មេរៀន​ទី 32

នីហ្វៃទី 2 12–15

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តីផ្ដើម

អេសាយ​បាន​ដាក់ទោស​ភាពទុច្ចរិត​នៃ​មនុស្ស​ក្នុង​ជំនាន់​របស់​គាត់ ក៏​ដូចជា​ភាពទុច្ចរិត​នៃ​មនុស្ស​ជាច្រើន​នៅក្នុង​ជំនាន់​ចុងក្រោយ ។ គាត់​បាន​ព្រមាន​ទាស់នឹង​ការហៅ​ការអាក្រក់​ថា​ល្អ ហើយ​ការល្អ​ថា​អាក្រក់ ។ គាត់​ក៏​បាន​បញ្ជាក់​ពី​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៅក្នុង​ជំនាន់​ចុងក្រោយ រួមមាន​ទាំង​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ និង សារៈសំខាន់​នៃ​ការស្អាតស្អំ​ពី​អំពើបាប​នៃ​ពិភពលោក ។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​អេសាយ សូម​មើល​មេរៀន​ទី 21 នៅក្នុង​សៀវភៅ​សិក្សា​នេះ ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី 2 12–15

អេសាយ​ញែក​ពួកអ៊ីស្រាអែល​ដ៏​ទុច្ចរិត ចេញពី​ពួកអ៊ីស្រាអែល​ដែល​សុចរិត​ចេញ​ពី​គ្នា

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ពី​បរិបទ​នៃ​មេរៀន​ថ្ងៃនេះ សូម​ចាប់ផ្ដើម​ថ្នាក់​ដោយ​ការរំឭក​ពួកគេ​ថា នៅក្នុង​មេរៀន​មុនៗ ពួកគេ​បាន​រៀន​អំពី​ការហៅ​របស់​អេសាយ​ឲ្យ​ក្លាយជា​ព្យាការី​ម្នាក់ ។ ថ្ងៃនេះ ពួកគេ​នឹង​រៀន​អំពី​មនុស្ស​ដែល​គាត់​បាន​បង្រៀន ។

សូម​ជួយ​សិស្ស​ឲ្យ​យល់​ថា នៅពេល​អេសាយ​ពិពណ៌នា​ពី​សកម្មភាព​ដែល​ប្រជាជន​ក្នុង​សេចក្ដី​សញ្ញា​របស់​ព្រះអម្ចាស់​នៅក្នុង​ជំនាន់​របស់​គាត់ គាត់​ក៏​បាន​ពិពណ៌នា​ពី​មនុស្ស​ខ្លះ​នៅក្នុង​ជំនាន់​របស់​យើង​ផងដែរ ។ អែលឌើរ ដាល្លិន អេក. អូកស៍ នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បាន​ពន្យល់​ថា ៖ « ព្រះគម្ពីរ​អេសាយ​មាន​ការព្យាករណ៍​ជាច្រើន​ដែល​មើល​ទៅ​មាន​ការបំពេញ​ជាច្រើន ។ …ការពិត​ដែល​ថា ការព្យាករណ៍​ទាំងនេះ​ជាច្រើន​អាច​មាន​អត្ថន័យ​ជាច្រើន បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​នៃ​ការស្វែងរក​វិវរណៈ​របស់​យើង​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ដើម្បី​ជួយ​យើង​ឲ្យ​បកប្រែ​ពី​វិវរណៈ​ទាំងនោះ» ( « Scripture Reading and Revelation » Ensignខែ មករា ឆ្នាំ 1995 ទំព័រ 8 ) ។

មុន​ចាប់ផ្ដើម​ថ្នាក់ សូម​ថតចម្លង​តារាង​ខាងក្រោម​ដាក់​លើ​ក្ដារខៀន ឬ រៀបចំ​វា​ជា​ក្រដាស​សម្រាប់​ចែក​មួយ ។ សូម​ទុក​ចន្លោះ​ល្មម​សម្រាប់​ឲ្យ​សិស្ស​សរសេរ​នៅក្នុង​កូឡោន​នីមួយៗ ។

នីហ្វៃទី 2 12:5–12, 17–19 ; 13:8–9

នីហ្វៃទី 2 13:16–26

តើ​ឥរិយាបថ និង ការអនុវត្តន៍​អ្វី​ខ្លះ ដែល​ឆ្លុះបញ្ចាំង​ពី​អំពើបាប​របស់​មនុស្ស​ទាំងនេះ ?

   

តើ​នឹង​មាន​អ្វី​កើតឡើង​ដល់​មនុស្ស​ទាំងនេះ ដែល​ជា​លទ្ធផល​នៃ​អំពើបាប​របស់​ពួកគេ ?

   

សូម​ពន្យល់​ថា តារាង​នេះ​នឹង​ជួយ​សិស្ស​ក្នុង​ថ្នាក់​ឲ្យ​ពិនិត្យ​មើល​លទ្ធផល​នៃ​សកម្មភាព​របស់​មនុស្ស​ដែល​រស់នៅ​ផ្ទុយពី​សេចក្ដី​សញ្ញា​របស់​ពួកគេ ។

សូម​បែងចែក​សិស្ស​ក្នុង​ថ្នាក់​ជា​ពីរ​ក្រុម ។ សូម​ឲ្យ​សិស្ស​ក្រុម​ទី​មួយ​សិក្សា​ក្នុង នីហ្វៃទី 2 12:5–12, 17–19 ; 13:8–9 ។ សូម​ឲ្យ​សិស្ស​ក្រុម​មួយ​ទៀត​សិក្សា​ក្នុង នីហ្វៃទី 2 13:16–26 ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​ខគម្ពីរ​ដែល​ដាក់​ឲ្យ​ដល់​ពួកគេ ហើយ​រក​មើល​ចម្លើយ​ចំពោះ​សំណួរ​ទាំងពីរ​នៅក្នុង​កូឡោន​ខាងឆ្វេង​នៃ​តារាង​នេះ ។ ប្រសិនបើ​ដាក់​តារាង​នេះ​បង្ហាញ​លើ​ក្ដារខៀន សូម​អញ្ជើញ​សិស្ស​ម្នាក់​មក​ពី​ក្រុម​នីមួយៗ​ឲ្យ​សរសេរ​ពី​ចម្លើយ​របស់​ពួកគេ​នៅក្នុង​កូឡោន​ដែល​សមរម្យ​មួយ ។ ប្រសិនបើ​តារាង​នេះ​ត្រូវ​ចែក​ជា​ក្រដាស សូម​ឲ្យ​សិស្ស​កត់​ចម្លើយ​របស់​ពួកគេ​នៅលើ​ក្រដាស​របស់​ពួកគេ​នោះ ។

សូម​ពន្យល់​ដល់​ក្រុម​ទី​ពីរ​ថា អេសាយ​បាន​ព្យាករណ៍​ពី​លទ្ធផល​ចំពោះ​សំលៀកបំពាក់​ឆើតឆាយ និង សកម្មភាព​របស់​ស្ដ្រី​ខាង​លោកិយ​នៅក្នុង​ជំនាន់​ផ្ទាល់​របស់​លោក និង ក្នុង​ពេល​អនាគត ។ នីហ្វៃទី 2 13:16–26 ពិពណ៌នា​ពី​អ្វី​ដែល​គាត់​បាន​ឃើញ ។ ទោះបីជា​អេសាយ​បាន​និយាយ​ជាក់លាក់​ថា « ពួក​កូនស្រី​នៃ​ក្រុង​ស៊ីយ៉ូន » ពាក្យ​ពេចន៍​របស់​គាត់​ក៏​អាច​អនុវត្ត​បាន​ចំពោះ​ពួកបុរស​ដែរ ។ ( អ្នក​អាច​ចង់​បង្ហាញ​ថា ការព្យាករណ៍​នៅក្នុង នីហ្វៃទី 2 14:1 មិន​មែន​អំពី​ពហុ​អាពាហ៍ពិពាហ៍​នោះ​ទេ ។ វា​គឺ​អំពី​បុរស​ដែល​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី 2 13:25–26 ដែល​បាន​ទុក​ឲ្យ​ស្រី្ដ​ជាច្រើន​នៅ​ជា​ស្ដ្រី​មេម៉ាយ ។

ក្រោយពី​សិស្ស​មាន​ពេល​ឆ្លើយ​សំណួរ​ក្នុង​តារាង​នេះ​គ្រប់គ្រាន់​ហើយ សូម​សួរ ៖

  • តើ​អំពើបាប​ណាខ្លះដែល​មនុស្ស​ទាំងនេះ​បាន​ប្រព្រឹត្ត ? ( ចម្លើយ​អាច​រួមមាន ភាពឆ្មើងឆ្មៃ ការគោរព​រូបសំណាក ភាពលោកិយ និង ភាពអសារ​ឥត​ការ ) ។ តើ​ឃ្លា​មួយ​ណា​ដែល​បង្ហាញ​ថា មនុស្ស​ទាំងនេះ​មាន​ទោស​ដោយសារ​អំពើបាប​ទាំងនេះ ? តើ​អ្វី​ខ្លះ​ជា​លទ្ធផល​នៃ​អំពើបាប​ទាំងនេះ ?

  • អេសាយ​បាន​និយាយ​ពី​ស្រុក​ដែល « ពោរពេញ​ដោយ​រូប​ព្រះ » ( នីហ្វៃទី 2 12:8 ) ។ តើ​មាន​ទម្រង់​នៃ​រូបសំណាក​អ្វីខ្លះ នាពេល​សព្វថ្ងៃ​នេះ ?

ដោយ​សារ​ជា​ផ្នែក​នៃ​ការពិភាក្សា​នេះ សូម​អាន​ការទូន្មាន​ខាងក្រោម​មក​ពី​ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ៖

« រូបសំណាក​សម័យ​ទំនើប ឬ រូប​ព្រះ​ខុសឆ្គង​អាច​មាន​ទម្រង់​ដូចជា សំលៀកបំពាក់ ផ្ទះ ជំនួញ ម៉ាស៊ីន រថយន្ដ ទូក​កំសាន្ដ និង សម្ភារ​បា្លត​ផ្សេង​ទៀត​ជាច្រើន​មក​ពី​ផ្លូវ​ទៅកាន់​ភាព​ជា​ព្រះ ។ … យុវជន​ជាច្រើន​បាន​សម្រេច​ចូល​រៀន​មហាវិទ្យាល័យ នៅពេល​ពួកគេ​គួរតែ​បម្រើ​បេសកកម្ម​មុន​នោះ ។ បរិញ្ញាបត្រ និង ទ្រព្យ​សម្បត្តិ និង សន្ដិសុខ ដែល​មក​តាមរយៈ​បេសកកម្ម លេចឡើង​យ៉ាង​ទាក់ទាញ​រហូតដល់​បេសកកម្ម​ធ្លាក់​មក​លំដាប់​ទី​ពីរ ។ … មនុស្ស​ជាច្រើន​គោរព​ការបរបាញ់ ដំណើរ​កំសាន្ដ​ស្ទូច​ត្រី វិស្សមកាល ពេលវេលា​ពិចនិច​ចុង​សប្ដាហ៍ និង ការចេញ​ទៅ​ក្រៅ ។ អ្នក​ផ្សេង​ទៀត​មាន​ល្បែង​កីឡា បាល់​បោះ បាល់​ទាត់ ល្បែងប្រកួតលនឹងសត្វគោ ឬ ការលេង​កូនហ្គោល​ជា​រូប​ព្រះ​របស់​ពួកគេ ។ … នៅតែ​មាន​រូបភាព​ផ្សេង​ទៀត ដែល​មនុស្ស​គោរព​គឺ​អំណាច និង កិត្យានុភាព » ( The Miracle of Forgiveness [ ឆ្នាំ 1969 ] ទំព័រ 40–41 ) ។

  • អេសាយ​បាន​ព្យាករណ៍​អំពី​ប្រជាជន​ដែល​នឹង​បង្ហាញ​ការឆ្មើងឆ្មៃ និង ភាព​ខាងលោកិយ​របស់​ពួកគេ តាម​របៀប​ដែល​ពួកគេ​ស្លៀកពាក់ ។ តើ​យើង​អាច​ចាំ​យាម​ទាស់​នឹង​ឥរិយាបថ និង ការនិយមរបស់​លោកិយ​ដោយ​របៀប​ណា ?

សូម​សរសេរ​ពាក្យ វេទនា ដាក់លើ​ក្ដារខៀន ។សូម​ពន្យល់​ថា​ពាក្យ វេទនាសំដៅ​ទៅលើ​ទុក្ខសោក និង ការរងទុក្ខ ។ ពេលខ្លះ ព្យាការី​ពី​បុរាណ​ជាច្រើន បាន​ប្រើ​ពាក្យ​នេះ​ដើម្បី​បញ្ជាក់​ពី​លទ្ធផល​នៃ​អំពើបាប ។ ( សិស្ស​អាច​ចងចាំ​ពី​ការឃើញ​ពាក្យ​នេះ​មាន​ច្រំដែល​នៅក្នុង នីហ្វៃទី 2 9:27–38 ។ ) សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្ដាប់ ពេល​អ្នក​អាន នីហ្វៃទី 2 15:18–23ឮ ។ ( អ្នក​អាច​លើកទឹកចិត្ត​សិស្ស​ឲ្យ​គូស​ចំណាំ​ពាក្យ វេទនា និង ឃ្លា​ដែល​ពិពណ៌នា​សកម្មភាព និង ឥរិយាបថ​ដែល​នឹង​នាំមក​នូវ​ទុក្ខសោក និង ការរងទុក្ខ ។ អ្នក​ក៏​អាច​ស្នើ​ថា ពួកគេ​គួរតែ​សរសេរ​និយមន័យ​នៃ​ពាក្យ វេទនា នៅ​រឹម​ទំព័រ​ក្បែរ​ខគម្ពីរ​ទាំងនេះ ) ។

  • តើ នីហ្វៃទី 2 15:20 មាន​អត្ថន័យ​ចំពោះ​អ្នក​យ៉ាង​ដូចម្ដេច​ដែរ ?

  • តើ​អ្នក​បាន​ឃើញ​មនុស្ស​ដែល​ហៅ « ការអាក្រក់​ថា​ល្អ ហើយ​ការល្អ​ថា​អាក្រក់ » នៅក្នុង​ជំនាន់​របស់​យើង​ដោយ​របៀប​ណា ?

សូម​ប្រាប់​សិស្ស​ថា ឥឡូវ​នេះ ពួកគេ​នឹង​អាន​អំពី​មនុស្ស​មួយ​ក្រុម​ដែល​បាន​រក្សា​សេចក្ដី​សញ្ញា​របស់​ពួកគេ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន នីហ្វៃទី 2 14:2–4 ឮ ។ សូម​ឲ្យ​សិស្ស​ទាំងអស់​ក្នុង​ថ្នាក់​ស្វែងរក​ការពិពណ៌នា​របស់​អេសាយ​អំពី​ក្រុម​មនុស្ស​នេះ ។

  • តើ​ពាក្យ ឬ ឃ្លា​ណា​ដែល​បង្ហាញ​ថា ក្រុម​នេះ​ខុស​ពី​ក្រុម​ផ្សេង​ទៀត ដែល​យើង​បាន​ពិនិត្យ​មក​នោះ ? ( សូម​គិត​ពី​ការសរសេរ​ចម្លើយ​របស់​សិស្ស​ដាក់​លើ​ក្ដារខៀន 

សូម​ឲ្យ​សិស្ស​អាន នីហ្វៃទី 2 14:5–6ដោយ​ស្ងាត់ស្ងៀម ដោយស្វែងរក​កន្លែង​បី​ដែល​អេសាយ​បាន​លើកឡើង​ដែល​នឹង​ផ្ដល់​ការការពារ​ខាងវិញ្ញាណ ។ សូម​ប្រាកដ​ថា សិស្ស​ស្គាល់ និង យល់​ពី​ពាក្យ ទី លំនៅ ( ផ្ទះ ឬ​ គេហដ្ឋាន ) ទី ប្រជុំ ( កន្លែង​ប្រជុំ ដូចជា​សាខា វួដ ឬ ស្ដេក ) និង រោងបារាំ ( ព្រះវិហារ​បរិសុទ្ធ ) ។ សូម​ពន្យល់​ថា « ពពក និង ផ្សែង​នៅ​វេលា​ថ្ងៃ ហើយ​ភ្លើង​ដ៏​ឆេះ​បំភ្លឺ​នៅ​វេលា​យប់ » សំដៅ​ទៅលើ​ការការពារ និង ការណែនាំ​ដែល​ម៉ូសេ និង ប្រជាជន​របស់​គាត់​បាន​ទទួល​ពី​ព្រះអម្ចាស់​នៅក្នុង​ទីរហោស្ថាន ( សូមមើល និក្ខមនំ 13:21–22 ) ។ ពាក្យ​ទាំងនេះ​រំឭក​យើង​ពី​ការការពារ និង ការណែនាំ​ដែល​យើង​អាច​ទទួល​បាន​ពី​ព្រះអម្ចាស់ ។ សូម​បង្ហាញ​ផងដែរ​ថា អេសាយ​បាន​ប្រៀបធៀប​ព្រះវិហារ​បរិសុទ្ធ​ទៅនឹង​ជម្រក​ការពារ​មួយ​ពី​កំដៅ និង ជា « ទី បាំង​ខ្លួន » ឬ ជម្រក​ពី​ព្យុះ និង ភ្លៀង ។

  • តើ​នៅពេល​ណា​ដែល​អ្នក​មាន​អារម្មណ៍​ពី​ការការពារ ឬ ការណែនាំ​របស់​ព្រះអម្ចាស់​នៅក្នុង​ផ្ទះ ឬ សាសនាចក្រ​របស់​អ្នក ?

  • តើ​នៅពេល​ណា​ដែល​អ្នក​បាន​ឃើញ​ការសម្រាក ឬ ការការពារ​ខាង​វិញ្ញាណ​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ ?

  • តើ​មនុស្ស​ប្រភេទ​ណា​ដែល​នឹង​រស់នៅ​ក្នុង​ផ្ទះ ហើយ​ថ្វាយបង្គំ​នៅក្នុង​ព្រះវិហារ និង ព្រះវិហារ​បរិសុទ្ធ​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខគម្ពីរ​ទី 5–6 ?

  • តើ​យើង​អាច​ធ្វើ​អ្វី​បាន​ខ្លះ ដើម្បី​ធ្វើ​ឲ្យ​ផ្ទះ និង សាខា ឬ វួដ​របស់​យើង​ជា​កន្លែង​ការពារ​ប្រឆាំង​នឹង​ពិភពលោក ?

សូម​សង្ខេប​ជំពូក​ទី 12–15 ដោយ​ការពន្យល់​ថា នៅក្នុង​ជំពូក​ទាំងនេះ យើង​នឹង​រៀន​ថា ការរក្សា​សេចក្ដី​សញ្ញា​របស់​យើង​នាំ​មក​ពរជ័យ​នៃ​ការការពារ​ខាង​វិញ្ញាណ ខណៈពេល​ដែល​ការធ្វើ​ខុស​នឹង​សេចក្ដី​សញ្ញា​ទុក​យើង​ឲ្យ​នៅ​ដោយ​គ្មាន​ការការពារ​ពី​ព្រះអម្ចាស់ ។ សូម​ធានា​សិស្ស​ថា ពួកគេ​អាច​បង្កើត​នៅក្នុង​ជីវិត​ផ្ទាល់​របស់​ពួកគេ​នូវ​បរិស្ថាន​មួយ​ដូច​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី 2 14:5–6 ។

នីហ្វៃទី 2 12:1–5 ; 15:26

អេសាយ​ព្យាករណ៍​អំពី​ព្រះវិហារ​បរិសុទ្ធ និង សាសនាចក្រ​របស់​ព្រះអម្ចាស់ ដែល​នឹង​ស្ថាបនា​ឡើង​នៅក្នុង​ថ្ងៃ​ចុងក្រោយ

សូម​គូស​ឌីយ៉ាក្រាម​ខាងក្រោម​នៃ​រូប​ភ្នំ​មួយ និង ព្រះវិហារ​បរិសុទ្ធ​មួយ​នៅលើ​ក្ដារខៀន ៖

ភ្នំ និង ព្រះវិហារ​បរិសុទ្ធ
  • តើ​អ្វី​ជា​ភាពស្រដៀង​គ្នា​ខ្លះៗ​រវាង​ភ្នំ​មួយ និង ព្រះវិហារ​បរិសុទ្ធ​មួយ ? ( ចម្លើយ​ខ្លះ​អាច​រួមមាន ទាំងពីរ​គឺ​មាន​ត្រកូល​ខ្ពស់ និង មាន​អំណាច ហើយ​ទាំងពីរ​នោះ​បំផុស​គំនិត​យើង​ឲ្យ​មើល​ទៅ​ស្ថានសួគ៌​ខាងលើ 

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន នីហ្វៃទី 2 12:2–5ដោយ​ស្ងាត់ស្ងៀម ដោយស្វែងរក​អ្វី​ដែល​ព្រះ​បាន​សន្យា​ថា​នឹង​ស្ថាបនា​នៅក្នុង​ជំនាន់​ចុងក្រោយ និង ពី​របៀប​ដែល​វា​នឹង​ប្រទាន​ពរ​ដល់​ជីវិត​របស់​មនុស្ស ។

  • តើ​ពាក្យ « ភ្នំ​នៃ​ព្រះអម្ចាស់ » យោង​ទៅលើ​អ្វី ? ( វា​មាន​សេចក្ដី​យោង​ជាក់លាក់​ទៅ​ព្រះវិហារ​បរិសុទ្ធ សលត៍ លេក ប៉ុន្ដែ​វា​ក៏​អាច​យោង​ទៅលើ​ព្រះវិហារ​បរិសុទ្ធ​ដែល​ព្រះអម្ចាស់​បាន​ស្ថាបនា​នៅក្នុង​ជំនាន់​ចុងក្រោយ 

  • តើ​ពរជ័យ​អ្វីខ្លះ​ចេញ​មកពី « ដំណាក់​នៃ​ព្រះអម្ចាស់ » នៅក្នុង​ជំនាន់​ចុងក្រោយ​នោះ ? ( គោលការណ៍​មួយ​ដែល​សិស្ស​អាច​រកឃើញ​នោះ​គឺ​ថា ព្រះ​បាន​ស្ថាបនា​ព្រះវិហារ​បរិសុទ្ធ​ដើម្បី​បង្រៀន​យើង​អំពី​ផ្លូវ​របស់​ទ្រង់ និង ដើម្បី​ជួយ​យើង​ឲ្យ​ដើរ​នៅក្នុង​ផ្លូវ​របស់​ទ្រង់ [ សូមមើល នីហ្វៃទី 2 12:3 ] ) ។

  • តើ​ព្រះវិហារ​បរិសុទ្ធ​ជួយ​យើង​ឲ្យដើរ​តាម​ផ្លូវ​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដែល​ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​ថ្លែង​អំពី​សារៈសំខាន់​នៃ​ព្រះវិហារ​បរិសុទ្ធ ៖

« អគារ​ដ៏​ឯក និង អស្ចារ្យ​ទាំងនេះ ព្រមទាំង​ពិធីបរិសុទ្ធ​ដែល​បម្រើ​នៅ​ខាងក្នុង​នោះ តំណាង​ឲ្យ​ចុងបំផុត​នៃ​ការគោរព​របស់​យើង ។ ពិធីបរិសុទ្ធ​ទាំងនេះ ក្លាយជា​ការបង្ហាញ​សាសនា​របស់​យើង​ដ៏​ជ្រាលជ្រៅ​បំផុត ។ ខ្ញុំ​សូម​ជម្រុញ​ប្រជាជន​របស់​យើង​គ្រប់​ទីកន្លែង ដោយ​មាន​ការបញ្ចុះបញ្ចូល​ទាំងអស់​ដែល​ខ្ញុំ​អាច​មាន ដើម្បី​ឲ្យ​រស់នៅ​ដោយ​ស័ក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ​មួយ ដើម្បី​ពង្រឹង​មនុស្ស​ម្នាក់ ហើយ​ចាត់ទុក​វា​ថា​ជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​មួយ និង ដើម្បី​ខិតខំ​ប្រឹង​បន្ថែម​ទៀត​ដើម្បី​ទៅ​ដំណាក់​របស់​ព្រះអម្ចាស់ និង ទទួលទាន​ព្រះវិញ្ញាណ និង ពរជ័យ​ដែល​មាន​នៅក្នុង​ទីនោះ » ( Of Missions, Temples, and Stewardship »Ensignខែ វិច្ឆិកា ឆ្នាំ 1995 ទំព័រ 53 ) ។

  • តើ​ព្រះវិហារ​បរិសុទ្ធ​អាច​ជួយ​យើង​ឲ្យ​ចៀសវាង​ពី​លទ្ធផល​នៃ​ភាពទុច្ចរិត​ដែល​បាន​ពិពណ៌នា​នៅក្នុង នីហ្វៃទី 2 12–15 ដោយ​របៀប​ណា ? ( ចម្លើយ​អាច​រួម​មាន​ដូច​ខាងក្រោម ៖ ការធ្វើ និង ការរក្សា​សេចក្ដី​សញ្ញា​នៃ​ព្រះវិហារ​បរិសុទ្ធ​ពង្រឹង​យើង និង គ្រួសារ​របស់​យើង​ប្រឆាំង​នឹង​ភាពទុច្ចរិត ។ ការថ្វាយ​បង្គំ​ព្រះវិហារ​បរិសុទ្ធ​ជាទៀងទាត់ រំឭក​យើង​ពី​ព្រះអង្គ​សង្គ្រោះ ការពលិកម្មដ៏ធួន​របស់​ទ្រង់ និង សេចក្ដី​សញ្ញា​ដែល​យើង​បាន​ធ្វើ ។ នៅពេល​យើង​រស់នៅ​ដោយ​ស័ក្ដិសម​ដើម្បី​កាន់​ប័ណ្ណ​ចូល​ព្រះវិហារ​បរិសុទ្ធ យើង​មាន​សេចក្ដី​សង្ឃឹម​សម្រាប់​ពរជ័យ​នៃ​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ សេចក្ដី​សង្ឃឹម​នោះ​ជម្រុញ​យើង​ឲ្យ​បន្ដ​រស់នៅ​ដោយ​សុចរិត 

  • តើ​ព្រះវិហារ​បរិសុទ្ធ​បាន​បំផុស​គំនិត និង ប្រទានពរ​ដល់​អ្នក​ដោយ​របៀប​ណា ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃទី 2 15:26ឭៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើល​ឃ្លា​ដែល​បង្ហាញ​ពី​អ្វី​ដែល​ព្រះអម្ចាស់​នឹង « លើក » ដើម្បី​ប្រមូល​ប្រជាជន​នៅ​ជំនាន់​ចុងក្រោយ​នោះ ។ សូម​ពន្យល់​ថា​ពាក្យ ទង់ជ័យយោង​ទៅលើ​បទដ្ឋាន​មួយ ទង់​មួយ ឬ បដា​មួយ​ដែល​បាន​ប្រើ​ជា​ចំនុច​ប្រមូល ឬ ជា​សញ្ញា​មួយ​ដើម្បី​បង្រួបបង្រួម ជាពិសេស​នៅក្នុង​សង្គ្រាម ។

  • តើ​អ្វី​ជា « ទង់ជ័យ​សម្រាប់​ពួកសាសន៍ » ដែល​អេសាយ​បាន​ព្យាករណ៍​ដល់​នោះ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ៖

« ទង់ជ័យ​នោះ [ គឺជា ] សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ត្រូវ​បាន​ស្ថាបនា​សម្រាប់​សម័យ​ចុងក្រោយ ដែល​វា​នឹង​មិន​ត្រូវ​បាន​បំផ្លាញ​ម្ដង​ទៀត ឬ ផ្ដល់​ទៅ​ដល់​មនុស្ស​ផ្សេង​ទៀត​ឡើយ ។ វា​គឺជា​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ដែល​ពិភពលោក​បាន​ឃើញ តាំងពី​ថ្ងៃ​ដែល​ព្រះប្រោសលោះ​បាន​លើក​ឈើឆ្កាង​ឡើង ហើយ​បាន​ធ្វើ​ដង្វាយធួន​ដ៏​និរន្ដរ៍ និង ដ៏​អស់កល្ប​ជានិច្ច ។ វា​មាន​ន័យ​ចំពោះ​មនុស្ស​ជាតិ​ច្រើន​ជាង​អ្វីៗ​ផ្សេង​ទៀត ដែល​បាន​កើតឡើង​តាំង​ពី​ថ្ងៃ​នោះ​មក » ( គោលលទ្ធិ​នៃ​សេចក្ដី​សង្គ្រោះ វ៉ុលទី 3 ។ [ 1954–56 ]3:254–55 ) ។

  • តើ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ជា « ទង់ជ័យ​សម្រាប់​ពួកសាសន៍ » ដោយ​របៀប​ណា ?

  • តើ​ពរជ័យ​អ្វី​ខ្លះ​ដែល​បាន​មក​ក្នុង​ជីវិត​របស់​អ្នក ដោយសារ​តែ​សមាជិកភាព​របស់​អ្នក​នៅក្នុង​សាសនាចក្រ ?

  • សូម​គិត​អំពី​ពរជ័យ​ទាំងអស់​ដែល​អ្នក​បាន​ទទួល និង សេចក្ដី​ពិត​ទាំងឡាយ​ដែល​អ្នក​បាន​រៀន​ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​ម្នាក់ ។ តើ​អ្វី​ទៅ​ជា​សេចក្ដីពិត​មួយ​ដែល​អ្នក​អាច​ចែកចាយ​ជាមួយ​នឹង​អ្នកដទៃ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ប្រមូល​ផ្ដុំ​ទៅកាន់ « ទង់ជ័យ​សម្រាប់​ពួកសាសន៍ » ?

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​បាន​ប្រទាន​ពរ​ដល់​យើង ដោយ​ផ្ដល់​ជំនួយ​ដ៏​អស្ចារ្យ​ដើម្បី​ឲ្យ​រស់នៅ​ក្នុង​ជំនាន់​ចុងក្រោយ​ដោយ​ជោគជ័យ ។ ទ្រង់​នឹង​ប្រទានពរ និង ញែក​អស់​អ្នក​ទាំងឡាយ​ដែល​ជ្រើសរើស​ដើម្បី​មក​រក​ទ្រង់ ។ នៅពេល​យើង​ធ្វើ និង ផ្ដល់​កិត្តិយស​ដល់​សេចក្ដី​សញ្ញា​ជាមួយ​នឹង​ទ្រង់ ទ្រង់​នឹង​ជួយ​យើង​ឲ្យ​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី 2 12:2–5 ។ « ភ្នំ​ជា​ទីសាង​ព្រះវិហារ​នៃ​ព្រះអម្ចាស់ »

ប្រធាន ហ្គរដុន ប៊ី. ហ៊ិងគ្លី បាន​ពន្យល់​ថា នីហ្វៃទី 2 12:2–5 យោង​ទៅលើ​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក ៖

« ចាប់តាំង​ពី​ព្រះវិហារ​បរិសុទ្ធ​សលត៍ លេក បាន​ឧទ្ទិសឆ្លង​រួច យើង​បាន​បកប្រែ​ព្រះគម្ពីរ​នោះ​មក​ពី​អេសាយ … ថា​បាន​អនុវត្ត​ចំពោះ​ដំណាក់​ដ៏​ពិសិដ្ឋ​នៃ​ព្រះអម្ចាស់​នេះ ។ ហើយ​ពី​កន្លែង​នេះ តាំងពី​ថ្ងៃ​នៃ​ការឧទ្ទិស​មក ចំនួន​ដ៏​កើនឡើង​ជា​រៀង​រហូត​មក​នៅ​ទូទាំង​ពិភពលោក​បាន​និយាយ​ដោយ​ឥទ្ធិពល​ថា « ចូរ​អ្នក​មក ហើយ​ចូរ​យើង​ឡើង​ទៅ​ភ្នំ​នៃ​ព្រះអម្ចាស់ ទៅ​ដំណាក់​នៃ​ព្រះ​នៃ​យ៉ាកុប ដែល​ទ្រង់​អាច​បង្រៀន​យើង​ពី​ផ្លូវ​របស់​ទ្រង់ ថា​យើង​អាច​ដើរ​តាម​ផ្លូវ​របស់​ទ្រង់ › » ( « An Ensign to the Nations, a Light to the World » Ensign ខែ វិច្ឆិកា ឆ្នាំ 2003 ឆ្នាំ 82 ) ។

នីហ្វៃទី 2 13:16–24 ។ « ពួក​កូនស្រី​នៃ​ក្រុង​ស៊ីយ៉ូន »

ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​ពន្យល់​ថា ការព្រមាន​របស់​អេសាយ​ដល់ « ពួក​កូនស្រី​នៃ​ក្រុង​ស៊ីយ៉ូន » អនុវត្ត​បាន​ចំពោះ​ពួក​បុរស ក៏​ដូចជា​ស្រី្ដ​ដែរ ៖

« បទដ្ឋាន​នានា​ដែល​បាន​បង្ហាញ​ដោយ​អ្នកកាន់​សិទ្ធិ​អំណាច​ទូទៅ​នៃ​សាសនាចក្រ​គឺ​ថា​ស្រ្ដី ក៏​ដូចជា​បុរស គួរ​តែ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ ។ ពួកគេ​ត្រូវ​បាន​បង្រៀន​ឲ្យ​មាន​ឥរិយាប​សមរម្យ និង ស្លៀកពាក់​រមទម្យ​គ្រប់​ពេល​ទាំងអស់ ។ នៅក្នុង​ការកាត់​សេចក្ដី​របស់​ខ្ញុំ វា​គឺជា​ការឆ្លុះ​បញ្ចាំង​ដ៏​សោកសៅ​មួយ​ទៅលើ ‹ ពួក​កូនស្រី​នៃ​ក្រុង​ស៊ីយ៉ូន › នៅពេល​ពួកគេ​ស្លៀកពាក់​មិន​បាន​សមរម្យ ។ ជាងនេះ​ទៅ​ទៀត ពាក្យសម្ដី​នេះ​ជាប់​ទាក់ទង​នឹង​បុរស​ក៏​ដូចជា​ស្ដ្រី​ផង​ដែរ ។ ព្រះអម្ចាស់​បាន​ប្រទាន​ព្រះបញ្ញត្តិ​ដល់​សាសន៍​អ៊ីស្រាអែល​ពី​បុរាណ​ថា ទាំង​បុរស និង ស្ដ្រី​គួរតែ​គ្រប​ដណ្ដប់​រាងកាយ​របស់ខ្លួន ហើយ​ធ្វើតាម​ច្បាប់​ព្រហ្មចារីយភាព​គ្រប់​ពេល​វេលា​ទាំងអស់ » ( Answers to Gospel Questions, ចងក្រង​ដោយ Joseph Fielding Smith Jr 5 vols. [1957–66], 5:174 ) ។

សូម​កត់​ចំណាំ​ថា ការព្យាករណ៍​នេះ គឺជា​គំរូ​មួយ​នៃ​ទ្វិកនិយម ។ វា​បាន​អនុវត្ត​ដល់​មនុស្ស​នៅក្នុង​ជំនាន់​របស់​អេសាយ ហើយ​វា​ក៏​អនុវត្ត​ចំពោះ​ប្រជាជន​នា​សម័យ​នេះ​ផងដែរ ។