ជំពូកទី ៦
អ្នកណាដែលប្រែចិត្ត បានទទួលបុណ្យជ្រមុជទឹក ហើយបានប្រកបដោយការរាប់អាន — សមាជិកនៃសាសនាចក្រដែលប្រែចិត្តត្រូវបានអត់ទោសឲ្យ — ការប្រជុំទាំងឡាយ ត្រូវបានដឹកនាំដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ។ ប្រមាណជាឆ្នាំ ៤០១–៤២១ គ.ស.។
១ហើយឥឡូវនេះ ខ្ញុំនិយាយអំពីកបុណ្យជ្រមុជទឹក មើលចុះ ពួកអែលឌើរ ពួកសង្ឃ និងពួកគ្រូ បានទទួលបុណ្យជ្រមុជទឹក ហើយពួកគេពុំបានទទួលបុណ្យជ្រមុជទឹកឡើយ លើកលែងតែពួកគេបាននាំមកនូវលទ្ធផល ដែលបង្ហាញឲ្យឃើញថា ពួកគេខសមនឹងទទួល។
២ហើយពួកគេក៏ពុំបានទទួលអ្នកណាមួយចំពោះបុណ្យជ្រមុជទឹកឡើយ លើកលែងតែអ្នកនោះមកដោយមានចិត្តកសង្រេង និងវិញ្ញាណទន់ទាបប៉ុណ្ណោះ ហើយធ្វើបន្ទាល់ដល់សាសនាចក្រថា ពួកគេប្រាកដជាបានប្រែចិត្តពីអស់ទាំងអំពើបាបរបស់ពួកគេ។
៣ហើយគ្មានបានទទួលអ្នកណាមួយចំពោះបុណ្យជ្រមុជទឹកឡើយ លើកលែងតែអ្នកនោះលើកកដាក់មកលើខ្លួននូវព្រះនាមនៃព្រះគ្រីស្ទ ដោយប្ដេជ្ញាថា នឹងបម្រើទ្រង់ដល់ចុងបំផុត។
៤ហើយបន្ទាប់ពីពួកគេបានទទួលចំពោះបុណ្យជ្រមុជទឹក ហើយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើ ហើយកលាងជំរះ នោះពួកគេត្រូវបានរាប់ក្នុងចំណោមប្រជាជននៃសាសនាចក្ររបស់ព្រះគ្រីស្ទ ហើយខឈ្មោះរបស់ពួកគេត្រូវបានយកទៅ ដើម្បីឲ្យពួកគេអាចបាននឹកចាំ ហើយចិញ្ចឹមបីបាច់ដោយព្រះបន្ទូលដ៏ល្អនៃព្រះ ដើម្បីរក្សាពួកគេឲ្យនៅក្នុងផ្លូវត្រូវ ដើម្បីឲ្យពួកគេគចាំយាមក្នុងការអធិស្ឋានជានិច្ច ដោយពឹងឃផ្អែកទៅលើតែព្រះគុណនៃព្រះគ្រីស្ទ ដែលជាងមេផ្ដើម ហើយជាមេសម្រេចនូវសេចក្ដីជំនឿរបស់ពួកគេ។
៥ហើយកសាសនាចក្របានជួបជុំគ្នាជាខញឹកញាប់ ដើម្បីគតមអាហារ ហើយអធិស្ឋាន ហើយពិគ្រោះគ្នាទៅវិញទៅមក អំពីសុខុមាលភាពដល់ព្រលឹងពួកគេ។
៦ហើយពួកគេបានជួបជុំគ្នាជាញឹកញាប់ ដើម្បីទទួលទាននំប៉័ង និងស្រាទំពាំងបាយជូរ ដើម្បីរំឭកពីព្រះអម្ចាស់យេស៊ូវ។
៧ហើយពួកគេបានគោរពយ៉ាងតឹងរឹង ថាកកុំឲ្យមានអំពើទុច្ចរិតនៅក្នុងចំណោមពួកគេ ហើយអស់អ្នកណាដែលឃើញថា បានប្រព្រឹត្តអំពើទុច្ចរិត នោះនឹងត្រូវសាក្សីខបីនាក់នៃសាសនាចក្រកាត់ទោសនៅខាងមុខគពួកអែលឌើរ ហើយបើសិនជាពួកគេពុំប្រែចិត្ត ហើយពុំទទួលឃសារភាពទេ នោះឈ្មោះរបស់គេនឹងត្រូវងលុបចេញ ហើយពួកគេនឹងពុំត្រូវបានរាប់ក្នុងចំណោមរាស្ត្រនៃព្រះគ្រីស្ទទៀតឡើយ។
៨ប៉ុន្តែ កដរាបណាពួកគេប្រែចិត្ត ហើយស្វែងរកការអត់ទោសដោយស្មោះអស់ពីចិត្ត នោះពួកគេតែងតែនឹងបានខអត់ទោសឲ្យ។
៩ហើយការប្រជុំទាំងឡាយរបស់ពួកគេ ត្រូវបានកដឹកនាំដោយសាសនាចក្រ តាមរបៀបការងារនៃព្រះវិញ្ញាណ និងដោយព្រះចេស្ដានៃខព្រះវិញ្ញាណបរិសុទ្ធ ត្បិតដូចជាព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដឹកនាំពួកគេយ៉ាងណា ទោះបីពួកគេប្រកាស ឬឲ្យដំបូន្មាន ឬអធិស្ឋាន ឬបួងសួង ឬច្រៀងក្ដី នោះតែងតែនឹងបានសម្រេចយ៉ាងនោះហើយ៕