មេរៀនទី 67

ម៉ូសាយ 27

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

អាលម៉ា​ជា​កូន និង កូនប្រុស​របស់​ស្ដេច​ម៉ូសាយ​បាន​បះបោរ​ទាស់នឹង​ឪពុក​របស់​ពួកគេ និង​ព្រះអម្ចាស់ ហើយ​បាន​ចង់​បំផ្លាញ​សាសនាចក្រ​នៃ​ព្រះ​ថែមទៀត ។ ការខិតខំ​របស់​ពួកគេ​បាន​បញ្ចប់​នៅពេល​ទេវតា​មួយ ដែល​បាន​បញ្ជូន​មក​ជា​ចម្លើយ​ដល់​ការអធិស្ឋាន​របស់​ពួកសុចរិត បាន​ហៅ​ពួកគេ​ឲ្យ​ប្រែចិត្ត ។ ជា​លទ្ធផល​នៃ​បទពិសោធន៍​ដ៏​អព្ភូតហេតុ​នេះ ពួកគេ​បាន​កើត​ម្ដងទៀត​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ពួកគេ​បាន​ធ្វើដំណើរ​ទូទាំង​ដែនដី​សារ៉ាហិមឡា​ដើម្បី​ផ្សព្វផ្សាយ​ដំណឹងល្អ ហើយ​ជួសជុល​នូវ​ការរងខូចខាត​ដែល​ពួកគេ​បាន​ធ្វើ ។

យោបល់​សម្រាប់​ការបង្រៀន

ម៉ូសាយ 27:1–22

ទេវតា​មួយ​ហៅ​អាលម៉ា​ជា​កូន និង កូនប្រុស​របស់​ម៉ូសាយ​ទាំងឡាយ​ឲ្យ​ប្រែចិត្ត

ដើម្បី​ផ្ដល់​បរិបទ​នៃ​មេរៀន​នេះ សូម​សង្ខេប ម៉ូសាយ 27:1–7 ដោយ​ការពន្យល់​ថា អ្នកឥតជំនឿ​ជាច្រើន​នៅក្នុង​ដែនដី​សារ៉ាហិមឡា​បាន​ចាប់ផ្ដើម​កាត់ទោស​អ្នកដែល​នៅក្នុង​សាសនាចក្រ ។ ក្រោយពី​ស្ដេច​ម៉ូសាយ​បាន​ចេញ​នូវ​សេចក្ដីប្រកាស​មួយ​ហាមឃាត់​នូវ​សកម្មភាព​បែបនោះ ប្រជាជន​ភាគច្រើន​បាន​គោរព​តាម ហើយ​សន្ដិភាព​ត្រូវបាន​ស្ដារឡើងវិញ ។ ទោះយ៉ាងណាក្ដី ប្រជាជន​ខ្លះ​បន្ដ​ព្យាយាម​បំផ្លាញ​សាសនាចក្រ ។ មនុស្ស​​ប្រាំ​នាក់​នោះ​មាន កូនប្រុស​របស់​អាលម៉ា គឺអាលម៉ា និង ពួកបុត្រា​របស់​ស្ដេច​ម៉ូសាយ អាំម៉ូន អើរ៉ុន អោមណើរ និង ហិមណៃ ។ កូនប្រុស​របស់​អាលម៉ា គឺអាលម៉ា ជាញឹកញាប់​ត្រូវបាន​ហៅ​ថា​ជា អាលម៉ា​ជា​កូន ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 27:8–10 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​ពាក្យ ឬ ឃ្លា​ដែល​ប្រាប់​ពី​អាលម៉ា​ជា​កូន និង ពួកបុត្រា​របស់​ស្ដេចម៉ូសាយ ។

  • តើ​ផ្នែក​អ្វី​នៃ​ការពិពណ៌នា​ពី​អាលម៉ា​ជា​កូន និង ពួកបុត្រា​របស់​ស្ដេចម៉ូសាយ​ធ្វើឲ្យ​​អ្នក​ចាប់អារម្មណ៍​បំផុត​នោះ ? ហេតុអ្វី ? ( សូម​សរសេរ​ពាក្យ និង ឃ្លា​នៅលើ​ក្ដារខៀន ពេល​សិស្ស​ប្រាប់​ពី​វា ។ សូម​ទុកចន្លោះ​នៅលើ​ក្ដារខៀន​ដើម្បី​បង្កើត​បញ្ជី​ទីពីរ​នៅក្នុង​មេរៀន​ក្រោយពី​ការណ៍​នេះ 

សូម​ឲ្យ​សិស្ស​សញ្ជឹង​គិត​សំណួរ​ខាងក្រោម​ដោយ​ស្ងៀមស្ងាត់ ៖

  • ប្រសិនបើ​អ្នក​បាន​រស់នៅ​ក្នុង​ដែនដី​សារ៉ាហិមឡា​ពេល​នេះ តើ​អ្នក​គិត​ថា អ្នក​នឹង​ឆ្លើយតប​ចំពោះ​សកម្មភាព​របស់​អាលម៉ា​ជា​កូន និង ពួកបុត្រា​របស់​ស្ដេចម៉ូសាយ​ដោយ​របៀបណា ?

Conversion of Alma the Younger

សូម​បង្ហាញ​រូបភាព​ការប្រែចិត្ត​របស់​អាលម៉ា​ជា​កូន ( សៀវភៅ​រូបភាព​ដំណឹងល្អ [2009], លេខ. 77 ) ។ សូម​ឲ្យ​សិស្ស​អាន​ដោយ​ស្ងាត់ៗ​ក្នុង ម៉ូសាយ 27:11–13 ដែល​ជា​ដំណើររឿង​បង្ហាញ​នៅក្នុង​គំនូរ​នេះ ។ បន្ទាប់មក សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 27:14 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​មូលហេតុ​ដែល​ទេវតា​បាន​មក​ជួប​នឹង​អាលម៉ា និង កូនប្រុស​របស់​ម៉ូសាយ ។

  • តើ​ខគម្ពីរ​នេះ​បង្រៀន​អំពី​របៀប​ដែល​យើង​អាច​ជួយ​អ្នកដទៃ​ដែល​ស៊ូទ្រាំ​អ្វីខ្លះ ? ( សូម​​ប្រាកដ​ថា សិស្ស​យល់​ថា ព្រះអម្ចាស់​ឆ្លើយតប​នឹង​ការអធិស្ឋាន​ដោយ​ក្ដីជំនឿ​របស់​យើង​សម្រាប់​អ្នកដទៃ ។អ្នក​អាច​សរសេរ​គោលការណ៍​នេះ​នៅលើក្ដារខៀន ហើយ​ស្នើ​ឲ្យ​សិស្ស​សរសេរ​វា​ចូលក្នុង​ព្រះគម្ពីរ​របស់​ពួកគេ​ក្បែរ ម៉ូសាយ 27:14 ។ អ្នក​ក៏​អាច​ស្នើ​ថា ពួកគេ​គួរ​បន្ថែម​សេចក្ដីយោង​ឆ្លង​ទៅ យ៉ាកុប 5:16 ដែរ ។ សូម​បង្ហាញ​ថា ព្រះអម្ចាស់​ឆ្លើយតប​នឹង​ការអធិស្ឋាន​របស់​យើង​មិន​មែន​សម្រាប់​តែ​អ្នកដែល​ស៊ូទ្រាំ​ខាងវិញ្ញាណ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏​សម្រាប់​អ្នកដែល​មាន​ឧបសគ្គ និង​តម្រូវការ​ផ្សេង​ទៀត 

  • តើ​នៅពេល​ណា​ដែល​ការអធិស្ឋាន​របស់​នរណាម្នាក់​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​អ្នក ?

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ថា ការអធិស្ឋាន​របស់​អ្នក​បាន​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​នៅក្នុង​ជីវិត​របស់​នរណាម្នាក់ ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​បន្ដ​អធិស្ឋាន​សម្រាប់​អ្នកដទៃ ។ សូម​ថ្លែងទីបន្ទាល់​ថា ដំណើររឿង​នៃ​អាលម៉ា​ជា​កូន និង ពួកបុត្រា​របស់​ម៉ូសាយ​គឺជា​ភស្ដុតាង​ដែល​ព្រះអម្ចាស់​ឮ​ដល់​ការអធិស្ឋាន​របស់​យើង​ជំនួស​ឲ្យ​អ្នកដទៃ ។ ទ្រង់​នឹង​មិន​រំលង​សិទ្ធ​នៃ​អ្នកដែល​យើង​អធិស្ឋាន​ឲ្យ​នោះ​ទេ ប៉ុន្ដែ​ទ្រង់​នឹង​ឮ​ការអធិស្ឋាន​របស់​យើង ហើយ​ទ្រង់​នឹង​ឆ្លើយតប​តាម​របៀប​របស់​ទ្រង់ និង តាម​ពេលវេលា​របស់​ទ្រង់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​ក្រោកឈរ​ទៅ​ខាងមុខ​ថ្នាក់ ហើយ​អាន ម៉ូសាយ 27:15–16 ឮៗ ។ សូម​ពន្យល់​ថា ទាំងនេះ​គឺជា​ពាក្យ​របស់​ទេវតា​ដែល​មក​ជួប​នឹង​អាលម៉ា និង​កូនប្រុស​របស់​ម៉ូសាយ ។ សូម​បញ្ជាក់​ថា ទេវតា​បាន​និយាយ “ ដោយ​សូរ​ផ្គរលាន់ ដែល​ធ្វើ​ឲ្យ​ផែនដី​កក្រើក​នៅត្រង់​កន្លែង​ដែល​ពួកគេ​ឈរ ” ( ម៉ូសាយ 27:11 ) ។

  • តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​រំភើប​អំពី​អ្វី​ដែល​ទេវតា​បាន​ធ្វើ និង​និយាយ ? ហេតុអ្វី​បានជា​វា​ធ្វើ​ឲ្យ​អ្នក​រំភើប ?

សូម​សង្ខេប ម៉ូសាយ 27:19–22 ដោយ​ការពន្យល់​ថា ក្រោយពី​ទេវតា​បាន​ចែកចាយ​សារលិខិត​របស់​ទ្រង់​ហើយ អាលម៉ា​មិន​អាច​ហើប​មាត់​បាន​ឡើយ បាន​ក្លាយទៅជា​អស់កម្លាំង ហើយ​ត្រូវ​បាន​គេ​សែងគាត់​ទៅ​ដោយ​ឥតកម្រើក​រហូតដល់​គេ​ដាក់​គាត់​ចុះ​នៅ​ខាងមុខ​ឪពុក​គាត់ ( សូមមើល ម៉ូសាយ 27:19 ) ។ នៅពេល​ឪពុក​របស់​អាលម៉ា​បាន​ឮ​ពី​អ្វី​ដែល​បាន​កើតឡើង គាត់ “ បាន​អររីករាយ ព្រោះ​លោកដឹង​ថា នោះ​គឺជា​ព្រះចេស្ដា​នៃ​ព្រះ ” ( ម៉ូសាយ 27:20 ) ។ គាត់​បាន​ចាត់ឲ្យ​ពួក​បណ្ដា​ជន​ប្រមូលគ្នា​មក “ ដើម្បី​គេ​អាច​ធ្វើ​ជាសាក្សី​ចំពោះ​អ្វីៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​ធ្វើ​ដល់​កូនប្រុស​របស់​លោក ” ( ម៉ូសាយ 27:21 ) ។ គាត់​ក៏​បាន​ចាត់​ពួកសង្ឃ​ប្រជុំ​គ្នា ហើយ​ពួកគេ​បាន​តមអាហារ និង​អធិស្ឋាន​ឲ្យ​កូនប្រុស​របស់​លោក​អាច​ទទួល​បាន​កម្លាំង និង អាច​និយាយ​បាន​វិញ ( សូម​មើល ម៉ូសាយ 27:22 ) ។

ម៉ូសាយ 27:23–31

អាលម៉ា​ជា​កូន​បាន​ប្រែចិត្ត ហើយ​បាន​កើត​ជាថ្មី​ម្ដងទៀត

សូម​ត្រឡប់​ទៅ​បញ្ជី​ដែល​ពិពណ៌នា​ពី​អាលម៉ា និង​កូនប្រុស​របស់​ម៉ូសាយ​ដែល​អ្នក​បាន​សរសេរ​នៅលើ​ក្ដារខៀន​ពី​មុន​នោះ ។ សូម​សរសេរ​លើ​បញ្ជី​នោះ​ថា ពីមុន ។សូម​សរសេរ ក្រោយមក នៅលើ​ផ្នែក​ម្ខាងទៀត​នៃ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​អាន ម៉ូសាយ 27:23–24, 28–29 ដោយ​រកមើល​ពាក្យ និង​ឃ្លា​ដែល​បង្ហាញ​ពី​របៀប​ដែល​អាលម៉ា​បាន​ផ្លាស់ប្ដូរ ។ សូម​ផ្ដល់​ឱកាស​ដល់​សិស្ស​ពីរ​បី​នាក់​ឲ្យ​សរសេរ​ពាក្យ និង ឃ្លា​ទាំងនេះ​នៅលើ​ក្ដារខៀន ។

  • យោងតាម ម៉ូសាយ 27:24 និង 28 តើ​អាលម៉ា​បាន​ធ្វើ​អ្វី ដែល​បាន​ដឹកនាំ​ទៅរក​ការផ្លាស់ប្ដូរ ? តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វី ? នៅពេល​យើង​ស្វែងរក​ការផ្លាស់ប្ដូរ និង ធ្វើតាម​ព្រះអង្គ​សង្គ្រោះ ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​យល់​ពី​អ្វី​ដែល​យើង​ត្រូវធ្វើ​នោះ ? ហេតុអ្វី​បានជា​វា​សំខាន់​ដើម្បី​យល់​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង​ធ្វើ​សម្រាប់​យើង ?

  • តើ​ការរៀន​ពី​បទពិសោធន៍​របស់​អាលម៉ា​បាន​ជួយ​នរណាម្នាក់​ដែល​គិត​ថា គាត់​មិន​អាច​ត្រូវបាន​អភ័យទោស​ឲ្យ​ដោយ​របៀបណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 27:25–26 ឮៗ ។ សូម​ឲ្យ​សិស្ស​រកមើល​គោលលទ្ធិ ដែល​ព្រះអម្ចាស់​បាន​បង្រៀន​ដល់​អាលម៉ា ។ ( ទោះបីជា​សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា​ក្ដី សូម​ប្រាកដ​ថា ពួកគេ​យល់​ថា យើង​ម្នាក់ៗ​ត្រូវតែ​កើត​ជាថ្មី​តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ម្ដងទៀត ។ អ្នក​អាច​សរសេរ​សេចក្ដីពិត​នេះ​នៅលើ​ក្ដារខៀន 

សូម​ពន្យល់​ថា ដើម្បី​បាន​កើត​ជាថ្មី​ម្ដងទៀត មានន័យ​ថា​ដើម្បី​ឲ្យ​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ បណ្ដាល​ឲ្យ​មាន​ការផ្លាស់ប្ដូរ​នៅក្នុង​ដួងចិត្ត​របស់​មនុស្ស​ម្នាក់ ដើម្បី​ឲ្យ​គេ​គ្មាន​បំណងប្រាថ្នា​ដើម្បី​ធ្វើ​អាក្រក់​ទៀត ប៉ុន្ដែ​ដើម្បី​មាន​បំណង​ស្វែងរក​រឿង​នៃ​ព្រះវិញ ( សូមមើល ម៉ូសាយ 5:2 ) ។

អ្នក​ក៏​អាច​នឹង​ពន្យល់​ថា ទោះបីជា​ការផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង​នៃ​ដួងចិត្ត ​ពិត​ជា​បាន​កើតឡើង​ភ្លាមៗ​ដល់​អាលម៉ា និង កូនប្រុស​របស់​អាលម៉ា ក៏​ពួកយើងភាគ​ច្រើន​ត្រូវបាន​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន​ជា​បន្ដបន្ទាប់​ដែរ ។ វា​គឺជា​ដំណើរការ ជាជាង​ហេតុការណ៍​មួយ ។ ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​គោលលទ្ធិ​នេះ​កាន់តែ​ច្បាស់ សូម​ឲ្យ​ពួកគេ​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ៖

“ យើង​ត្រូវតែ​ប្រយ័ត្នប្រយែង នៅពេល​យើង​ស្វែងរក​ដើម្បី​ក្លាយឲ្យ​កាន់​តែ​​ដូចជា​ព្រះ ថា​យើង​មិន​ទៅជា​បាក់ទឹកចិត្ត និង បាត់បង់​ក្ដីសង្ឃឹម​នោះ​ទេ ។ ការប្រែក្លាយ​ដូច​ជា​ព្រះគ្រីស្ទ​គឺ​ជា​ការស្វែងរក​ពេញ​មួយ​ជីវិត ហើយ​ជា​ញឹកញាប់​វា​ជាប់​ទាក់ទង​ទៅនឹង​ការ​រីកចម្រើន និង​ការ​ផ្លាស់​ប្តូរ​ដែល​មាន​សភាព​យឺត ស្ទើរតែ​ពុំ​អាច​ដឹង​បាន ។ ព្រះគម្ពីរ​បាន​កត់ត្រា​នូវ​ដំណើរឿង​ដែល​គួរ​ចងចាំ​នៃ​ជីវិត​របស់​មនុស្ស​ដែល​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង ក្នុង​មួយ​ពព្រិចភ្នែក ដូចជា​បាន​កើតឡើង​ដល់ ៖ អាលម៉ា​ជា​កូនប៉ុល​នៅតាម​ផ្លូវ​ទៅ​ទីក្រុង​ដាម៉ាសអេណុស​ដែល​បាន​អធិស្ឋាន​ដល់​យប់​ជ្រៅស្ដេច​ឡាម៉ូណៃ ។ គំរូ​ដ៏​អស្ចារ្យ​នៃ​អំណាច​ក្នុង​ការផ្លាស់ប្ដូរ​បែបនេះ ទោះបីជា​អ្នកដែល​បាន​ធ្លាក់ជ្រៅ​ក្នុង​អំពើបាប​បាន​ផ្ដល់​ទំនុកចិត្ត​ថា ដង្វាយធួន​អាច​ជំរះបាន ទោះបីជា​អ្នកបាន​ធ្លាក់​ទៅ​ក្នុង​អំពើ​បាប​ដ៏​ធ្ងន់​ធ្ងរ​បំផុត​ក៏ដោយ ។

“ ប៉ុន្ដែ​យើង​ត្រូវ​ប្រយ័ត្ន នៅពេល​យើង​ពិភាក្សា​ពី​គំរូ​ដ៏​អស្ចារ្យ​ទាំងនេះ ។ ទោះបីជា​ពួកគេ​មាន​ពិត និង មាន​អំណាច ពួកគេ​គឺជា​ករណី​លើកលែង​ជាជាង​ក្បួនច្បាប់ ។ សម្រាប់​រាល់ករណី​របស់​​ប៉ុល ​អេណុស និង ​ស្ដេច​ឡាម៉ូណៃ មាន​មនុស្ស​ជាច្រើន​រយពាន់​នាក់​ដែល​ស្វែងរក​ដំណើរការ​នៃ​ការប្រែចិត្ត​ស្ងប់ស្ងាត់​ជាង មិន​អាច​មើល​ដឹង​ជាង​ឆ្ងាយណាស់ ។ ពី​មួយ​ថ្ងៃទៅ​មួយ​ថ្ងៃ ពួកគេ​ខិត​ទៅជិត​ព្រះអម្ចាស់​កាន់តែ​ខ្លាំង ពួកគេ​កសាង​ជីវិត​ដូចជា​ព្រះ​ដោយ​ការដឹង​តិចតួច ។ ពួកគេ​រស់នៅ​ជីវិត​ដ៏​ស្ងប់ស្ងាត់​នៃ​សេចក្ដីល្អ ការបម្រើ និង ការប្ដេជ្ញា ” ( “ A Mighty Change of Heart,” Ensign ខែ តុលា ឆ្នាំ 1989, ទំព័រ 5 ) ។

ក្រោយពី​សិស្ស​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន​ពី​សេចក្ដីថ្លែងការណ៍​នេះ​ហើយ សូម​ឲ្យ​ពួកគេ​ឆ្លើយ​នឹង​សំណួរ​ខាងក្រោម​មួយ​នៅក្នុង​កំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ​រយៈពេល​ពីរបី​នាទី ។ ( អ្នក​អាច​សរសេរ​សំណួរ​ទាំងនេះ​នៅលើ​ក្ដារខៀន​មុន​ចាប់ផ្ដើម​ថ្នាក់ រៀបចំ​ជា​ក្រដាស​ចែក​ឲ្យ​សិស្ស ឬ អាន​សំណួរ​យឺតៗ​ដើម្បី​ឲ្យ​សិស្ស​អាច​សរសេរ​វា​ចូល​ក្នុងសៀវភៅ​កំណត់ហេតុការ​សិក្សា​ព្រះគម្ពីរ​របស់​ពួកគេ 

  • តើ​អ្នក​ត្រូបាន​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន នៅពេល​អ្នក​បាន​ប្រែចិត្ត ហើយ​បាន​ធ្វើ​អស់​ពី​សមត្ថភាព​ដើម្បី​ធ្វើតាម​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀបណា ?

  • តើ​អ្វី​ជា​រឿងមួយ​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​មកកាន់​ព្រះអម្ចាស់​ពេញលេញ ដើម្បី​អ្នក​អាច​ត្រូវបាន​ផ្លាស់ប្ដូរ​តាមរយៈ​ដង្វាយធួន ?

សូម​ឲ្យ​សិស្ស​ពីរ​បី​នាក់​ចែកចាយ​ពី​អ្វី​ដែល​ពួកគេ​បាន​សរសេរ ហើយ​ប្រាប់​ពី​ការផ្លាស់ប្ដូរ​ដែល​អាច​កើតឡើង​មកលើ​យើង នៅពេល​យើង​ប្រែចិត្ត និង​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះយេស៊ូគ្រីស្ទ និង​ដង្វាយធួន​របស់​ទ្រង់ ។ ( សូម​រំឭក​សិស្ស​ថា ពួកគេ​មិន​ចាំបាច់​ចែកចាយ​អ្វី​ដែល​ផ្ទាល់ខ្លួន ឬ ឯកជន​ពេក​នោះ​ទេ ។ សូម​ប្រាកដ​ថា ពួកគេ​យល់​ថា ពួកគេ​មិន​និយាយ​អំពី​អំពើបាប​របស់​ពួកគេ​ពី​អតីតកាល​ឡើយ 

ម៉ូសាយ 27:32–37

អាលម៉ា​ជា​កូន និង កូនប្រុស​របស់​ម៉ូសាយ​បាន​ធ្វើដំណើរ​ទូទាំង​ដែនដី ដោយ​ខិតខំ​ប៉ះប៉ូវ​នូវ​ការខូចខាត​ដែល​ពួកគេ​បាន​ធ្វើ ហើយ​ពង្រឹង​ដល់​សាសនាចក្រ

សូម​ពន្យល់​ថា ការប្រែចិត្ត​ដ៏​ពិត​គឺជា​ការផ្លាស់ប្ដូរ​នៃ​ដួងចិត្ត មិន​មែន​គ្រាន់តែ​ការប្ដេជ្ញា​ចិត្ត​ថា​ឈប់​ធ្វើ​អ្វីមួយ​ខុសឆ្គង​នោះ​ទេ ។ សូម​ឲ្យ​សិស្ស​ម្នាក់​អាន ម៉ូសាយ 27:32–37 ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រកមើល​អ្វី​ដែល​អាលម៉ា និង​កូនប្រុស​របស់​ម៉ូសាយ​បាន​ធ្វើ ដែល​លើស​ពី​ការឈប់​ធ្វើ​នូវ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​ខុសនោះ ។

  • តើ​ភស្ដុតាង​អ្វីខ្លះ ដែល​អ្នក​ឃើញ​ថា អាលម៉ា​និង​កូនប្រុស​របស់​ម៉ូសាយ​បាន​ផ្លាស់ប្ដូរ​ពិត​មែន ?

  • តើ​យើង​អាច​រៀន​អ្វីខ្លះ​ពី​គំរូ​របស់​ពួកគេ ?

ចម្លើយ​សិស្ស​អាច​រួមមាន​ដូចខាងក្រោម៖

ទោះបីជា​អ្នកដែល​ប្រឆាំង​ទាស់​នឹង​ព្រះអម្ចាស់ និង ការបង្រៀន​របស់​ទ្រង់​ក្ដី ក៏​អាច​ត្រូវ​បាន​អភ័យទោស​ឲ្យ​ដែរ ។

ដើម្បី​ប្រែចិត្ត​ដោយ​ពិតប្រាកដ មនុស្ស​ម្នាក់​ត្រូវតែ​ធ្វើ​អ្វី​ដែល​អាច​ធ្វើ​បាន ដើម្បី​ប៉ះប៉ូវ​ការខូចខាត​ដែល​គេ​បាន​ធ្វើ ។( អ្នក​អាច​ពន្យល់​ថា ពេល​ខ្លះ​យើង​ប្រើ​ពាក្យ ការសងវិញ ដើម្បី​សំដៅ​លើ​សកម្មភាព​នៃ​ការប៉ះប៉ូវ​ការខូចខាត​ដែល​បាន​ធ្វើ ហើយ​កែតម្រូវ​ជម្រើស​ដែលមិន​ឆ្លាតវៃ​របស់​យើង 

តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ត្រូវបាន​ផ្លាស់ប្ដូរ​ទៅ​កាន់​សភាព​មួយ​នៃ​សេចក្ដីសុចរិត ។

សូម​បញ្ចប់​ដោយ​ការថ្លែងទីបន្ទាល់​ថា ដំណើររឿង​របស់​អាលម៉ា និង ពួកបុត្រា​របស់​ម៉ូសាយ​គឺជា​គំរូ​មួយ​នៃ​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ​ដើម្បី​ផ្លាស់ប្ដូរ​យើង ។ សូម​ថ្លែងទីបន្ទាល់​អំពី​បំណង​របស់​ព្រះអង្គ​សង្គ្រោះ​ដើម្បី​អភ័យទោស​ដល់​អស់​អ្នកណា​ដែល​អនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ទ្រង់ ហើយ​ស្វែងរក​ដើម្បីធ្វើតាម​ទ្រង់ ដូចជា​យុវជន​ទាំងនេះ​ដែរ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

ម៉ូសាយ 27:25 ។ កើតជាថ្មី

អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់ បាន​ពិពណ៌នា​ពី​ដំណើរការ​នៃ​ការកើតជា​ថ្មី ៖

« យើង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការកើត​ជាថ្មី​ម្ដងទៀត​តាមរយៈ​ការអនុវត្ត​សេចក្ដីជំនឿ​ទៅលើ​ព្រះគ្រីស្ទ ការប្រែចិត្ត​ពី​អំពើបាប​របស់​យើង និង ការជ្រមុជទឹក​ដោយ​ការពន្លិច​សម្រាប់​ការផ្ដាច់បាប​ដោយ​អ្នកដែល​មាន​សិទ្ធិ​អំណាច​បព្វជិតភាព ។

« … ក្រោយពី​យើង​ងើប​ចេញ​ពី​ទឹក​នៃ​ការជ្រមុជ​នោះ ព្រលឹង​របស់​យើង​ត្រូវ​បាន​បន្ដ​ជ្រមុជ ហើយ​ជោគជាំ​ទៅដោយ​សេចក្ដីពិត និង ពន្លឺ​នៃ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ ។ ការជ្រមុជ​យូរៗ​ម្ដង និង រាក់​ទៅក្នុង​គោលលទ្ធិ​នៃ​ព្រះគ្រីស្ទ និង ការចូលរួម​ដោយ​ផ្នែក​នៅក្នុង​សាសនាចក្រ​ដែល​ត្រូវបាន​ស្ដារឡើងវិញ​របស់​ទ្រង់​មិន​អាច​បង្កើត​ការផ្លាស់ប្ដូរ​ខាងវិញ្ញាណ​ដែល​អាច​ឲ្យ​យើង​ដើរ​ក្នុង​ជីវិត​ដ៏​ថ្មី​នេះ​ឡើយ ។ ជាជាង​នេះ ការស្មោះ​នឹង​សេចក្ដីសញ្ញា ការបន្ដ​ការប្ដេជ្ញា និង ការលះបង់​ព្រលឹង​យើង​ទាំងមូល​ទៅដល់​ព្រះ​គឺ​តម្រូវ​ឲ្យ​មាន ប្រសិនបើ​យើង​ត្រូវ​ទទួល​ពរជ័យ​នៃ​ភាពអស់កល្ប​ជានិច្ច​នោះ ។…

« ការពន្លិច​ទាំងស្រុង និង ការជោគជាំ​ដោយ​ដំណឹងល្អ​របស់​ព្រះអង្គ​សង្គ្រោះ​គឺជា​ជំហាន​ដ៏​សំខាន់​នៅក្នុង​ដំណើរការ​នៃ​ការកើត​ជាថ្មី » ( « អ្នក​ត្រូវ​កើតជា​ថ្មី​ម្ដងទៀត » EnsignLiahona ខែ ឧសភា ឆ្នាំ 2007 ទំព័រ 21 ) ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក៏​ជា​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖

« យើង​កើត​ជា​ថ្មី នៅពេល​យើង​ស្លាប់​ដោយ​ការពាក់ព័ន្ធ​នឹង​ភាពមិន​សុចរិត និង នៅពេល​យើង​រស់នៅ​ពាក់ព័ន្ធ​នឹង​រឿង​នៃ​ព្រះវិញ្ញាណ ។ ប៉ុន្ដែ​ការណ៍​នោះ​មិន​កើតឡើង​ភ្លាមៗ ក្នុង​មួយ​ពព្រិច​ភ្នែក​នោះទេ ។ នោះ … គឺជា​ដំណើរការ​មួយ ។ ការកើត​ជាថ្មី​គឺជា​រឿង​សន្សឹមៗ លើកលែង​តែ​មាន​គំរូ​ដ៏ពិសេស​ពីរ​បី​ដែល​ជា​អព្ភូតហេតុ​ដ៏​ខ្លាំង​រហូត​ដល់​ពួកគេ​ត្រូវបាន​សរសេរ​នៅក្នុង​ព្រះគម្ពីរ ។ ដរាបណា​ភាពទូទៅ​នៃ​សមាជិក​នៃ​សាសនាចក្រ​ពាក់ព័ន្ធ យើង​ត្រូវ​កើតជា​ថ្មី​ម្ដងទៀត​តាម​កម្រិត ហើយ​យើង​ត្រូវ​កើតជាថ្មី​ម្ដងទៀត​ទៅកាន់​ពន្លឺ​បន្ថែម និង ចំណេះដឹង​បន្ថែម ព្រមទាំង​បំណងប្រាថ្នា​សម្រាប់​សេចក្ដីសុចរិត​បន្ថែម នៅពេល​យើង​កាន់តាម​ព្រះបញ្ញត្តិ​ទាំងឡាយ ។…

« ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ ប្រសិនបើ​យើង​តម្រង់​ផ្លូវ​មួយ​ដែល​នាំ​ទៅរក​ជីវិត​ដ៏​អស់កល្ប​ជានិច្ច; ប្រសិនបើ​យើង​ចាប់ផ្ដើម​ដំណើរការ​នៃ​ការកើត​ជាថ្មី​ខាង​វិញ្ញាណ ហើយ​កំពុង​ដើរទៅ​ទិសដៅ​ដ៏​ត្រឹមត្រូវ; ប្រសិនបើ​យើង​ធ្វើ​ផែនការ​ដើម្បី​បន្សុទ្ធ​ព្រលឹង​របស់​យើង ហើយ​បន្ដិចម្ដងៗ​យើង​នឹង​ទៅកាន់​ទិសដៅ​នោះ; ប្រសិនបើ​យើង​ដាក់ទិសដៅ​ដើម្បី​ក្លាយជា​ឥតខ្ចោះ ហើយ​មួយ​ជំហាន​ម្ដងៗ និង មួយ​ឃ្លា​ម្ដងៗ យើង​ធ្វើ​ឲ្យ​ព្រលឹង​របស់​យើង​ឥតខ្ចោះ ដោយ​ការយកឈ្នះ​លើ​ពិភពលោក បន្ទាប់មក​វា​ពិតជា​ត្រូវបាន​ធានា​ថា —គ្មាន​សំណួរ​ថា ទោះ​ជា​មាន​អ្វី​កើត​ឡើង​ក៏ដោយ​ — យើង​នឹង​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ ទោះបីជា​យើង​មាន​ការកើត​ជាថ្មី​ខាង​វិញ្ញាណ​ខាងមុខ​យើង ការឥតខ្ចោះ​ខាងមុខ​យើង ការបន្សុទ្ធ​យ៉ាងពេញលេញ​ខាងមុខ​យើង​ក្ដី ប្រសិនបើ​យើង​តម្រង់​ទិស និង​ធ្វើតាម​វា​ដោយ​អស់​ពី​លទ្ធភាព​របស់​យើង​នៅក្នុង​ជីវិត​នេះ នោះ​នៅពេល​យើង​ចេញ​ពី​ជីវិត​នេះ យើង​នឹង​បន្ដ​នៅក្នុង​ផ្លូវ​ដែល​ដូចគ្នា​ទៀត » ( « “Jesus Christ and Him Crucified,Brigham Young University 1976 Speeches, ខែ វិច្ឆិកា ទី 5, ឆ្នាំ 1976, ទំព័រ 5–6, speeches.byu.edu ) ។