កណ្ឌទី ៣៤
វិវរណៈដែលបានប្រទានឲ្យមកតាមរយៈ យ៉ូសែប ស៊្មីធ ជាព្យាការី ចំពោះអួរសុន ប្រាត្ត នៅភូមិហ្វាយែត រដ្ឋញូវយ៉ក ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ១៨៣០ (History of the Church, ១:១២៧–១២៨)។ កាលនោះ បងប្រុសប្រាត្តមានអាយុ១៩ឆ្នាំ។ គាត់ត្រូវបានប្រែចិត្តជឿ ហើយបានទទួលបុណ្យជ្រមុជទឹក ក្នុងកាលគាត់បានឮពីការផ្សាយអំពីដំណឹងល្អដែលបានសាងឡើងវិញ ដោយ ប៉ាលី ភី ប្រាត្ត ជាបងប្រុសរបស់គាត់ ប្រាំមួយអាទិត្យមុន។ វិវរណៈនេះត្រូវបានទទួល នៅក្នុងផ្ទះរបស់ពេត្រុស វិតមើរ ស៊ីញ្ញ័រ។
១–៤, ពួកអ្នកស្មោះត្រង់ត្រឡប់ទៅជាកូនព្រះ តាមរយៈដង្វាយធួន; ៥–៩, ការផ្សាយដំណឹងល្អ រៀបចំផ្លូវសម្រាប់ការយាងមកលើកទីពីរ; ១០–១២, ការព្យាករណ៍មានមកដោយសារព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។
១កអួរសុន ជាបុត្រយើងអើយ ចូរស្ដាប់ និងបានឮ ហើយមើលនូវអ្វីដែលយើង ជាព្រះអម្ចាស់ដ៏ជាព្រះនឹងមានបន្ទូលមកកាន់អ្នក គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះដ៏ប្រោសលោះរបស់អ្នកចុះ
២ជាកពន្លឺ និងជាជីវិតនៃពិភពលោក ជាពន្លឺដែលភ្លឺមកក្នុងសេចក្ដីងងឹត តែសេចក្ដីងងឹតយល់មិនដល់ពន្លឺទេ
៣ជាអ្នកដែលកស្រឡាញ់មនុស្សលោកដល់ម្ល៉េះ បានជាខទ្រង់គប្រទានជីវិតរបស់ទ្រង់ផ្ទាល់ ដើម្បីឲ្យអស់អ្នកណាដែលជឿអាចបានត្រឡប់ទៅជាឃកូនព្រះ។ ហេតុដូច្នោះហើយ អ្នកជាបុត្ររបស់យើង
៤ហើយអ្នកកបានពរហើយ ពីព្រោះអ្នកបានជឿ
៥ហើយអ្នកមានពរលើសលែងទៅទៀត ពីព្រោះអ្នកត្រូវកបានហៅពីយើង ដើម្បីឲ្យទៅផ្សាយដំណឹងល្អរបស់យើង —
៦ដើម្បីបន្លឺសំឡេងរបស់អ្នកឡើង ហាក់ដូចជាដោយសំឡេងត្រែ គឺបន្លឺសូរកាន់តែតន្ថើនខ្លាំងឡើង ហើយកស្រែកប្រាប់ពីការប្រែចិត្តដល់តំណមនុស្សវៀច និងខិលខូច ដោយរៀបចំផ្លូវទទួលព្រះអម្ចាស់ សម្រាប់ខការយាងមកលើកទីពីររបស់ទ្រង់។
៧ត្បិតមើលចុះ ប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា កពេលវេលាគឺនៅជិតដៃបង្កើយ ដែលយើងនឹងមកលើខពពក មានទាំងព្រះចេស្ដា និងសិរីល្អដ៏ខ្លាំង។
៨ហើយនឹងបានទៅជាថ្ងៃកដ៏ធំ នៅពេលដែលយើងយាងមក ត្បិតអស់ទាំងសាសន៍នឹងត្រូវខញាប់ញ័រ។
៩ប៉ុន្តែមុនថ្ងៃដ៏ធំនោះនឹងមកដល់ ថ្ងៃនឹងទៅជាងងឹត ហើយខែនឹងទៅជាឈាម ហើយផ្កាយទាំងឡាយនឹងមិនព្រមភ្លឺឡើយ ហើយខ្លះនឹងធ្លាក់ចុះ ហើយសេចក្ដីបំផ្លិចបំផ្លាញដ៏ធំនឹងរង់ចាំពួកទុច្ចរិត។
១០ហេតុដូច្នោះហើយ ចូរបន្លឺសំឡេងរបស់អ្នកឡើង ហើយចូរកុំកសំចៃឡើយ ត្បិតព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានមានព្រះបន្ទូលហើយ ដូច្នេះ ចូរព្យាករចុះ ហើយការព្យាករណ៍នោះនឹងត្រូវបានប្រទានឲ្យ ដោយសារខព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។
១១ហើយបើសិនជាអ្នកមានចិត្តស្មោះត្រង់ មើលចុះ យើងនៅជាមួយនឹងអ្នក លុះត្រាយើងយាងមក —
១២ហើយប្រាកដមែន យើងប្រាប់អ្នកជាប្រាកដថា យើងយាងមកយ៉ាងឆាប់រហ័ស។ យើងជាព្រះអម្ចាស់របស់អ្នក និងជាព្រះដ៏ប្រោសលោះរបស់អ្នក។ គឺដូច្នោះមែន។ អាម៉ែន៕