សំណួរដែលគេចោទសួរញឹកញាប់—បទពិសោធន៍រៀនសូត្រ
តើបទពិសោធន៍លើកកម្ពស់ការរៀនសូត្រ ( ប.ល.រ. ) គឺជាអ្វី ?
គោលបំណងរបស់ ប.ល.រ. គឺ ដើម្បីជួយសិស្សឲ្យមានបទពិសោធន៍ដ៏មានអត្ថន័យកាន់តែច្រើនជាមួយនឹងព្រះបន្ទូលព្រះ ។ សិស្សទំនងជាសម្រេចកិច្ចខិតខំនេះបាន ពេលពួកគេយល់ អនុវត្ត ហើយចែកចាយការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែពេញលេញឡើង ។ ដើម្បីទទួលបានក្រេឌីដសម្រាប់វគ្គសិក្សានីមួយៗ ការបញ្ចប់នូវ ប.ល.រ. គឺតម្រូវឲ្យមាន ។ សិស្សអាចជ្រើសយកជម្រើសមួយក្នុងចំណោមជម្រើសទាំងបីដូចតទៅនេះ ៖
- សំណួរសម្រាប់លើកកម្ពស់ការរៀនសូត្រ ៖ សិស្សពិចារណា ហើយឆ្លើយទៅនឹងសំណួរសិក្សាចំនួន បី ។ សំណួរសិក្សាសម្រាប់វគ្គសិក្សាមូលដ្ឋានគ្រឹះមានភាពជាក់លាក់ចំពោះវគ្គសិក្សានីមួយៗ ។ សិស្សនៅក្នុងវគ្គសិក្សាផ្សេងទៀតទាំងអស់ឆ្លើយសំណួរសម្រាប់វគ្គសិក្សាដែលគេជ្រើសយកជាទូទៅ ។
- សៀវភៅកំណត់ហេតុការសិក្សានៃវគ្គសិក្សា ៖សិស្សសរសេរកំណត់ហេតុជាទៀងទាត់អំពីអ្វីដែលពួកគេកំពុងរៀន របៀបដែលពួកគេអនុវត្តតាមការរៀននោះ និង របៀបដែលបទពិសោធន៍ពួកគេកំពុងពង្រឹងសេចក្តីជំនឿរបស់ពួកគេលើព្រះយេស៊ូវគ្រីស្ទ ។
- គម្រោងរៀនសូត្រផ្ទាល់ខ្លួន៖ សិស្សដាក់ផែនការ ហើយបញ្ចប់គម្រោងរៀនសូត្រផ្ទាល់ខ្លួនមួយ ។ គម្រោងបង្ហាញអំពីការរៀនសូត្រ និង ការអនុវត្តតាមគោលលទ្ធិ និង គោលការណ៍ ដែលមានចែងនៅក្នុងវគ្គសិក្សា ហើយសង្ខេបអំពីរបៀបដែលសេចក្តីជំនឿលើព្រះយេស៊ូវគ្រីស្ទត្រូវបានពង្រឹង ។
តើនរណាខ្លះគួរបញ្ចប់កម្មវិធី ប.ល.រ. ?
សិស្សទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យបញ្ចប់កម្មវិធីប.ល.រ.សម្រាប់វគ្គសិក្សានីមួយៗដែលពួកគេចុះឈ្មោះ ។ ខណៈដែលសិស្សខ្លះអាចនឹងមិនចង់បាន ឬមិនត្រូវការក្រេឌីដ គ្រូបង្រៀនគួរជួយពួកគេឲ្យយល់ពីរបៀបដែលការបញ្ចប់កម្មវិធីប.ល.រ.មួយនឹងជួយពួកគេឲ្យមានបទពិសោធន៍ដ៏មានន័យកាន់តែច្រើនជាមួយនឹងព្រះបន្ទូលព្រះ ។
ហេតុអ្វីមានជម្រើសបីសម្រាប់កម្មវិធីប.ល.រ. ?
ជម្រើសបីត្រូវបានផ្ដល់ឲ្យដើម្បីជួយដល់របៀបរៀនសូត្រ និងការចូលចិត្តខុសៗគ្នារបស់សិស្ស ។ និយាយជាទូទៅ សិស្សដែលត្រូវការការដឹកនាំច្រើន ឬដែលមានបទពិសោធន៍តិចនៅក្នុងសាសនាចក្រ ធ្វើបានល្អជាមួយនឹងសំណួរសម្រាប់ប.ល.រ. ( ជម្រើសទី ១ ) ។ សិស្សដែលរីករាយ ឬឲ្យតម្លៃដល់ការសរសេរ និងសេរីភាពក្នុងបញ្ចេញមតិ ច្រើនតែចូលចិត្តកំណត់ហេតុ ប.ល.រ. ( ជម្រើសទី ២ ) ។ សិស្សដែលមានបទពិសោធន៍ច្រើនក្នុងសាសនាចក្រ ដែលមានការលើកទឹកចិត្ត ហើយមានជំនាញការរៀបចំល្អ ឬដែលចូលចិត្តបញ្ចេញមតិជាជាងការសរសេរ ច្រើនតែធ្វើបានល្អជាមួយនឹងគម្រោងប.ល.រ.( ជម្រើសទី ៣ ) ។
តើត្រូវទុកពេលឲ្យសិស្សប៉ុន្មានដែរដើម្បីជ្រើសយកកម្មវិធីប.ល.រ.មួយ ?
សិស្សគួរជ្រើសយកកម្មវិធីប.ល.រ.មួយនៅដើមឆមាស ហើយចាប់ផ្ដើមធ្វើវាភ្លាម ។
តើសិស្សគួរធ្វើកម្មវិធីប.ល.រ.នៅក្នុងថ្នាក់ឬ ?
គ្រូបង្រៀនត្រូវបានលើកទឹកចិត្តទុកពេលឲ្យសិស្សនៅក្នុងថ្នាក់ដើម្បីធ្វើកម្មវិធីប.ល.រ. ។ ការបញ្ចប់កម្មវិធីប.ល.រ.មួយជានិច្ចកាលរួមបញ្ចូលនូវពេលវេលាដែលបានចំណាយទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់រៀន ។
តើខ្ញុំគួរណែនាំសិស្សខ្ញុំឲ្យស្គាល់កម្មវិធីប.ល.រ.នៅពេលណា ?
គ្រូបង្រៀនគួរណែនាំឲ្យស្គាល់អំពីកម្មវិធីប.ល.រ.នៅដើមវគ្គសិក្សា ឬបន្ទាប់ពីសិស្សម្នាក់ចុះឈ្មោះ ហើយចាប់ផ្ដើមមករៀនភ្លាម ។ ការរៀនសូត្រនឹងបានប្រសើរឡើងតាមរយៈការចូលរួមនៅក្នុងបទពិសោធន៍ក្នុងវគ្គសិក្សានោះ ។ តាមរយៈការចាប់ផ្ដើមភ្លាមៗ សិស្សក៏នឹងមានពេលច្រើនដើម្បីមានបទពិសោធន៍មួយដ៏មានន័យផងដែរ ។
តើខ្ញុំគួរណែនាំសិស្សខ្ញុំឲ្យស្គាល់កម្មវិធីប.ល.រ.តាមរបៀបណា ?
សូមជួយសិស្សឲ្យយល់ពីគោលបំណងរបស់កម្មវិធីប.ល.រ និងរបៀបដែលវាអាចធ្វើឲ្យការយល់ដឹង និងការអនុវត្តការបង្រៀនរបស់ព្រះយេស៊ូវគ្រីស្ទកាន់តែស៊ីជម្រៅ ។ សូមផ្ដល់ការណែនាំ ការរំពឹងទុក និងមតិកែលម្អឲ្យច្បាស់លាស់ តាមការគួរ ។
តើខ្ញុំអាចជួយសិស្សខ្ញុំឲ្យបញ្ចប់កម្មវិធីប.ល.រ.តាមរបៀបណា ?
សូមណែនាំពីកម្មវិធីប.ល.រ.នៅដើមវគ្គសិក្សា ។ សូមផ្ដល់ជំនួយ ការលើកទឹកចិត្ត និងការដឹកនាំពេញមួយឆមាសនោះ ។ សូមធ្វើការយកចិត្តទុកដាក់ដ៏សមរម្យដល់សិស្សដែលមានសេចក្ដីត្រូវការជាក់លាក់ ពិការភាព ឬស្ថានភាពផ្សេងទៀតដែលទាក់ទងនឹងសុខភាព ។ សូមចំណាយពេលក្នុងថ្នាក់ធ្វើកម្មវិធីប.ល.រ.ពេញមួយឆមាស ។
ហេតុអ្វីបានជាគ្មានព័ត៌មានលម្អិតបន្ថែមទៀតអំពីជម្រើសនីមួយៗនៃជម្រើសទាំងបីរបស់ប.ល.រ. ?
គ្រូបង្រៀន និងអ្នកគ្រប់គ្រងត្រូវបានលើកទឹកចិត្តឲ្យរៀបចំព័ត៌មានលម្អិតអំពីការគ្រប់គ្រងកម្មវិធីប.ល.រ ដោយពិចារណាពីសេចក្ដីណែនាំដែលបានផ្ដល់ឲ្យ សេចក្ដីត្រូវការរបស់សិស្ស និងទំហំនៃការបង្រៀនរបស់ពួកគេ ។ ពួកគេត្រូវបានលើកទឹកចិត្តឲ្យចែកចាយបទពិសោធន៍របស់ពួកគេជាមួយគ្នា កាលពួកគេរកឃើញអ្វីដែលល្អ និងអ្វីដែលមិនល្អ ។
តើខ្ញុំអាចរកសំណួរសម្រាប់ប.ល.រ. ( ជម្រើសទី ១ ) សម្រាប់វគ្គសិក្សាមួយដែលបានផ្ដល់ឲ្យនៅឯណាបាន ?
សំណួរសម្រាប់ប.ល.រ.មាននៅ ទីនេះ ។
តើសំណួរសម្រាប់ប.ល.រ. ( ជម្រើសទី ១ ) មានកំណែផ្សេងគ្នាសម្រាប់វគ្គសិក្សានីមួយៗក្នុងថ្នាក់វិទ្យាស្ថានដែរឬទេ ?
វគ្គសិក្សានីមួយៗក្នុងចំណោមវគ្គសិក្សាមូលដ្ឋានគ្រឹះចំនួនបួនមានសំណួររបស់វាផ្ទាល់ ។ វគ្គសិក្សាទាំងអស់ផ្សេងទៀតគួរប្រើសំណួរសម្រាប់វគ្គសិក្សាដែលគេជ្រើសយកទូទៅ ។
ក្រៅពីភាសាអង់គ្លេស តើសំណួរសម្រាប់ប.ល.រ. ( ជម្រើសទី ១ )មានជាផ្សេងដែរឬទេ ?
មាន សំណួរសម្រាប់ប.ល.រ. មានជា ៣៨ ភាសាសម្រាប់វគ្គសិក្សាទាំងអស់ ។
តើអ្វីទៅដែលចាត់ទុកថាជាគម្រោងរៀនសូត្រផ្ទាល់ខ្លួន ( ជម្រើសទី ៣ ) ដែលអាចទទួលយកបាន ?
គម្រោងរៀនសូត្រផ្ទាល់ខ្លួន ( ជម្រើសទី ៣ ) មួយផ្ដល់នូវឱកាសជាច្រើនដែលត្រូវនឹងចំណង់ចំណូលចិត្ត និងសមត្ថភាពរបស់សិស្ស ។ គ្រូបង្រៀនគួរពិនិត្យមើល ហើយអនុម័តគម្រោងនីមួយៗ ។ គម្រោងនានាគួរស្របទៅតាមគោលបំណងរបស់ប.ល.រ.ដែលជាមាតិកានៃវគ្គសិក្សា ។
តើខ្ញុំត្រូវពិនិត្យមើល ហើយឲ្យមតិកែលម្អដល់កម្មវិធីប.ល.ររបស់សិស្សគ្រប់រូបមែនទេ ?
គ្រូបង្រៀនត្រូវបានលើកទឹកចិត្តឲ្យផ្ដល់ជាមតិកែលម្អ ប៉ុន្តែវាពុំមែនជារឿងចាំបាច់នោះទេ ។
តើសិស្សត្រូវដាក់ស្នើកិច្ចការរបស់ពួកគេដើម្បីបំពេញតម្រូវការនោះមែនទេ ?
ការដាក់ស្នើកម្មវិធីប.ល.រ.នៅចុងវគ្គសិក្សាគឺត្រូវបានលើកទឹកចិត្តឲ្យមាន ប៉ុន្តែវាពុំមែនជារឿងចាំបាច់នោះទេ ។ គ្រូបង្រៀនគួរពិចារណាពីចំនួនកិច្ចការដែលសិស្សម្នាក់ៗត្រូវបំពេញ និងប្រភេទរបសកម្មវិធីប.ល.រ. ។ ឧទាហរណ៍ កំណត់ហេតុ ប.ល.រ.មួយអាចមាននូវព័ត៌មានពិសិដ្ឋ ឬសម្ងាត់ ។ ក្នុងករណីផ្សេងទៀត គម្រោងប.ល.រ.មួយអាចពុំមែនជារឿងសំខាន់ដើម្បីដាក់ស្នើ ។ នៅក្នុងឧទាហរណ៍ទាំងនេះ គ្រូបង្រៀនគួររកឲ្យឃើញនូវជម្រើសផ្សេងដ៏សមរម្យមួយ ដូចជា (១) ដោយគ្រាន់តែសុំឲ្យសិស្សរាយការណ៍ពីការបញ្ចប់កិច្ចការ (២) ដោយសុំឲ្យធ្វើការសរសេរដ៏សាមញ្ញមួយ ឬ(៣) ដោយដាក់ស្នើការសង្ខេបខ្លីមួយអំពីអ្វីដែលបានរៀន ។
តើខ្ញុំអាចសម្របកិច្ចការនេះនៅក្នុងឆមាសមួយដែលមានមួយក្រេឌីដ ( ដែលផ្ទុយពីឆមាសដែលមានពីរក្រេឌីដ ) តាមរបៀបណា ?
គ្រូបង្រៀនគួរប្រឹក្សាជាមួយនឹងប្រធានរបស់ពួកគេដើម្បីធ្វើឲ្យប្រាកដថា កម្មវិធីប.ល.រ.នានាត្រូវបានសម្របទៅតាមរបៀបមួយដែលសមស្របទៅនឹងគោលបំណងរបស់ប.ល.រ. ហើយដែលសិស្ស និងគ្រូបង្រៀនអាចធ្វើទៅបាន ។
តើខ្ញុំអាចទាក់ទងទៅនរណា ពេលខ្ញុំមានសំណួរ ឬមតិកែលម្អអំពីប.ល.រ. ?
សំណួរ និងមតិកែលម្អគួរផ្ញើទៅប្រធាន ឬទៅ la-feedback@ChurchofJesusChrist.org ។