កណ្ឌទី ៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈយ៉ូសែប ស្ម៊ីធ ជាព្យាការី ចំពោះយ៉ូសែប ស្ម៊ីធ ស៊ីញ្ញ័រ ជាឪពុករបស់លោក នៅភូមិហាម៉ូនី រដ្ឋផែនសិលវេញ៉ា ខែកុម្ភៈ ឆ្នាំ១៨២៩ (History of the Church, ១:២៨)។
១–៤, ការបម្រើដ៏ក្លាហានជួយសង្គ្រោះពួកអ្នកបម្រើរបស់ព្រះអម្ចាស់; ៥–៦, គុណសម្បត្តិដូចព្រះ ធ្វើឲ្យពួកគេសមនឹងការងារបម្រើ; ៧, ត្រូវតែស្វែងរកការណ៍នៃព្រះ។
១ឥឡូវមើលចុះ កិច្ចការកដ៏អស្ចារ្យនឹងចេញមកក្នុងចំណោមកូនចៅមនុស្សហើយ។
២ហេតុដូច្នេះហើយ ឱអ្នករាល់គ្នាដែលចាប់ផ្ដើមធ្វើការកបម្រើព្រះអើយ សូមឲ្យឃើញថា អ្នករាល់គ្នាខបម្រើទ្រង់ឲ្យអស់ពីគចិត្ត អស់ពីពលំ អស់ពីគំនិត ហើយអស់ពីកម្លាំង ដើម្បីឲ្យអ្នករាល់គ្នាអាចបានឈរដោយឃឥតទោសនៅចំពោះព្រះនៅថ្ងៃចុងក្រោយបំផុត។
៣ហេតុដូច្នេះហើយ បើសិនជាអ្នករាល់គ្នាមានបំណងចង់បម្រើព្រះ នោះអ្នករាល់គ្នាកបានហៅឲ្យធ្វើកិច្ចការនោះហើយ
៤ត្បិតមើលចុះ កស្រែសសំព្រុសល្មមខច្រូតហើយ ហើយមើលន៏ អ្នកណាដែលលូកកណ្ដៀវរបស់ខ្លួនដោយកម្លាំងរបស់ខ្លួន អ្នកនោះហើយ បានប្រមូលគទុក ដើម្បីកុំឲ្យខ្លួនត្រូវវិនាសឡើយ ប៉ុន្តែបាននាំសេចក្ដីសង្គ្រោះមកដល់ព្រលឹងខ្លួនវិញ
៥ហើយកសេចក្ដីជំនឿ ខសេចក្ដីសង្ឃឹម គសេចក្ដីសប្បុរស និងឃសេចក្ដីស្រឡាញ់ ដោយងភ្នែកស្មោះត្រង់ទាំងស្រុងចំពោះចសិរីល្អនៃព្រះ ទើបធ្វើឲ្យគេសមនឹងកិច្ចការ។
៦ចូរនឹកចាំពីសេចក្ដីជំនឿ កគុណធម៌ តម្រិះ សេចក្ដីអត់សង្កត់ ខសេចក្ដីអត់ធន់ សេចក្ដីរាប់អានគ្នាជាបងប្អូន សេចក្ដីកោតខ្លាចដល់ព្រះ សេចក្ដីសប្បុរស គសេចក្ដីទាបរាបសា ឃសេចក្ដីឧស្សាហ៍ចុះ។
៧ចូរកសូម ហើយអ្នករាល់គ្នានឹងបានទទួល ចូរគោះ ហើយតែងនឹងបើកឲ្យអ្នករាល់គ្នា។ អាម៉ែន៕