ឆ្នាំ ២០២៣
ព្រះយេស៊ូវ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់
ខែ មេសា ឆ្នាំ ២០២៣


« ព្រះយេស៊ូវ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់ » ទស្សនាវដ្តី ប្រិយមិត្ត ខែ មេសា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។

សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ មេសា ឆ្នាំ ២០២៣

ព្រះយេស៊ូវ​បាន​ប្រោស​ឡាសារ​ឲ្យ​រស់​ពី​ស្លាប់

រូបភាព
ព្រះយេស៊ូវ​គង់​នៅ​ជាមួយ​នឹង ម៉ារា ម៉ាថា និង​ឡាសារ

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ម៉ារា និង​ម៉ាថា មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ ឡាសារ ។ ពួកគេ​ជា​មិត្ត​នឹង​ព្រះយេស៊ូវ​គ្រីស្ទ ។

រូបភាព
ព្រះយេស៊ូវ​ឱប​ម៉ារា និង ម៉ាថា

ឡាសារ​បាន​ធ្លាក់​ខ្លួន​ឈឺ​ខ្លាំង ។ មិន​យូរ​ទេ គាត់​ក៏​បាន​ស្លាប់ ។ ម៉ារា និង​ម៉ាថា សោកសៅ ។ ពេល​ព្រះយេស៊ូវ​យាង​មក ទ្រង់​ព្រះកន្សែង​ជាមួយ​ពួកគេ ។

រូបភាព
ព្រះយេស៊ូវ​ឈរ​នៅ​ក្នុង​ផ្នូរ​របស់​ឡាសារ ។

ក្រោយ​មក ព្រះយេស៊ូវ​បាន​យាង​ទៅ​ផ្នូរ​ឡាសារ​ជាមួយ​ពួកគេ ។ ទ្រង់​បាន​មាន​បន្ទូល​ថា « ឡាសារ​អើយ ចូរ​ចេញ​មក » ។

រូបភាព
ព្រះយេស៊ូវ​ជួយ​ឡាសារ​ឲ្យ​ចេញ​ពី​ផ្នូរ ។

ឡាសារ​បាន​ឈរ ហើយ​បាន​ដើរ​ចេញ​ពី​ផ្នូរ​មក ។ ទ្រង់​បាន​មាន​ព្រះជន្ម​រស់​ឡើង​វិញ​ម្តង​ទៀត ! ដោយ​សារ​ព្រះយេស៊ូវ នោះ​យើង​ក៏​នឹង​រស់​ឡើងវិញ​ដែរ !

ទំព័រ​ផាត់​ពណ៌

ព្រះយេស៊ូវគ្រីស្ទ​មាន​ព្រះ​ជន្ម​រស់

រូបភាព
ទំព័រ​ផាត់​ពណ៌​នៃកុមារ​កាន់​រូបភាព​ព្រះយេស៊ូវ

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើ​ប្អូនៗ​ចងចាំ​ព្រះយេស៊ូវ​អំឡុង​ពេល​បុណ្យ​អ៊ីស្ទើរ​ដោយ​របៀប​ណា ?