២០២២
ម៉ូសេ និង​នំម៉ាន៉ា
ខែ មេសា ឆ្នាំ ២០២២


« ម៉ូសេ និង​នំម៉ាន៉ា » សារលិខិត​ទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ​មេសា ឆ្នាំ​២០២២

« ម៉ូសេ និង​នំម៉ាន៉ា »

សារលិខិតទស្សនាវដ្តី ប្រិយមិត្ត ប្រចាំខែ​មេសា ឆ្នាំ​២០២២

ម៉ូសេ និង​នំម៉ាន៉ា

រូបភាព
ម៉ូសេ និង កូនចៅ​អ៊ីស្រាអែល

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

ម៉ូសេ គឺជា​ព្យាការី ។ លោក​បាន​ដឹកនាំ​ប្រជារាស្រ្ត​របស់​ព្រះ​ឆ្ពោះទៅ​កាន់​ដែនដី​សន្យា ។ ពួកគេ​បាន​ដើរ​អស់​ជា​ច្រើន​ថ្ងៃ ។

រូបភាព
កុមារ​ជាមួយ​នឹង​នំម៉ាន៉ា

ប្រជាជន​មាន​សេចក្តីស្រេកឃ្លាន​ណាស់ ។ ពួកគេ​គ្មាន​អាហារ​បរិភោគ​នោះទេ ានសួគ៌​ទៅ​ឲ្យ​ពួកគេ ។ អាហារ​នោះ​ត្រូវ​បាន​ហៅថា នំម៉ាន៉ា ។

រូបភាព
កូនប្រុស និង ម្ដាយ​កំពុង​រៀបចំ​នំម៉ាន៉ា

ប្រជាជន​បាន​ទៅ​រើស​នំម៉ាន៉ា​ដើម្បី​បរិភោគ​ជា​រៀងរាល់​ព្រឹក ។ ប៉ុន្តែ​នំ​ទាំងនោះ វា​ខូច​បើ​ទុកពេញមួយ​យប់ ។ ពួកគេ​ត្រូវ​រើសនំ​ម្តង​ទៀត​នៅ​ថ្ងៃ​ស្អែក ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​គង់​ជាមួយ​នឹង​កុមារ​តូចៗ

នំម៉ាន៉ា​រំឭក​យើង​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ ។ ព្រះ​បាន​ប្រទាន​នំម៉ាន៉ា​ដើម្បី​សង្រ្គោះ​ដល់​ប្រជាជន ។ ទ្រង់​ក៏បាន​បញ្ជូន​ព្រះ​យេស៊ូវ​មក​កាន់​ផែនដី​ដើម្បី​សង្រ្គោះយើង​ផងដែរ ។ យើង​ត្រូវការ​ព្រះ​យេស៊ូវ​ជា​រៀងរាល់​ថ្ងៃ គឺ​ដូចជា​យើង​ត្រូវការ​អាហារ​រាល់​ថ្ងៃ​ផងដែរ ។

រូបភាព
កុមារ​កំពុង​មើល​រូបភាព​របស់​ព្រះយេស៊ូវ​គ្រីស្ទ

ខ្ញុំ​នឹង​ធ្វើតាម​ព្រះ​យេស៊ូវ ។ ទ្រង់​បាន​ប្រទាន​កម្លាំង​ដល់​ខ្ញុំ ហើយ​ជួយ​ខ្ញុំ​ឲ្យ​ទទួល​អារម្មណ៍​នៃ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​រាល់​ថ្ងៃ ។

ទំព័រ​ផាត់​ពណ៌

យើង​ត្រូវការ​ព្រះយេស៊ូវជារៀងរាល់ថ្ងៃ

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​គង់​ជាមួយ​នឹង​កុមារ​តូចៗ

សូម​ចុច​លើ​រូបភាព​នេះ​ដើម្បី​ទាញយក ។

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

តើ​ព្រះយេស៊ូវ​ជួយ​អ្នក​តាម​របៀបណា ?