ្រង់​ស្រឡាញ់ និង​ជួយ​ដល់​មនុស្ស​គ្រប់​រូប ។ ទ្រង់​ចង់​ឲ្យ​យើង​ធ្វើ​តាម​ទ្រង់ ។

រូបភាព
alt​text

ព្រះយេស៊ូវ​ជ្រាប​ដឹង​ពី​អារម្មណ៍​ឈឺ​ចាប់​របស់​យើង​ទាំងអស់ ហើយ​បាន​រងទុក្ខ​វេទនា​សម្រាប់​អំពើ​បាប​របស់​យើង​ផងដែរ ។ បន្ទាប់​មក​ទ្រង់​បាន​សុគត​ជំនួស​យើង ។ ការណ៍​នេះ​ត្រូវ​បាន​ហៅថា ដង្វាយធួន​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើងវិញ ។ នោះ​មាន​ន័យ​ថា​ទ្រង់​មាន​ព្រះជន្ម​រស់​សព្វ​ថ្ងៃនេះ ! ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ នោះ​យើង​ក៏​នឹង​រស់​ឡើងវិញ​ម្ដង​ទៀត​បន្ទាប់​ពី​យើង​ស្លាប់​ទៅ​ផងដែរ ។

រូបភាព
alt​text

ព្រះយេស៊ូវ​បាន​ធ្វើ​នូវ​កិច្ចការ​ទាំងអស់នេះ​សម្រាប់​យើង​ពីព្រោះ​ទ្រង់​ស្រឡាញ់​យើង ។ ដោយសារ​ទ្រង់ នោះ​យើង​អាច​រស់​នៅ​ជាមួយ​ព្រះវរបិតាសួគ៌​របស់​យើង និង​ក្រុម​គ្រួសារ​របស់​យើង​នៅ​ថ្ងៃមួយ ។

រូបភាព
alt​text

យើង​អាច​ធ្វើ​តាម​ព្រះយេស៊ូវ​តាមរយៈ​ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ យើង​ក៏​អាច​ធ្វើ​តាម​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ​បានផងដែរ នៅ​ពេល​យើង​ស្រឡាញ់ និង​ជួយ​អ្នក​ដទៃ ហើយ​រក្សា​បទ​បញ្ញត្តិ​របស់​ទ្រង់ ។