មេរៀនទី 16

នីហ្វៃទី​ 1 15

សៀវភៅ​ណែនាំ​ការសិក្សា​ព្រះគម្ពីរ​មរមន​សម្រាប់​គ្រូបង្រៀន ថ្នាក់​សិក្ខាសាលា


សេចក្តី​ផ្ដើម

ក្រោយពី​នីហ្វៃ បាន​ទទួល​ការ​និមិត្ត​មួយ ស្រដៀង​នឹង​ការនិមិត្ត​ដែល​ឪពុក​របស់​គាត់​បាន​ទទួល គាត់​បាន​ត្រឡប់​ទៅ​ត្រសាល​របស់​ឪពុក​គាត់​វិញ ។ នៅទីនោះ គាត់​បាន​ឃើញ​បងៗ​របស់គាត់​កំពុង​ឈ្លោះ​គ្នា​អំពី​ការបង្រៀន​របស់​លីហៃ ។ នីហ្វៃ បាន​ស្ដី​បន្ទោស​​ដល់​បងៗ​របស់គាត់​ចំពោះ​ចិត្ត​រឹងរូស​របស់ពួកគេ ហើយ​បាន​រំឭក​ពួកគេ​ពី​របៀប​ដើម្បី​ទទួល​បាន​វិវរណៈ​ផ្ទាល់​ខ្លួន ។ បន្ទាប់​មក​ គាត់​បាន​ពន្យល់​ពី​ការបង្រៀន​របស់​លីហៃ​ខ្លះៗ​អំពី​មែកធម្មជាតិ​នៃ​ដើម​អូលីវ និង ន័យ​នៃ​ការ​និមិត្ត​របស់​លីហៃ​អំពី​ដើមឈើ​ជីវិត ។ នីហ្វៃទី​1 15 ភាពផ្ទុយ​គ្នារវាង ការខិតខំ​ដ៏​ឧស្សាហ៍​របស់​នីហ្វៃ ដើម្បី​រក​សេចក្ដីពិត ជាមួយ​នឹង​ការខិតខំ​តាម​ធម្មតា​នៃ​បងប្រុស​របស់គាត់ ( សូម​មើល នីហ្វៃទី​1 15:9 –11 ) ។

យោបល់​សម្រាប់​ការបង្រៀន

នីហ្វៃទី1 15:1–11

បងៗ​របស់នីហ្វៃ ត្អូញត្អែរ​ថា ពួកគេ​មិន​យល់​ពី​ទស្សន​និមិត្ត​របស់​លីហៃ​នោះទេ

សុំ​ឲ្យ​សិស្ស​រាយ​ចុះ​​សកម្មភាព​ចំនួនបីបួន​ដែល​ត្រូវការ​ការខំប្រឹង​ខាង​ផ្នែក​របស់​យើង មុនពេល​យើង​អាច​រីករាយ​នឹង​លទ្ធផល ។ អ្នក​អាច​កត់​ត្រា​ចម្លើយ​របស់​ពួក​គេ​នៅ​លើ​ក្តារខៀន ។ ( ចម្លើយ​ទាំងអស់ អាច​រួម​មាន​កិច្ចការ​សាលា សួនច្បារ ការលេង​ឧបករណ៍​ភ្លេង ការលេង​កីឡា និង លំហាត់​ប្រាណ ។ សូមអញ្ជើញ​សិស្ស​គិត​អំពី​គំរូ ដែល​ពួកគេ​បាន​មាន​បទពិសោធន៍ ) ។

  • សម្រាប់​សកម្មភាព​ដែល​អ្នក​គិត​ដល់ តើ​អ្នក​ឃើញ​ទំនាក់ទំនង​អ្វី​រវាង​ការខំប្រឹង​ដែល​អ្នក​ធ្វើ និង លទ្ធផល​ដែល​មក​តាម​ក្រោយ ?

ក្រោយពី​សិស្ស​ឆ្លើយ​នឹង​សំណួរ​នេះហើយ សូម​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ស្វែងរក​គំរូ​ស្រដៀង​គ្នា​មួយ នៅក្នុង​មេរៀន​នេះ នៅពេល​ពួកគេ​សិក្សា​នៅក្នុង​នីហ្វៃ​ទី​1 15 ។

សូម​ប្រាប់​សិស្ស​ថា នីហ្វៃ​ទី​1 15 ចាប់​ផ្ដើម​ដោយ នីហ្វៃ​ត្រឡប់​ទៅ​ត្រសាល​របស់​ឪពុក​គាត់​វិញ ក្រោយពី​ទទួល​បាន​នូវ​ទស្សន​និមិត្ត​មួយ​ស្រដៀង​នឹង ទស្សន​និមិត្ត​​របស់លីហៃ​ដែរ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 15:1–2, 7ឮៗ ។ សុំ​ឲ្យសិស្សក្នុង​ថ្នាក់​រក​មើល​អ្វី​ដែល​នីហ្វៃ​បាន​ជួប​ប្រទះ នៅពេល​គាត់​បាន​ត្រឡប់​ទៅ​ត្រសាល​របស់​ឪពុក​គាត់​វិញ ។

  • តើ​នីហ្វៃ​បាន​រកឃើញ​អ្វី នៅពេល​គាត់​បាន​ត្រឡប់​ទៅ​ត្រសាល​របស់​ឪពុក​គាត់​វិញ ?

  • តើ​បងប្អូនប្រុស​របស់​នីហ្វៃ​ឈ្លោះ​គ្នា​អំពី​រឿង​អ្វី ? ហេតុអ្វី ?

សូមអញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 15:3 ឮៗ ។ សុំ​ឲ្យសិស្សក្នុងថ្នាក់​រក​មើល​ហេតុផល​ដែល​បងៗ​របស់​នីហ្វៃ ពិបាកនឹង​យល់​ពី​រឿង​ដែល​លីហៃ​បាន​បង្រៀន​ដល់​ពួកគេ ។

  • យោង​តាម នីហ្វៃទី​1 15:3 ហេតុអ្វី​បាន​ជា​បងប្អូនប្រុស​របស់​នីហ្វៃ​មាន​ការលំបាក ​ក្នុង​ការយល់​ពី​រឿង​ដែល​លីហៃ​បាន​បង្រៀន​ដល់ពួកគេ ?

  • តើ​នីហ្វៃ​បាន​ធ្វើ​អ្វី ដើម្បី​ដឹង​ពី​សេចក្ដីពិត​ខាង​វិញ្ញាណ ? ( ដើម្បី​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​នឹងសំណួរ​នេះ អ្នក​អាចឲ្យ​ពួកគេ​អាន នីហ្វៃទី​1 10:17  ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន នីហ្វៃទី​1 15:8 ឮៗ ។

  • សូម​គិត​ថា នីហ្វៃ​ទើបតែ​ទទួល​បាន​ការនិមិត្ត​ពី​ស្ថានសួគ៌​ ជាការឆ្លើយ​តប​ទៅនឹង​សំណួរ​របស់​គាត់ ( សូម​មើល នីហ្វៃទី​1 11–14) តើ​ហេតុអ្វី​បាន​ជា​វា​ធម្មតា​ចំពោះ​គាត់ ដើម្បី​សួរ​បងៗ​​របស់​គាត់​ បើសិន​ជា​ពួកគេ​មាន​សំណួរ​អំពី​ព្រះអម្ចាស់ ?

សុំ​ឲ្យ​សិស្ស​ម្នាក់អាន នីហ្វៃទី​1 15:9 ឮៗ ។ បន្ទាប់​មក​ សុំ​ឲ្យ​សិស្ស​ម្នាក់ទៀត​សរសេរ​នូវ​ចម្លើយ​របស់​បងប្រុស​នីហ្វៃ​នៅលើ​ក្ដារខៀន ៖

យើងមិនទាន់បានសូម​ទេ ដ្បិត ​ព្រះអម្ចាស់​ ទ្រង់​មិន​បានធ្វើ​ឲ្យ​យើង​ដឹង​រឿង​បែប​នេះ​ទេ ។

នៅលើក្ដារខៀន សូម​គូស​បន្ទាត់​នៅពី​ក្រោម​ឃ្លា « យើងមិនទានបានសូមទេ » ។

  • តើ​បងៗ​របស់នីហ្វៃ មិន​បាន​ធ្វើ​អ្វី​ខ្លះ ?

សូម​សរសេរ​ចម្លើយ​ថា ( សុំ​ដល់​ព្រះអម្ចាស់ អធិស្ឋានសួរ​ព្រះអម្ចាស់ ) ជា​ប្រយោគ​នៅលើ​ក្ដារខៀន ដូច្នេះ​គេ​អាន​ថា ៖

យើង​មិន​បាន​សុំ​ដល់​ព្រះអម្ចាស់ ដ្បិត​ព្រះម្ចាស់​ទ្រង់​មិន​បាន​ធ្វើ​ឲ្យ​យើង​ដឹង​រឿង​បែប​នេះ​ទេ ។

( និយាយ​ម្យ៉ាង​ទៀតថា « យើង​មិន​បាន​សួរ​ទេ ពីព្រោះ​ព្រះអម្ចាស់​មិន​បាន​មាន​បន្ទូល​មក​កាន់​យើង​ទេ » ) ។

  • តើ​មាន​បញ្ហា​អ្វី នៅក្នុង​ការគិត​របស់​លេមិន និងលេមយួល ?

សូម​ប្រាកដ​ថា សិស្ស​ដឹង​ពី​គុណវិបត្ត​នៃ​ការគិត​របស់​បងប្រុស​នីហ្វៃ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យ​រៀបចំ​ ឬ សរសេរ​ប្រយោគ​នោះ​ម្ដង​ទៀត​នៅលើក្ដារខៀន ដូច្នេះ​វា​នឹង​ពិពណ៌នា​យ៉ាង​ច្បាស់​ពី​មូលហេតុ​ដែល​បងប្រុស​របស់​នីហ្វៃ មិន​បាន​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ឲ្យ​យល់​ពីការបង្រៀន​របស់​លីហៃ ។ ចម្លើយ​ដែល​អាច​មាន​ដូចជា « ព្រះអម្ចាស់​មិន​បាន​ឲ្យ​យើង​ដឹង​រឿង​បែប​នេះ​ទេ ដោយសារ​យើង​មិន​បាន​សុំ​ដល់​ទ្រង់ » និង​ « ដោយសារ​យើង​មិន​បាន​សួរ​ដល់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​មិន​ឲ្យ​យើង​ដឹង​ពី​រឿង​ទាំងនេះ​ទេ » ។

សុំ​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី1 15:10–11 ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុងថ្នាក់​រក​មើល​សេចក្ដីពិត​ ដែល​នីហ្វៃ​បាន​បង្រៀនដល់​បងៗ​របស់​គាត់ ដើម្បី​ជួយ​ពួកគេ​ឲ្យរៀន​ពី​របៀប​ដើម្បី​ទទួល​បាន​ចម្លើយ​មក​ពី​ព្រះ ។

  • តើ​ការប្រឹក្សា​អ្វី​ដែល​នីហ្វៃ​បាន​ផ្ដល់​ទៅ​បងប្រុស​របស់​គាត់ ដើម្បី​ជួយ​ពួកគេ​ឲ្យ​យល់​ពី​ពាក្យសម្ដី​របស់​ឪពុក​របស់​ពួកគេ និង ទទួល​បាន​ចម្លើយ​មក​ពីព្រះ ? ( នីហ្វៃ បាន​ប្រឹក្សា​បងៗ​របស់​គាត់ កុំ​ធ្វើ​ចិត្ត​របស់​ពួកគេ​រឹងរូស ឲ្យ​សុំ​ដោយ​សេចក្ដី​ជំនឿ ឲ្យ​ជឿ​ថាពួកគេ​នឹង​ទទួល​បាន​ចម្លើយ និង ឲ្យ​ឧស្សាហ៍​ព្យាយាម​ក្នុង​ការកាន់​តាម​ព្រះបញ្ញត្តិ ។ សូម​ជួយ​សិស្ស​ឲ្យ​ឃើញ​ថា នីហ្វៃ​បាន​ដឹង​ពី​តម្លៃ​នៃ​គោលការណ៍​ទាំងនេះ ដោយសារ​គាត់​បាន​ធ្វើ​តាម​វាដោយ​ខ្លួន​គាត់ និង បាន​ទទួល​វិវរណៈ​ដែល​ជា​លទ្ធផល​មួយ ) ។

ដើម្បី​ជួយ​សិស្ស​ឲ្យ​ស្គាល់​គោលការណ៍ ចេញពី​ខគម្ពីរ​ទាំងនេះ សូម​សរសេរ​អ្វី​ខាងក្រោម​នេះ​នៅលើ​ក្ដារខៀន ៖

ប្រសិន​បើ … នោះ …

  • ដោយ​ផ្អែក​លើ​អ្វី​ដែល​យើង​បាន​អាន​នៅក្នុង នីហ្វៃ​ទី​1 15:10–11 តើ​យើង​អាច​បំពេញ​ប្រយោគ​នេះ​ដោយ​របៀបណា ?

សិស្ស​អាច​ប្រើ​ពាក្យ​ខុសគ្នា ប៉ុន្ដែ​ពួកគេ​គួរតែ​បង្ហាញ​ការយល់​ថា ប្រសិន​បើ​យើង​សុំ​ដល់​ព្រះ​ដោយ​នូវ​សេចក្ដីជំនឿ និង គោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ នោះយើ​ងនឹង​រៀបចំ​ដើម្បី​ទទួល​វិវរណៈ និង ការណែនាំ​មក​ពី​ទ្រង់ ។ ( អ្នកអាច​សរសេរ​គោលការណ៍​នេះ នៅលើ​ក្ដារខៀន ) ។

សូម​រៀបចំ​សំណួរ​ខាងក្រោម​ទាំងនេះ ​ដាក់លើ​ក្ដារខៀន ឬ ជា​ក្រដាស​សម្រាប់​ចែក​មុនបង្រៀន​មេរៀន ៖

  1. តើ​អ្នក​អាច​ពន្យល់​គោលការណ៍​នេះ ដើម្បី​ជួយ​នរណាម្នាក់​ឲ្យ​យល់​ពី​របៀប​ដែល​ត្រូវ​បាន​បង្រៀន​ដោយ​ព្រះអម្ចាស់ និង យល់ពី​សេចក្ដីពិត​ខាងវិញ្ញាណ​ដោយ​របៀប​ណា ?

  2. តើ​ការ​ខិតខំ​ផ្ទាល់​ខ្លួន​របស់​អ្នក បាន​ប៉ះ​ពាល់​ដល់​សមត្ថភាព​របស់​អ្នក​ដើម្បី​ទទួល​បាន​ការណែនាំ​របស់​ព្រះអម្ចាស់ និង យល់ពី​ដំណឹងល្អ​យ៉ាង​ដូចម្ដេច ?

សូមរៀបចំ​សិស្ស​ជា​គូៗ ។ នៅក្នុងដៃ​គូ​នីមួយៗ សូម​ឲ្យម្នាក់សញ្ជឹង​គិត​ពី​សំណួរ​ទីមួយ និង ម្នាក់​ទៀត​សញ្ជឹង​គិត​អំពី​សំណួរ​ទីពីរ ។ សូម​ឲ្យ​ពួកគេ​ចែកចាយ​ចម្លើយ​របស់​ពួកគេ​ជាមួយ​នឹង​គ្នា​ទៅវិញទៅ​មក ។ ក្រោយពី​សិស្ស​មានពេលគ្រប់គ្រាន់​ដើម្បី​ពិភាក្សា​​ចម្លើយ​របស់​ពួកគេ​ហើយ សូម​អញ្ជើញ​សិស្ស​ពីរបី​នាក់​ចែកចាយ​គំនិត​របស់​ពួកគេ​ជាមួយ​នឹងសិស្ស​ក្នុង​ថ្នាក់ ។ សូម​បញ្ជាក់​ថា ការខិតខំ និង បំណង​ប្រាថ្នា​របស់យើង​ដើម្បី​ស្វែងរក​ការដឹកនាំ​ពី​ព្រះវិញ្ញាណ អាច​មាន​ឥទ្ធិពល​ដ៏​ដ៏​សំខាន់​ចំពោះ​ទីបន្ទាល់​របស់​យើង និង ភាពជិតស្និទ្ធ​របស់​យើង​ទៅនឹង​ព្រះអម្ចាស់ ។

នីហ្វៃទី1 15:12–20

នីហ្វៃ​ពន្យល់​ពី​ការខ្ចាត់ខ្ចាយ និង ការប្រមូល​ផ្ដុំ​នៃ​អ៊ីស្រាអែល

សូម​សង្ខេប​ដោយ​ខ្លីៗនូវ នីហ្វៃទី​1 15:12–20 ។ សូម​ពន្យល់​ថា ដើម្បី​ជួយ​ដោះស្រាយ​ការប្រកែកគ្នា​របស់​បងប្រុស​គាត់ នីហ្វៃ​បាន​បង្រៀន​ពួកគេ​អំពី ន័យ​នៃ​ការព្យាករណ៍​របស់​លីហៃ​អំពី « មែក​កំណើត​ទាំងឡាយ​នៃ​ដើម​អូលីវ » និង ពួកសាសន៍​ដទៃ ( សូម​មើល នីហ្វៃទី​1 10:12–14; 15:7) ។ សូមពន្យល់​ថា ដើមអូលីវ​តំណាង​ឲ្យ​វង្ស​អ៊ីស្រាអែល ។ ដោយសារ​គ្រួសារ​របស់​លីហៃ បា​នចាក​ចេញ​ពី​ទីក្រុង​យេរូសាឡិម ហើយ​បាន​បែកចេញ​ពី​វង្ស​អ៊ីស្រាអែល​ផ្សេងទៀត វា​ដូចជា​មែក​មួយ​ដែល​បាន​បាក់​ចេញពី​ដើម​អូលីវ ( សូម​មើល នីហ្វៃទី​1 15:12 ) ។ គាត់​បាន​ពន្យល់​បន្ថែម​ទៀត​ថា នៅក្នុង​ថ្ងៃ​ចុងក្រោយ ជាច្រើន​ឆ្នាំ​ក្រោយពី​កូនចៅ​របស់​លីហៃ បាន​ « ចុះ​អន់ថយ​ក្នុង​ការ​ឥតជំនឿ » ( នីហ្វៃទី​1 15:13 ) ភាពពេញ​លេញ​នៃ​ដំណឹងល្អ នឹង​ត្រូវ​បាន​ផ្ដល់​ទៅ​ដល់​ពួក​សាសន៍​ដទៃ ។ បន្ទាប់មក ពួក​សាសន៍​ដទៃ​នឹង​នាំ​ដំណឹងល្អ​មក​កាន់​កូនចៅ​របស់​លីហៃ តាមរយៈ​ការស្ដារ​ឡើងវិញ​នូវ​ចំណេះដឹង​អំពី​ព្រះអង្គសង្គ្រោះ​របស់ពួកគេ និង ចំពោះ​ពរជ័យ​ក្នុង​សេចក្ដីសញ្ញា​ឪពុក​របស់​ពួកគេ ។ ការណ៍​នេះដូចជា ​ការប្រមូលផ្ដុំ និង ការបំបៅ​ជាប់​នៃ​មែក​ទៅនឹង​ដើម​អូលីវ​របស់​ពួកគេ​មក​វិញ ( សូម​មើល នីហ្វៃទី​1 15:13–17) ។ ការស្ដារឡើងវិញ​នេះ នឹង​កើតឡើង​មិនត្រឹមតែ​សម្រាប់​កូនចៅ​របស់​លីហៃ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​សម្រាប់​ទាំងអស់គ្នា​នៃ​វង្ស​អ៊ីស្រាអែល ( សូម​មើល នីហ្វៃទី​1 15:18–20; សូម​មើល​ផងដែរ នីហ្វៃទី​1 10:12–14) ។

សូម​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​រក្សា​សេចក្ដីសន្យា​របស់ទ្រង់ និង ចាំ​អំពី​សេចក្ដីសញ្ញាទាំងឡាយ​​របស់​ទ្រង់​ជាមួយ​នឹង​កូនចៅ​របស់​ទ្រង់ ។ ទ្រង់​ចង់​ឲ្យ​ទាំងអស់​គ្នា​ទទួល​បាន​នូវ​ពរជ័យ​នៃ​ដំណឹងល្អ ។

នីហ្វៃទី1 15:21–36

នីហ្វៃ​ឆ្លើយ​នឹ​ង​សំណួរ​របស់​បងប្រុស​របស់​គាត់ អំពី​ការ​និមិត្ត​របស់​លីហៃ

សូម​ពន្យល់​ថា នៅក្នុង​ការរំឭក​អំពី នីហ្វៃ​ទី​1 15 យើង​អាន​នូវ​ចម្លើយ​របស់​នីហ្វៃ​ចំពោះ​សំណួរ​បងប្រុស​របស់គាត់​អំពីការ​និមិត្ត​របស់​លីហៃ ។ នីហ្វៃ​បាន​ប្រើ​អ្វី​ដែល​គាត់​បាន​រៀន​នៅក្នុងការ​និមិត្ត​ផ្ទាល់​ខ្លួន​របស់​គាត់ ដើម្បី​បង្រៀន​ពួកគេ ។

សូម​បង្ហាញ​សេចក្ដីថ្លែងការណ៍​ខាងក្រោម​នេះ ដោយ​ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន នៅលើ​ក្ដារខៀន ឬ ជា​ក្រដាស​សម្រាប់​ចែក ។ សូម​អញ្ជើញ​សិស្ស​ទាយ​នូវ​ពាក្យ ឬ ឃ្លា​ដែល​គួរ​តែ​បំពេញ​នៅក្នុង​ប្រយោគ​នីមួយៗ ។

  1. « នៅក្នុង​ … យើងអាច​រកបាន​នូវ​អំណាច​ដើម្បី​តតាំង​នឹង​ការល្បួង » ។

  2. « មួយ … មាន​អំណាច​ដើម្បី​លើកកម្លាំង​ពួក​បរិសុទ្ធ និង ប្រដាប់​ពួកគេ​ដោយ​ព្រះវិញ្ញាណ » ។

  3. « របស់​គាត់ គឺជា​អំណោយ​មួយ​ដ៏​មាន​តម្លៃ​បំផុត ដែល​ទ្រង់​បាន​ប្រទាន​ឲ្យ​ដល់​យើង » ។

នៅពេល​សិស្ស​ពីរបីនាក់ បាន​ចែកចាយ​នូវ​ការទាយ​របស់​ពួកគេ សូម​ឲ្យ​សិស្ស​ម្នាក់​អាន នីហ្វៃ​ទី​1 15:23–24ឮៗ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ឃ្លា​មួយ នៅក្នុង​វគ្គ​នេះ ដែល​នឹង​ជួយ​ពួកគេ​ឲ្យ​បំពេញ​សេចក្ដីថ្លែងការណ៍​ដោយ​ប្រធាន ប៊ែនសឹន ​យ៉ាង​ត្រឹមត្រូវ ។ ក្រោយពី​គេ​អាន​បាន​ច្រើន​ខគម្ពី​រហើយ សូម​ឲ្យ​សិស្ស​ទស្សន៍ទាយ​ម្ដង​ទៀត​នូវ​ពាក្យ ឬ ឃ្លា​ដែលបំពេញ​នូវ​សេចក្ដីថ្លែងការណ៍​នីមួយៗ ។ សូម​ប្រាប់​ចម្លើយ​ត្រឹមត្រូវ​ជាមួយ​នឹងសិស្សក្នុង​ថ្នាក់ ។ ( ចម្លើយ ៖ 1—ព្រះបន្ទូល​នៃ​ព្រះ; 2— ព្រះបន្ទូល​នៃ​ព្រះ; 3— ព្រះបន្ទូល ។ [ សូម​មើល « អំណាច​នៃ​ព្រះបន្ទូល » Ensign ខែ ឧសភា ឆ្នាំ 1986 ទំព័រ 80, 82 ។ ] )

សូម​ឲ្យសិស្ស​ស្វែងយល់​នៅក្នុង នីហ្វៃ​ទី​1 15:24–25ដោយ​ស្ងាត់ៗ។ សូម​អញ្ជើញ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់ រក​មើលនូវ​ពរជ័យ​ខ្លះ​ក្នុង​ការធ្វើតាម​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។ សុំ​ឲ្យ​សិស្ស​ពាក់​កណ្ដាល​ថ្នាក់​ទៀត រក​មើល​ពាក្យ ឬ ឃ្លា​ដែល​ស្នើ​ពី​របៀប​ដែល​យើង​គួរតែ​ធ្វើតាម​ព្រះបន្ទូល​នៃ​ព្រះ ដើម្បី​ទទួល​បាន​នូវ​ពរជ័យ​ទាំងនោះ ។ សូម​ឲ្យ​ក្រុម​នីមួយៗ ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រកឃើញ ។

  • តើ​យើង​ត្រូវ​ធ្វើ​អ្វី ដើម្បី « ស្ដាប់ » « កាន់តាម​ខ្ជាប់ » និង « គោរព » តាម​ព្រះបន្ទូល​នៃ​ព្រះ ? ( ចម្លើយ​អាច​រួម​មាន ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ការស្ដាប់ និង ការគោរព​តាម​ការប្រឹក្សា​នៃ​អ្នកដឹកនាំ​សាសនាចក្រ​ដែល​ត្រូវ​បាន​បំផុស​គំនិត និង ការស្វែងរក​ និង ការធ្វើតាម​វិវរណៈ​ផ្ទាល់ខ្លួន តាមរយៈ​ការអធិស្ឋាន ) ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​និយាយ​ជា​សម្ដី​របស់​ខ្លួន​ឯង​ផ្ទាល់ នូវ​គោលការណ៍​មួយ​ដែល​សង្ខេប​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ បាន​បង្រៀន​អំពី​ការសិក្សា​ព្រះគម្ពីរ និង ពរជ័យ​ដែល​វា​នាំ​មក​ដល់​ក្នុង​ជីវិត​របស់​យើង ។ ចម្លើយ​ដែល​អាច​មាន​មួយ​ គឺ ការសិក្សា និង ការធ្វើតាម​ព្រះបន្ទូល​នៃ​ព្រះ​ប្រចាំថ្ងៃ ពង្រឹង​យើង​ប្រឆាំង​នឹង​ការល្បួង​របស់​សាតាំង ។ ដើម្បី​ផ្ដល់​ឱកាស​ដល់​សិស្ស ដើម្បី​ថ្លែង​ទីបន្ទាល់​នៃ​គោលការណ៍​នេះ សូម​សួរ ៖

  • តើ​នៅពេល​ណា​ដែល​ការសិក្សា​ព្រះគម្ពីរផ្ទាល់​ខ្លួន​ប្រចាំ​ថ្ងៃ បាន​ពង្រឹង​អ្នក​ប្រឆាំង​នឹង​ការល្បួង ? ( សូម​រំឭក​សិស្ស​ថា ពួកគេ​​មិន​ចាំបាច់​ចែកចាយ​បទពិសោធ​ដែល​ផ្ទាល់ខ្លួនពេក​នោះ​ទេ ) ។

សូម​អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរនាក់ ៖

« សេចក្ដី​ពិត​ទាំងនេះ ពិត​ជាសំខាន់​ណាស់ ដែល​ព្រះវរបិតា​សួគ៌​បាន​ផ្ដល់​ទស្សន​និមិត្ត​ទៅ​​ដល់​លីហៃ និង នីហ្វៃ យ៉ាង​ច្បាស់ ដែល​តំណាង​ឲ្យ​ព្រះបន្ទូល​នៃ​ព្រះ ជា​ដំបងដែក​មួយ ។ ទាំង​ឪពុក និង កូនប្រុស​បាន​ដឹង​ថា ការកាន់​តាមការ​ដឹកនាំ​ដ៏​រឹងមាំ ដ៏​ត្រង់ ដ៏​ទុកចិត្ត​បាន​នេះ គឺជា របៀប​តែ​មួយ​គត់ ដើម្បី​បន្ដ​នៅ​លើ​ផ្លូវ​ដ៏​ត្រង់ ហើយ​ចង្អៀត​នោះ ដែល​នាំ​ទៅ​រក​ព្រះអង្គសង្គ្រោះ​របស់​យើង ( « ព្រះគម្ពីរ​ដ៏​បរិសុទ្ធ ៖ អំណាច​នៃ​ព្រះ ចំពោះ​សេចក្ដីសង្គ្រោះ​របស់​យើង » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 25 ) ។

សូម​រំឭក​សិស្ស​ថា នៅក្នុង​ទស្សន​និមិត្ត​របស់​លីហៃ អ្នក​ដែល​កាន់​ខ្ជាប់​តាម​ដំបង​ដែក​នេះ ត្រូវ​បាន​ដឹកនាំ​ដោយ​សុវត្ថិភាព​កាត់​អ័ព្ទ​នៃ​សេចក្ដី​ងងឹត ដែល​តំណាង​ឲ្យ​ការល្បួង​នៃ​អារក្ស ( សូម​មើល នីហ្វៃ​ទី​1 12:17 ) ។

សូម​សង្ខេប​ដោយ​ខ្លីក្នុង នីហ្វៃ​ទី​ 15:26 –29 ។ សូម​ប្រាប់​សិស្ស​ថា បងៗ​របស់​នីហ្វៃ បាន​សុំ​គាត់​ឲ្យ​ពន្យល់​ពី​ន័យ​នៃ​ទន្លេ​ដែល​ឪពុក​របស់​ពួកគេ​បាន​ឃើញ​នៅក្នុង​ទស្សន​និមិត្ត​របស់​គាត់ ។ គាត់​បាន​ពន្យល់​ថា វា​តំណាង​ឲ្យ​ស្ថាននរក​ដ៏​អាក្រក់​ដែល​រៀបចំ​សម្រាប់ពួក​ទុច្ចរិត ដែល​ញែក​ពួកគេ​ចេញ​ពី​ព្រះ និង រាស្ដ្រ​របស់​ទ្រង់ ។

  • តើ​នីហ្វៃបាន​សម្គាល់​អ្វី​អំពី​ទន្លេ​ដែល​ហូរ​ ដែល​ឪពុក​របស់​គាត់​មិន​បាន​កត់សម្គាល់ ? ( ទឹកនោះ កខ្វក់ ) ។

សូម​ពន្យល់​ថា នៅក្នុង នីហ្វៃ​ទី​1 15:33–36​នីហ្វៃ​បង្រៀន​អំពី​យុត្តិធម៌​នៃ​ព្រះ និង ហេតុផល​ដែល​ពួក​ទុច្ចរិត នឹង​ត្រូវ​បំបែក​ចេញ​ពី​ពួកសុចរិត ។ សូម​អញ្ជើញ​សិស្ស​បីបួន​នាក់ ឲ្យប្ដូរ​វេន​គ្នា​អាន​ឮៗ​នៅក្នុង​ នីហ្វៃ​ទី​1 15:33–36 ។

  • ហេតុអ្វី​បាន​ជា​ពួកទុច្ចរិត​នឹង​ត្រូវ​ញែក​ចេញ​ពី​ពួកសុចរិត ?

  • តើ​ការដឹង​ថា​គ្មាន​មនុស្ស​ណា​មិន​ស្អាត អាច​ចូល​ក្នុង​នគរ​នៃ​ព្រះ​បាន​ឡើយ បាន​ជួយ​លេមិន និង លេមយួល​បាន​យ៉ាង​ដូចម្ដេច ?

សូម​លើកទឹកចិត្ត​សិស្ស​ឲ្យ​គិត​ពី​គោលការណ៍​ទាំងឡាយ​ ដែល​ពួកគេ​បាន​រៀន​នៅក្នុង នីហ្វៃ​ទី1 ​15ដោយ​ការសញ្ជឹង​គិត​នូវ​សំណួរ​ខាងក្រោម​ដោយ​ស្ងាត់​ៗ៖

  • តើ​តាម​របៀប​ណា ដែល​ការនិមិត្ត​របស់​លីហៃ និង នីហ្វៃ​បាន​បង្ហាញ​ពី​ចំណាប់​ព្រះទ័យ​របស់​ព្រះ​មក​លើ​លេមិន និង លេមយួល ? តើ​តាម​របៀប​ណា ដែល​ការ​និមិត្ត​នោះ​បង្ហាញ​ពី​ចំណាប់​ព្រះទ័យ​របស់​ព្រះ​មក​លើ​អ្នក ?

  • តើ​អ្នក​អាច​ធ្វើអ្វី​បាន ដើម្បី​អនុវត្ត​គោលការណ៍​ទាំងឡាយ ដែល​អ្នក​បាន​រៀន នៅពេល​អ្នក​បាន​សិក្សា​នៅក្នុង​ជំពូក​នេះ ? ( អ្នកអាច​អញ្ជើញ​សិស្ស​ឲ្យ​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​នេះ នៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ ឬ សៀវភៅ​កត់ត្រា​នៅក្នុង​ថ្នាក់​របស់​ពួកគេ ) ។

សូម​គិត​ពី​ការបញ្ចប់​មេរៀន​ដោយ​ការអាន​ នីហ្វៃ​ទី​1 15:25 ម្ដង​ទៀតក្នុង​ថ្នាក់ ។ សូម​ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ពរជ័យ​ដែល​មក​ នៅពេល​យើង​ស្ដាប់​តាម​ព្រះបន្ទូល​នៃ​ព្រះ និង រក្សា​ព្រះបញ្ញត្តិ​របស់​ទ្រង់ ។ សូម​បញ្ជាក់ដល់ពួកគេ​ពី​សេចក្ដីស្រឡាញ់​ដ៏​មហិមា ដែល​ព្រះ​មាន​សម្រាប់​ពួកគេ ហើយ​ថា​ទ្រង់​នឹង​ប្រទានពរ​ដល់​ពួកគេ​នៅក្នុង​ការខិតខំ​ក្នុង​សេចក្ដីសុចរិត​របស់ពួកគេ ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

នីហ្វៃទី1 15:12–13 ។ សាសន៍​យូដា និង សាសន៍​ដទៃ

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ស្គាល់ « សាសន៍​យូដា » និង « សាសន៍​ដទៃ » ដែល​បាន​និយាយ​នៅក្នុង នីហ្វៃទី 1 15: ៖ « ទាំង​លីហៃ និង នីហ្វៃ បែងចែក​មនុស្ស​ជា​ពីរ​ក្រុម គឺ​សាសន៍​យូដា​ និង សាសន៍​ដទៃ ។ សាសន៍​យូដា គឺជា​ប្រជាជាតិ​នៃ​នគរ​របស់​យូដា ឬ ជា​កូនចៅ​របស់​ពួកគេ ហើយ​អ្នក​ផ្សេង​ទៀត​ត្រូវ​ចាត់ទុក​ថា​ជា​សាសន៍​ដទៃ ។ ហេតុដូច្នេះ​ហើយ យើ​ងគឺជា​សាសន៍​ដទៃ​ដែល​ព្រះគម្ពីរ​នេះ [នីហ្វៃទី​1 15:13] បាន​និយាយ ហើយ​យើង​គឺជា​អ្នក​ដែល​បាន​ទទួល​នូវភាពពេញ​លេញ​នៃ​ដំណឹងល្អ ហើយ​យើង​គួរតែ​យក​វា​ទៅ​ដល់​សាសន៍​លេមិន ដែល​ជា​សាសន៍​យូដា ដោយសារ​ឪពុក​របស់​ពួកគេ​មក​ពី​ទីក្រុង​យេរូសាឡិម និង មក​ពី​នគរ​របស់​យូដា » ( សាក្សី​ថ្មី​មួយ​ ចំពោះ​មាត្រា​នៃ​សេចក្ដីជំនឿ [1985] ទំព័រ 556 ) ។ សូម​ចំណាំ​ថា សាសន៍​លេមិន​ត្រូវ​ចាត់ទុក​ថា​សាសន៍​យូដា ដោយសារ​បុព្វការីជន​របស់ពួកគេ បាន​មក​ពី​ដែនដី​យូដា ។

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក៏​បាន​បញ្ជាក់​ច្បាស់​ផង​ដែរថា សាសន៍​ដទៃ​ដែល​នឹង​ជួយ​យ៉ាង​ខ្លាំង​នៅក្នុង​ការស្ដារ​ឡើងវិញ ៖ « យ៉ូសែប ស្ម៊ីធ … គឺជា​សាសន៍​ដទៃ ដែល​តាមរយៈ​លោក ទើប​ព្រះគម្ពីរ​មរមន​បានមាន​នៅ​សព្វថ្ងៃ​នេះ ហើយ​សមាជិក​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុងក្រោយ … គឺជា​សាសន៍​ដទៃ ដែល​នាំ​យក​នូវ​ការសង្គ្រោះ​ទៅ​ដល់​សាសន៍​លេមិន និង ទៅ​ដល់​សាសន៍​យូដា » ( សហស្សវត្សរ៍ ព្រះ​ម៊ែស៊ី [1982] ទំព័រ 233 ) ។ ទោះបី​ជា​យ៉ូសែប ស្ម៊ីធ និង អ្នក​ដទៃ​ដែល​បាន​នាំ​ព្រះគម្ពីរ​មរមន​ចេញ​មក គឺជា​ផ្នែក​នៃ​វង្ស​អ៊ីស្រាអែល​តាមរយៈ​ខ្សែស្រឡាយ​របស់ពួកគេ​ក៏ដោយ ក៏​ពួកគេ​ត្រូវ​បាន​ចាត់​ទុកជា​សាសន៍​ដទៃ ដោយសារ​ពួកគេ​មិន​មែន​ចេញ​មក​ពី​ដែនដី​យូដា ។

នីហ្វៃ​ទី​1 15:13–16 ។ ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៅ​ថ្ងៃ​ចុងក្រោយ

ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បាន​ប្រកាស​ថា ៖ « បងប្អូន​ប្រុស​ស្រី​របស់​ខ្ញុំ តើ​អ្នក​យល់​ពី​អ្វី​ដែល​យើង​មាន​ដែរឬទេ ? តើ​អ្នក​ស្គាល់​ពី​កន្លែង​យើង​នៅក្នុង​រឿង​ដ៏ធំ​នៃ​ប្រវត្តិសាស្ដ្រ​មនុស្ស​ដែរ​ឬទេ ? នេះគឺជា​ចំណុច​រួម​សំខាន់​បំផុតមួយ ដែល​បាន​បាត់បង់​ពី​ពេល​មុន ។ នេះគឺជា​រដូវ​នៃ​ការស្ថាបនា​ឡើងវិញ ។ នេះ​គឺជា​ជំនាន់​នៃ​ការស្ដារឡើង​វិញ ។ នេះគឺជា​ពេល​មួយ​ដែល​មនុស្ស​មក​ពី​ផ្ទៃផែនដី ឡើង​មក​លើ​ភ្នំ​នៃ​ដំណាក់​របស់​ព្រះអម្ចាស់ ដើម្បី​ស្វែងរក និង រៀន​ពី​ផ្លូវ​របស់​ទ្រង់ និង ដើម្បី​ដើរ​លើ​ផ្លូវ​របស់​ទ្រង់ ។ នេះគឺជា​ការសង្ខេបនៃ​គ្រប់​សតវត្សន៍​ទាំងអស់​នៃគ្រប់​សម័យ​កាល ចាប់​តាំង​ពី​ការប្រសូត​របស់​ព្រះគ្រីស្ទ មក​ដល់​បច្ចុប្បន្ន​ និង ជា​ជំនាន់​ដ៏​អស្ចារ្យ » ( « នៅ​ជំនាន់​ចុងក្រោយ » Ensign ខែ វិច្ឆិកា ឆ្នាំ 1999 ទំព័រ 74 ) ។