ជំពូកទី ៥
ពួកបរិសុទ្ធក្លាយទៅជាបុត្រាបុត្រីនៃព្រះគ្រីស្ទ តាមរយៈសេចក្ដីជំនឿ — បន្ទាប់មកពួកគេត្រូវបានហៅតាមព្រះនាមនៃព្រះគ្រីស្ទ — ស្ដេចបេនយ៉ាមីនទូន្មានពួកគេឲ្យតាំងចិត្តឲ្យខ្ជាប់ខ្ជួន ហើយនឹងននៅក្នុងកិច្ចការដ៏ល្អទាំងឡាយ។ ប្រមាណជាឆ្នាំ ១២៤ ម.គ.ស.។
១ហើយឥឡូវនេះ ហេតុការណ៍បានកើតឡើងថា កាលស្ដេចបេនយ៉ាមីនបានមានបន្ទូលទៅកាន់ប្រជាជនរបស់ទ្រង់ចប់ហើយ ទ្រង់បានចាត់ឲ្យគេទៅស៊ើបសួរក្នុងចំណោមប្រជាជន ដោយមានប្រាថ្នាចង់ដឹងពីប្រជាជនទ្រង់ថា តើពួកគេជឿតាមពាក្យសម្ដីដែលទ្រង់មានបន្ទូលទៅកាន់ពួកគេនោះឬទេ។
២ហើយពួកគេទាំងអស់គ្នាបានស្រែកឡើងព្រមគ្នាថា ៖ ព្រះពរ យើងខ្ញុំជឿតាមពាក្យទាំងអស់ ដែលស្ដេចមានបន្ទូលមកកាន់ពួកយើង ហើយយើងខ្ញុំក៏ដឹងពីការជាក់លាក់ និងការពិតនៃពាក្យទាំងនោះដែរ ពីព្រោះតែព្រះវិញ្ញាណនៃព្រះអម្ចាស់ដ៏មានគ្រប់ព្រះចេស្ដា ដែលបាននាំមកនូវកការផ្លាស់ប្ដូរយ៉ាងធំដល់ពួកយើង ឬក៏នៅក្នុងចិត្តយើងខ្ញុំ ដែលធ្វើឲ្យយើងខ្ញុំពុំមានបំណងនឹងប្រព្រឹត្តខអំពើទុច្ចរិតទៀតឡើយ ប៉ុន្តែចង់ប្រព្រឹត្តអំពើល្អជានិច្ចវិញ។
៣ឯខ្លួនយើងខ្ញុំក៏ដូច្នោះដែរ តាមរយៈសេចក្ដីល្អសប្បុរសដ៏និរន្តរ៍នៃព្រះ និងឥទ្ធិពលនៃព្រះវិញ្ញាណរបស់ទ្រង់ នោះយើងខ្ញុំបានឃើញភាពដ៏ធំអំពីអ្វីដែលនឹងកើតឡើង ហើយបើជាការចាំបាច់ នោះយើងខ្ញុំអាចព្យាករនូវរឿងគ្រប់យ៉ាងបាន។
៤ហើយគឺជាសេចក្ដីជំនឿ ដែលយើងខ្ញុំមានទៅលើការណ៍ទាំងឡាយ ដែលស្ដេចរបស់យើងខ្ញុំមានបន្ទូលមកកាន់ពួកយើង ដែលបាននាំមកដល់យើងខ្ញុំនូវការចេះដឹងដ៏ធំនេះ ម្ល៉ោះហើយ យើងខ្ញុំអររីករាយដោយសេចក្ដីអំណរដ៏ធំជាអតិបរមា។
៥ហើយយើងខ្ញុំយល់ព្រមចូលទៅក្នុងកសេចក្ដីសញ្ញាជាមួយនឹងព្រះរបស់ពួកយើង ដើម្បីធ្វើតាមព្រះហឫទ័យរបស់ទ្រង់ ហើយគោរពតាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ចំពោះអ្វីៗទាំងអស់ ដែលទ្រង់នឹងបញ្ជាដល់ពួកយើងនៅក្នុងជីវិតយើងខ្ញុំ ដែលនៅសល់ទាំងប៉ុន្មាន ដើម្បីកុំឲ្យយើងខ្ញុំបាននាំមកដល់ខ្លួននូវការរងទុក្ខវេទនាខដ៏មិនចេះចប់មិនចេះហើយ ដូចដែលបានពោលដោយគទេវតា ដើម្បីកុំឲ្យយើងខ្ញុំបានផឹកនូវពែងនៃសេចក្ដីពិរោធរបស់ព្រះ។
៦ហើយឥឡូវនេះ នេះហើយគឺជាពាក្យទាំងឡាយដែលស្ដេចបេនយ៉ាមីនប្រាថ្នាចង់បានពីពួកគេ ហេតុដូច្នេះហើយ ស្ដេចក៏មានបន្ទូលទៅកាន់ពួកគេថា ៖ អ្នករាល់គ្នាបាននិយាយនូវពាក្យសម្ដីដែលយើងប្រាថ្នាចង់បាន ឯសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើ គឺជាសេចក្ដីសញ្ញាមួយដ៏សុចរិត។
៧ហើយឥឡូវនេះ មកពីសេចក្ដីសញ្ញាដែលអ្នករាល់គ្នាបានធ្វើ អ្នករាល់គ្នានឹងត្រូវបានហៅថា ជាកកូនចៅនៃព្រះគ្រីស្ទ គឺជាបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ ត្បិតមើលចុះ ថ្ងៃនេះទ្រង់បានខបង្កើតអ្នកខាងវិញ្ញាណហើយ ត្បិតអ្នករាល់គ្នាបាននិយាយថា គចិត្តរបស់អ្នកបានផ្លាស់ប្ដូរ តាមរយៈសេចក្ដីជំនឿជឿដល់ព្រះនាមទ្រង់ ហេតុដូច្នេះហើយ អ្នករាល់គ្នាបានឃកើតមកពីទ្រង់ ហើយបានក្លាយទៅជាងបុត្រារបស់ទ្រង់ និងបុត្រីរបស់ទ្រង់ដែរ។
៨ហើយនៅក្នុងព្រះសិរនេះ អ្នករាល់គ្នាបានទទួលកសេរីភាព ហើយខគ្មានព្រះសិរឯណាទៀតឡើយ ដែលអាចធ្វើឲ្យអ្នកមានសេរីភាពបាន។ គ្មានគនាមឯណាផ្សេងទៀតទេ ដែលអាចនាំមកនូវសេចក្ដីសង្គ្រោះ ហេតុដូច្នេះហើយ យើងចង់ឲ្យអ្នករាល់គ្នាឃទទួលដាក់លើខ្លួន នូវព្រះនាមនៃព្រះគ្រីស្ទ គឺអស់អ្នករាល់គ្នា ដែលបានចូលក្នុងសេចក្ដីសញ្ញាជាមួយនឹងព្រះថា អ្នកនឹងគោរពតាមទ្រង់ រហូតដល់អស់មួយជីវិតរបស់អ្នក។
៩ហើយហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលបានធ្វើយ៉ាងនេះ នោះនឹងឃើញថា ខ្លួននៅខាងស្ដាំព្រះហស្តនៃព្រះ ត្បិតអ្នកនោះនឹងស្គាល់ឈ្មោះខ្លួនដែលត្រូវបានហៅ ត្បិតអ្នកនោះនឹងត្រូវបានហៅដោយព្រះនាមនៃព្រះគ្រីស្ទ។
១០ហើយឥឡូវនេះ ហេតុការណ៍នឹងកើតឡើងថា អស់អ្នកណាដែលពុំទទួលដាក់លើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទទេ នោះនឹងត្រូវបានហៅដោយកឈ្មោះមួយផ្សេងទៀត ហេតុដូច្នេះហើយ អ្នកនោះនឹងឃើញថា ខ្លួននៅខខាងឆ្វេងព្រះហស្តនៃព្រះ។
១១ហើយយើងចង់ឲ្យអ្នករាល់គ្នាចងចាំដែរថា កឈ្មោះនេះហើយដែលយើងបាននិយាយថា យើងនឹងឲ្យទៅអ្នក ដែលនឹងពុំត្រូវលុបចេញឡើយ លើកលែងតែតាមរយៈការរំលងច្បាប់ប៉ុណ្ណោះ ហេតុដូច្នេះហើយ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួនកុំរំលងច្បាប់ ដើម្បីកុំឲ្យឈ្មោះនោះត្រូវលុបចេញពីដួងចិត្តរបស់អ្នកឡើយ។
១២យើងសូមប្រាប់អ្នកថា យើងចង់ឲ្យអ្នករាល់គ្នាចងចាំថា គួរតែករក្សាឈ្មោះនេះ ដោយចារិកនៅក្នុងដួងចិត្តរបស់អ្នកជានិច្ច ដើម្បីកុំឲ្យឃើញថា អ្នករាល់គ្នានៅខាងឆ្វេងព្រះហស្តនៃព្រះឡើយ ប៉ុន្តែសូមឲ្យអ្នករាល់គ្នាបានឮ ហើយស្គាល់សំឡេង ដែលនឹងហៅអ្នករាល់គ្នា ព្រមទាំងឈ្មោះដែលទ្រង់នឹងហៅអ្នកដែរ។
១៣ត្បិតតើមនុស្សនឹងកស្គាល់ចៅហ្វាយ ដែលខ្លួនពុំដែលបានបម្រើនោះ ហើយដែលជាអ្នកចម្លែកចំពោះមនុស្សនោះ ហើយនៅឆ្ងាយពីសតិអារម្មណ៍ និងបំណងនៃដួងចិត្តខ្លួនដូចម្ដេចបាន?
១៤ហើយមួយទៀត តើមនុស្សនឹងយកសត្វលា ដែលជារបស់ផងអ្នកជិតខាងមកទុកឬ? យើងសូមប្រាប់អ្នកថា ៖ ទេ មនុស្សនោះនឹងពុំព្រមទាំងឲ្យសត្វលានោះស៊ីស្មៅក្នុងចំណោមហ្វូងសត្វរបស់ខ្លួនផង ប៉ុន្តែនឹងដេញសត្វលានោះចេញឆ្ងាយវិញ។ យើងសូមប្រាប់អ្នកថា ការនោះនឹងកើតដល់អ្នករាល់គ្នាដែរ បើសិនជាអ្នករាល់គ្នាពុំស្គាល់ឈ្មោះដែលអ្នកត្រូវបានហៅ។
១៥ហេតុដូច្នេះហើយ យើងចង់ឲ្យអ្នករាល់គ្នាតាំងចិត្តឲ្យខ្ជាប់ខ្ជួន ហើយនឹងន គឺពោរពេញទៅដោយអំពើល្អជានិច្ច ដើម្បីឲ្យព្រះគ្រីស្ទ ដែលជាព្រះអម្ចាស់ដ៏ជាព្រះដែលមានគ្រប់ព្រះចេស្ដា ទ្រង់បានកភ្ជាប់អ្នកទុកជារបស់ផងទ្រង់ ដើម្បីឲ្យអ្នកបាននាំទៅកាន់ស្ថានសួគ៌ គឺដើម្បីឲ្យអ្នករាល់គ្នាបានសេចក្ដីសង្គ្រោះដ៏អស់កល្បជានិច្ច និងជីវិតដ៏នៅអស់កល្បជានិច្ច តាមរយៈប្រាជ្ញា និងព្រះចេស្ដា និងសេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណារបស់ព្រះអង្គ ដែលខបានបង្កើតវត្ថុសព្វសារពើនៅលើស្ថានសួគ៌ និងនៅលើផែនដី ដែលជាព្រះលើអ្វីៗទាំងអស់។ អាម៉ែន៕