កណ្ឌទី ៦
វិវរណៈដែលបានប្រទានឲ្យយ៉ូសែប ស៊្មីធ ជាព្យាការី និងអូលីវើរ ខៅឌើរី នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ខែមេសា ឆ្នាំ១៨២៩ (History of the Church, ១:៣២–៣៥)។ អូលីវើរ ខៅឌើរីបានចាប់ផ្ដើមកិច្ចការរបស់លោកជាស្មៀន ក្នុងការបកប្រែព្រះគម្ពីរមរមន នៅថ្ងៃទី៧ ខែមេសា ឆ្នាំ១៨២៩។ លោកបានទទួលការបើកសម្ដែងមួយពីព្រះនូវសេចក្ដីពិតអំពីទីបន្ទាល់របស់ព្យាការី ទាក់ទងទៅនឹងផ្ទាំងចារឹក ដែលមានចារឹកព្រះគម្ពីរមរមន។ ព្យាការីបានសូមពីព្រះអម្ចាស់ តាមរយៈយូរីម និងធូមីម ហើយបានទទួលចម្លើយនេះ។
១–៦, ពួកអ្នកដែលធ្វើការនៅក្នុងស្រែរបស់ព្រះអម្ចាស់នឹងបានសេចក្ដីសង្គ្រោះ; ៧–១៣, គ្មានអំណោយទានឯណាដែលធំជាងអំណោយទាននៃសេចក្ដីសង្គ្រោះឡើយ; ១៤–២៧, សាក្សីអំពីសេចក្ដីពិតបានមកដោយសារព្រះចេស្ដានៃព្រះវិញ្ញាណ; ២៨–៣៧, ចូរមើលទៅព្រះគ្រីស្ទ ហើយធ្វើល្អជារៀងដរាប។
១កិច្ចការដ៏មហិមា និងកអស្ចារ្យកំពុងតែនឹងចេញមកដល់កូនចៅមនុស្សហើយ។
២មើលចុះ យើងជាព្រះ ចូរស្ដាប់តាមកព្រះបន្ទូលរបស់យើង ដែលរស់នៅ ហើយពូកែផង ក៏ខមុតជាងដាវណាមានមុខពីរ ទាំងកាត់សន្លាក់ និងខួរឆ្អឹងដាច់ពីគ្នា ហេតុដូច្នេះហើយ ចូរស្ដាប់តាមព្រះបន្ទូលទាំងឡាយរបស់យើងចុះ។
៣មើលចុះ កស្រែសសំព្រុសល្មមច្រូតហើយ ហេតុដូច្នេះហើយ អស់អ្នកណាមានបំណងចង់ច្រូត ចូរឲ្យអ្នកនោះលូកកណ្ដៀវរបស់ខ្លួនដោយកម្លាំងរបស់ខ្លួន ហើយច្រូតក្នុងកាលមានថ្ងៃនៅចុះ ប្រយោជន៍ឲ្យអ្នកនោះអាចបានសន្សំទុកសម្រាប់ព្រលឹងគេនូវសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច នៅក្នុងនគរព្រះ។
៤មែនហើយ អស់អ្នកណាដែលនឹងកលូកកណ្ដៀវរបស់ខ្លួន ហើយច្រូត អ្នកនោះហើយបានហៅពីព្រះ។
៥ហេតុដូច្នេះហើយ បើសិនជាអ្នកកសុំពីយើង នោះអ្នកតែងនឹងបានទទួល បើសិនជាអ្នកនឹងគោះ នោះតែងនឹងបើកឲ្យអ្នក។
៦ឥឡូវនេះ ដូចជាអ្នកបានសុំ មើលចុះ យើងប្រាប់អ្នកថា ចូរកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ហើយកស្វែងរកដើម្បីនាំមក ហើយតាំងឡើងនូវគតិនៃខក្រុងស៊ីយ៉ូនចុះ
៧ចូរកុំកស្វែងរកខទ្រព្យសម្បត្តិឡើយ ប៉ុន្តែរកគប្រាជ្ញាវិញ ហើយមើលចុះ ឃសេចក្ដីអាថ៌កំបាំងទាំងឡាយនៃព្រះ នឹងបានបើកបង្ហាញដល់អ្នក ហើយខណៈនោះ អ្នកនឹងបានទៅជាអ្នកមាន មើលចុះ អ្នកណាដែលមានជីវិតដ៏នៅងអស់កល្បជានិច្ច ឈ្មោះថាជា អ្នកមានហើយ។
៨ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា គឺដរាបណាអ្នកមានបំណងចង់បានពីយើង នោះនឹងបានសម្រេចដល់អ្នក ហើយបើសិនជាអ្នកប្រាថ្នា នោះអ្នកនឹងបានទៅជាមធ្យោបាយនៃការធ្វើល្អដ៏ច្រើននៅក្នុងតំណនេះ។
៩ចូរកុំថាអ្វីដល់តំណនេះឡើយ លើកលែងតែកការប្រែចិត្ត ចូរកាន់តាមបញ្ញត្តិទាំងឡាយរបស់យើង ហើយជួយបញ្ចេញកិច្ចការរបស់យើងមក ស្របតាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នកនឹងបានពរ។
១០មើលចុះ អ្នកមានអំណោយទាន ហើយអ្នកបានពរហើយ ដោយមកពីអំណោយទានរបស់អ្នក ចូរចាំថាអំណោយទាននេះកពិសិដ្ឋ ហើយបានមកពីស្ថានលើ —
១១ហើយបើសិនជាអ្នកនឹងកសុំ នោះអ្នកនឹងបានដឹងនូវខសេចក្ដីអាថ៌កំបាំងទាំងឡាយ ដែលធំ ហើយអស្ចារ្យ ហេតុដូច្នេះហើយ ចូរអ្នកអនុវត្តនូវគអំណោយទានរបស់អ្នកចុះ ប្រយោជន៍ឲ្យអ្នកអាចរកឃើញសេចក្ដីអាថ៌កំបាំងទាំងឡាយ ដើម្បីឲ្យអ្នកអាចនាំមនុស្សជាច្រើន ឲ្យបានស្គាល់សេចក្ដីពិត មែនហើយ គឺឃផ្ចាញ់ផ្ចាលពួកគេអំពីការខុសឆ្គងនៃផ្លូវទាំងឡាយរបស់ពួកគេ។
១២ចូរកុំឲ្យនរណាដឹងអំពីអំណោយទានរបស់អ្នកឡើយ លើកលែងតែអស់អ្នកណាដែលនៅក្នុងសេចក្ដីជំនឿរបស់អ្នក។ ចូរកុំប្រហែសនឹងការណ៍ដ៏កពិសិដ្ឋទាំងឡាយឡើយ។
១៣បើសិនជាអ្នកនឹងធ្វើល្អ មែនហើយ ហើយកមានខចិត្តស្មោះត្រង់ដរាបដល់គចុងបំផុត នោះអ្នកនឹងបានសង្គ្រោះនៅក្នុងនគរព្រះ ដែលជាអំណោយទានដ៏ប្រសើរបំផុត ពីអស់ទាំងអំណោយទាននៃព្រះ ត្បិតគ្មានអំណោយទានណាប្រសើរជាងអំណោយទាននៃឃសេចក្ដីសង្គ្រោះឡើយ។
១៤ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា អ្នកមានពរហើយ ចំពោះអ្វីដែលអ្នកបានធ្វើ ព្រោះអ្នកបានកសូមពីយើង ហើយមើលចុះ ដរាបណាអ្នកសូមជាញឹកញាប់ នោះអ្នកបានទទួលការបង្គាប់ពីព្រះវិញ្ញាណរបស់យើង បើសិនជាពុំនោះសោតទេ អ្នកនឹងពុំបានមកដល់ទីដែលអ្នកនៅពេលនេះឡើយ។
១៥មើលចុះ អ្នកដឹងហើយថា អ្នកបានសុំពីយើង ហើយយើងបានបំភ្លឺកគំនិតរបស់អ្នក ហើយឥឡូវនេះ យើងប្រាប់អ្នកនូវការណ៍ទាំងឡាយនេះ ដើម្បីឲ្យអ្នកបានដឹងថា អ្នកត្រូវបានបំភ្លឺដោយព្រះវិញ្ញាណនៃសេចក្ដីពិត
១៦មែនហើយ យើងប្រាប់អ្នក ដើម្បីឲ្យអ្នកអាចកដឹងថា គ្មាននរណាឡើយក្រៅពីព្រះដែលជ្រាបនូវគំនិតរបស់អ្នក និងបំណងដែលនៅក្នុងខចិត្តរបស់អ្នកនោះទេ។
១៧យើងប្រាប់អ្នកនូវការណ៍ទាំងឡាយនេះ ទុកជាសាក្សីដល់អ្នក — ថាព្រះបន្ទូលទាំងឡាយ ឬក៏ឯកសារដែលអ្នកបានសរសេរនោះគឺកពិត។
១៨ហេតុដូច្នេះហើយ ចូរមានចិត្តកព្យាយាម ចូរខគាំទ្រយ៉ូសែបជាអ្នកបម្រើរបស់យើងដោយស្មោះត្រង់ នៅក្នុងកាលៈទេសៈដ៏ពិបាកៗណាក៏ដោយដែលលោកអាចមាន ដោយព្រោះព្រះបន្ទូល។
១៩ចូរព្រមានដាស់តឿនលោកក្នុងកំហុសរបស់លោក ហើយក៏ទទួលការព្រមានដាស់តឿនពីលោកដែរ។ ចូរមានចិត្តអត់ធន់ ចូរមានចិត្តម៉ឺងម៉ាត់ ចូរមានចិត្តនឹងធឹង ចូរមានសេចក្ដីអត់ធន់ សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរសចុះ។
២០មើលចុះ អ្នកជាអូលីវើរ ហើយយើងនិយាយទៅកាន់អ្នកមកពីសេចក្ដីប៉ងប្រាថ្នារបស់អ្នក ហេតុដូច្នេះហើយ ចូរករក្សាព្រះបន្ទូលទាំងឡាយនេះទុកនៅក្នុងចិត្តរបស់អ្នកចុះ។ ចូរមានចិត្តស្មោះត្រង់ ហើយមានចិត្តព្យាយាមក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះចុះ ហើយយើងនឹងឱបក្រសោបអ្នកដោយពាហុនៃសេចក្ដីស្រឡាញ់របស់យើង។
២១មើលចុះ យើងជាព្រះយេស៊ូវគ្រីស្ទ ជាកព្រះរាជបុត្រានៃព្រះ យើងជាអ្នកដដែលនោះ ដែលបានយាងមករករាស្ត្រខរបស់យើង តែរាស្ត្ររបស់យើងមិនបានទទួលយើងសោះ។ យើងជាគពន្លឺដែលភ្លឺមកក្នុងឃសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ។
២២ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា បើសិនជាអ្នកមានបំណងចង់បានសាក្សីថែមទៀត ចូរដាក់គំនិតទៅលើយប់ដែលអ្នកបានអំពាវនាវដល់យើងក្នុងដួងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកអាចកដឹងនូវសេចក្ដីពិតអំពីការណ៍ទាំងឡាយនេះ។
២៣តើយើងពុំបាននិយាយដោយកភាពសុខសាន្តដល់គំនិតរបស់អ្នក អំពីការណ៍នោះទេឬអី? តើអ្នកអាចមានខសាក្សីឯណាដែលអស្ចារ្យជាងសាក្សីមកពីព្រះ?
២៤ហើយឥឡូវនេះ មើលចុះ អ្នកបានទទួលសាក្សី ត្បិតបើសិនជាយើងបានប្រាប់អ្នកនូវការណ៍ទាំងឡាយដែលគ្មានមនុស្សណាដឹង តើអ្នកមិនបានទទួលសាក្សីទេឬអី?
២៥ហើយមើលចុះ យើងប្រទានអំណោយទានមួយដល់អ្នក បើសិនជាអ្នកមានបំណងចង់បានពីយើង គឺឲ្យកបកប្រែដូចជាយ៉ូសែប ជាអ្នកបម្រើរបស់យើងដូច្នោះដែរ។
២៦ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា មានកបញ្ជីប្រវត្តិទាំងឡាយ ដែលមានដំណឹងល្អរបស់យើងភាគច្រើនដែលបានរក្សាទុក ពីព្រោះតែខអំពើទុច្ចរិតនៃប្រជាជន
២៧ហើយឥឡូវនេះ យើងបញ្ជាដល់អ្នកថា បើសិនជាអ្នកមានបំណងល្អ — គឺបំណងចង់ប្រមូលទ្រព្យសម្បត្តិទុកសម្រាប់ខ្លួននៅឯស្ថានសួគ៌ — ខណៈនោះ អ្នកនឹងជួយក្នុងការនាំមកឯពន្លឺ ដោយសារអំណោយទានរបស់អ្នកនូវភាគទាំងឡាយ នៃកបទគម្ពីររបស់យើងដែលបានលាក់ទុក ពីព្រោះតែសេចក្ដីទុច្ចរិត។
២៨ហើយឥឡូវនេះ មើលចុះ យើងប្រទានដល់អ្នក ហើយក៏ដល់យ៉ូសែប ជាអ្នកបម្រើរបស់យើងផងដែរ នូវកូនសោទាំងឡាយនៃអំណោយទាននេះ ដែលនឹងនាំការងារបម្រើនេះមកឯពន្លឺ ហើយដោយមាត់នៃកសាក្សីពីរ ឬបីនាក់ នោះគ្រប់ព្រះបន្ទូលនឹងត្រូវបានស្ថាបនាឡើង។
២៩ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា បើសិនជាពួកគេមិនទទួលស្គាល់ព្រះបន្ទូលរបស់យើងទេ ហើយនិងភាគនៃដំណឹងល្អ និង ការងារបម្រើរបស់យើងនេះទេ នោះអ្នករាល់គ្នាមានពរហើយ ត្បិតពួកគេមិនអាចធ្វើអ្វីដល់អ្នកជាងដល់យើងឡើយ។
៣០ហើយសូម្បីតែពួកគេកធ្វើដល់អ្នក ដូចជាពួកគេបានធ្វើដល់យើង នោះអ្នករាល់គ្នាមានពរហើយ ត្បិតអ្នកនឹងខបាននៅជាមួយយើងនៅក្នុងគសេចក្ដីរុងរឿង។
៣១ប៉ុន្តែបើសិនជាពួកគេមិនកបដិសេធបន្ទូលរបស់យើងទេ ដែលនឹងបានបញ្ជាក់ដោយខទីបន្ទាល់ ដែលនឹងបានប្រគល់ឲ្យមក នោះពួកគេមានពរហើយ ហើយនៅខណៈនោះ អ្នករាល់គ្នានឹងមានសេចក្ដីអំណរក្នុងផលនៃការងាររបស់អ្នក។
៣២ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា ដូចជាយើងបានប្រាប់ដល់ពួកសិស្សរបស់យើង ថាកន្លែងណាដែលមានពីរ ឬបីនាក់កប្រជុំជាមួយគ្នាដោយនូវនាមយើង អំពីការណ៍ណាមួយ មើលចុះ យើងនឹងនៅខកណ្ដាលចំណោមពួកគេ — ដូចជាយើងនៅកណ្ដាលចំណោមអ្នកដែរ។
៣៣ចូរកុំកខ្លាចនឹងធ្វើល្អឡើយ ឱបុត្រារបស់យើងអើយ ត្បិតខពូជអ្វីក៏ដោយដែលអ្នករាល់គ្នាព្រោះចុះ នោះនឹងច្រូតបានពូជនោះឯង ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាព្រោះចុះពូជល្អ នោះអ្នករាល់គ្នាក៏នឹងច្រូតបានពូជល្អ ទុកជារង្វាន់របស់អ្នកដែរ។
៣៤ហេតុដូច្នេះហើយ កុំឲ្យខ្លាចឡើយ ហ្វូងតូចអើយ ចូរធ្វើល្អចុះ ចូរឲ្យផែនដី និងស្ថាននរករួមគ្នាប្រឆាំងនឹងអ្នកចុះ ត្បិតបើសិនជាអ្នករាល់គ្នាបានសង់នៅលើកថ្មដារបស់យើង នោះពួកគេពុំអាចយកឈ្នះបានឡើយ។
៣៥មើលចុះ យើងមិនបានកាត់ទោសអ្នកទេ អញ្ជើញទៅចុះ តែកុំធ្វើកបាបទៀតឡើយ ចូរធ្វើដោយម៉ឺងម៉ាត់នូវកិច្ចការដែលយើងបានបញ្ជាដល់អ្នក។
៣៦ចូរកមើលមកឯយើងដោយនូវគ្រប់ទាំងគំនិត ចូរកុំសង្ស័យ ចូរកុំខ្លាចឡើយ។
៣៧ចូរកមើលស្នាមទាំងឡាយដែលនៅចំហៀងយើង ហើយព្រមទាំងស្នាមខដែកគោលនៅដៃ និងជើងរបស់យើងចុះ ចូរមានចិត្តស្មោះត្រង់កាន់តាមបញ្ញត្តិទាំងឡាយរបស់យើង នោះអ្នករាល់គ្នានឹងគគ្រងឃនគរស្ថានសួគ៌ទុកជាមរតក។ អាម៉ែន៕