ជំពូកទី ៤
ពួកព្យាការីទាំងអស់ថ្វាយបង្គំព្រះវរបិតាដោយនូវព្រះនាមព្រះគ្រីស្ទ — ការដែលលោកអ័ប្រាហាំបូជាអ៊ីសាក គឺជានិមិត្តរូបអំពីព្រះ និងព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ដែរ — មនុស្សត្រូវស្រុះស្រួលនឹងព្រះតាមរយៈដង្វាយធួន — ពួកសាសន៍យូដានឹងបដិសេធបាតថ្មគ្រឹះ។ ប្រមាណជាឆ្នាំ ៥៤៤–៤២១ ម.គ.ស.។
១ឥឡូវនេះ មើលចុះ ហេតុការណ៍បានកើតឡើងថា ខ្ញុំ យ៉ាកុប បានធ្វើការងារបម្រើដល់ប្រជាជនខ្ញុំ ដោយពាក្យសម្ដីជាច្រើន (ហើយ ខ្ញុំមិនអាចកត់ពាក្យទាំងឡាយរបស់ខ្ញុំ លើកលែងតែពាក្យបន្តិចបន្តួចប៉ុណ្ណោះ ដោយមកពីការពិបាកឆ្លាក់ពាក្យយើងលើផ្ទាំង) ហើយយើងដឹងថា រឿងទាំងឡាយដែលយើងកត់នៅលើផ្ទាំងនឹងនៅគង់វង់តទៅ
២ប៉ុន្តែរឿងទាំងឡាយដែលយើងកត់នៅលើវត្ថុផ្សេងទៀត ក្រៅពីផ្ទាំងទាំងនេះ នឹងត្រូវវិនាស ហើយរលុបបាត់ទៅ តែយើងកត់បានពាក្យខ្លះនៅលើផ្ទាំង ដែលនឹងផ្ដល់ដល់កូនចៅយើង ហើយព្រមទាំងដល់បងប្អូនជាទីស្រឡាញ់របស់យើងផងនូវការចេះដឹងមួយកម្រិតតូចអំពីយើង ឬអំពីពួកអយ្យកោរបស់គេ —
៣ឥឡូវនេះ យើងអររីករាយនឹងការណ៍នេះ ហើយយើងខំព្យាយាម ដើម្បីឆ្លាក់ពាក្យទាំងនេះ នៅលើផ្ទាំងដោយសង្ឃឹមថា បងប្អូនជាទីស្រឡាញ់របស់យើង និងកូនចៅយើងនឹងទទួលពាក្យទាំងនេះ ដោយចិត្តអរគុណ ហើយគេមើលពាក្យទាំងនេះ ដើម្បីពួកគេអាចចេះដឹង ដោយសេចក្ដីអំណរ ហើយមិនមែនដោយសេចក្ដីសោកសៅ ឬដោយការមើលងាយដល់ឪពុកម្ដាយដើមរបស់គេនោះទេ។
៤ត្បិតព្រោះដោយគោលបំណងនេះហើយ ដែលយើងបានសរសេររឿងទាំងនេះ ដើម្បីឲ្យគេកដឹងថា យើងបានដឹងអំពីព្រះគ្រីស្ទ ហើយយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ជាច្រើនរយឆ្នាំមុនទ្រង់យាងមកម្ល៉េះ ហើយមិនត្រឹមតែខ្លួនយើងបានសង្ឃឹមដល់សិរីល្អរបស់ទ្រង់ ប៉ុណ្ណោះទេ គឺអស់ទាំងខពួកព្យាការីដ៏បរិសុទ្ធក៏បានសង្ឃឹមមុនយើងមកដែរ។
៥មើលចុះ ពួកគេបានជឿដល់ព្រះគ្រីស្ទ ហើយបានកថ្វាយបង្គំព្រះវរបិតាដោយនូវព្រះនាមទ្រង់ ឯយើងក៏ថ្វាយបង្គំព្រះវរបិតាដោយនូវព្រះនាមទ្រង់ដែរ។ ហើយព្រោះដោយគោលបំណងនេះហើយ ដែលយើងកាន់តាមខក្រឹត្យវិន័យលោកម៉ូសេ ពីព្រោះក្រឹត្យវិន័យនោះគដឹកនាំព្រលឹងយើងរាល់គ្នាទៅរកទ្រង់ ហើយដោយហេតុនេះហើយ ដែលក្រឹត្យវិន័យនេះត្រូវបានញែកជាបរិសុទ្ធដល់យើង ដើម្បីសេចក្ដីសុចរិត គឺដូចជារឿងលោកអ័ប្រាហាំ កាលនៅក្នុងទីរហោស្ថាន ដែលលោកធ្វើតាមព្រះបញ្ញត្តិនៃព្រះ ដោយបានបូជាអ៊ីសាក ជាកូនប្រុសលោក ទុកជានិមិត្តរូបអំពីព្រះ និងឃព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ដែរ។
៦ហេតុដូច្នោះហើយ យើងពិចារណាមើលសេចក្ដីព្យាករណ៍នៃពួកព្យាការី ហើយយើងមានវិវរណៈទាំងឡាយ និងវិញ្ញាណនៃកការព្យាករណ៍ ហើយដោយមានខទីបន្ទាល់អស់ទាំងនេះ ទើបយើងមានសេចក្ដីសង្ឃឹម ហើយសេចក្ដីជំនឿរបស់យើងក៏ឥតញាប់ញ័រដែរ ដរាបដល់យើងច្បាស់ជាអាចគបញ្ជាដោយនូវឃព្រះនាមនៃព្រះយេស៊ូវ ហើយគ្រប់ទាំងដើមឈើ ឬក៏ភ្នំ ហើយនឹងទឹករលកនៅក្នុងសមុទ្រ ក៏ធ្វើតាមបញ្ជាយើងដែរ។
៧ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះអម្ចាស់ដ៏ជាព្រះ ទ្រង់បានបង្ហាញយើងនូវកភាពទន់ខ្សោយរបស់យើង ដើម្បីឲ្យយើងដឹងថា គឺដោយសារព្រះគុណ និងការបន្ទាបខ្លួនដ៏មហិមា របស់ទ្រង់ចំពោះកូនចៅមនុស្ស ទើបយើងមានអំណាចដើម្បីធ្វើនូវកិច្ចការទាំងនេះបាន។
៨មើលចុះ កិច្ចការទាំងឡាយនៃព្រះអម្ចាស់សុទ្ធតែធំ ហើយអស្ចារ្យមែន។ ឯជម្រៅនៃកសេចក្ដីអាថ៌កំបាំងទាំងឡាយរបស់ទ្រង់ ក៏ខពុំអាចរកឃើញដែរ ហើយមនុស្សគ្មានលទ្ធភាពនឹងគរកឃើញឃផ្លូវរបស់ទ្រង់បានអស់ឡើយ។ ហើយគ្មានអ្នកណាម្នាក់ស្គាល់ផ្លូវទាំងឡាយរបស់ទ្រង់ទេ លើកលែងតែបានសម្ដែងដល់អ្នកនោះប៉ុណ្ណោះ ហេតុដូច្នោះហើយ ឱបងប្អូនរាល់គ្នាអើយ ចូរកុំមើលងាយដល់វិវរណៈទាំងឡាយនៃព្រះឡើយ។
៩ត្បិតមើលចុះ ដោយព្រះចេស្ដានៃកព្រះបន្ទូលរបស់ទ្រង់ នោះខមានមនុស្សរស់នៅលើផ្ទៃផែនដីនេះ ឯផែនដីត្រូវបានបង្កើតឡើង ដោយព្រះចេស្ដានៃព្រះបន្ទូលរបស់ទ្រង់ដែរ។ ហេតុដូច្នោះហើយ បើសិនជាព្រះទ្រង់គ្រាន់តែមានព្រះបន្ទូល ក៏ពិភពលោកកើតមានឡើង ហើយទ្រង់គ្រាន់តែមានព្រះបន្ទូល នោះមនុស្សក៏បានកើតឡើង ចុះតើហេតុអ្វីក៏ទ្រង់មិនអាចចេញបញ្ជាដល់គផែនដី ឬផលនៃព្រះហស្តរបស់ទ្រង់ នៅលើផ្ទៃផែនដីតាមព្រះហឫទ័យ និងបំណងរបស់ទ្រង់បាន?
១០ហេតុដូច្នោះហើយ ឱបងប្អូនរាល់គ្នាអើយ ចូរកុំចង់កទូន្មានដល់ព្រះអម្ចាស់ឡើយ តែចូរទទួលដំបូន្មានពីព្រះហស្តរបស់ទ្រង់វិញ។ ត្បិតមើលចុះ អ្នករាល់គ្នាដឹងហើយថា ទ្រង់ទូន្មានក្នុងខប្រាជ្ញា សេចក្ដីយុត្តិធម៌ និងសេចក្ដីមេត្តាករុណាដ៏ធំធេងនៅលើគ្រប់ទាំងកិច្ចការ ទាំងអស់របស់ទ្រង់។
១១ហេតុដូច្នោះហើយ ឱបងប្អូនជាទីស្រឡាញ់អើយ ចូរស្រុះស្រួលនឹងទ្រង់ទៅតាមរយៈកដង្វាយធួននៃព្រះគ្រីស្ទ គឺជាខព្រះរាជបុត្រាបង្កើតតែមួយរបស់ទ្រង់ នោះអ្នកអាចបានទទួលគដំណើររស់ឡើងវិញ តាមរយៈអំណាចនៃដំណើររស់ឡើងវិញ ដែលនៅក្នុងព្រះគ្រីស្ទ ហើយត្រូវថ្វាយដល់ព្រះ ជាឃផលដំបូងនៃព្រះគ្រីស្ទ ដោយមានសេចក្ដីជំនឿ ហើយបានទទួលសេចក្ដីសង្ឃឹមដ៏ប្រសើរនៃសិរីល្អដែលនៅក្នុងទ្រង់ មុនពេលទ្រង់នឹងសម្ដែងរូបអង្គទ្រង់នៅក្នុងសាច់ឈាម។
១២ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់អើយ សូមកុំឆ្ងល់ថា ហេតុអ្វីបានជាខ្ញុំប្រាប់អ្នកនូវរឿងទាំងនេះឡើយ ព្រោះហេតុអ្វីបានជាមិនកនិយាយអំពីដង្វាយធួននៃព្រះគ្រីស្ទ ហើយទទួលការចេះដឹងដោយឥតខ្ចោះអំពីព្រះអង្គ ក៏ដូចជាបានទទួលការចេះដឹងអំពីដំណើររស់ឡើងវិញ និងអំពីពិភពលោកខាងមុខនេះផង?
១៣មើលចុះ ឱបងប្អូនទាំងឡាយរបស់ខ្ញុំអើយ អ្នកណាដែលព្យាករ សូមឲ្យគាត់ព្យាករ ដើម្បីឲ្យមនុស្សផងទាំងឡាយបានយល់ ព្រោះកព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលតែការពិត ហើយមិនកុហកឡើយ។ ហេតុដូច្នោះហើយ ព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលអំពីរឿងទាំងឡាយ តាមដែលខមាននៅពេលនេះ ហើយអំពីរឿងទាំងឡាយ តាមដែលនឹងមាននៅពេលខាងមុខ ហេតុដូច្នោះហើយ រឿងទាំងនេះត្រូវបានសម្ដែងដល់យើងគយ៉ាងច្បាស់សម្រាប់ការសង្គ្រោះដល់ព្រលឹងយើង។ ប៉ុន្តែមើលចុះ ពុំមែនមានតែយើងប៉ុណ្ណោះ ទេ ដែលជាសាក្សីក្នុងរឿងនេះ ត្បិតព្រះទ្រង់ក៏បានប្រាប់រឿងទាំងនេះដល់ពួកព្យាការីពីជំនាន់ដើមដែរ។
១៤ប៉ុន្តែមើលចុះ ពួកសាសន៍យូដាជាមនុស្សករឹងក្បាល ហើយពួកគេបានខមើលងាយដល់ព្រះបន្ទូលដ៏ច្បាស់លាស់ទាំងនេះ ហើយបានសម្លាប់ពួកព្យាការី ហើយបានស្វែងរករឿងទាំងឡាយដែលពួកគេមិនអាចយល់។ ហេតុដូច្នោះហើយ ព្រោះមកពីគការខ្វាក់របស់ពួកគេ គឺជាការខ្វាក់ដោយមើលហួសទីដៅ នោះពួកគេត្រូវតែរលំ ត្បិតព្រះទ្រង់បានដកយកភាពដ៏ច្បាស់លាស់របស់ទ្រង់ចេញពីគេហើយ ហើយបានប្រទានឲ្យពួកគេនូវអ្វីជាច្រើន ដែលពួកគេឃពុំអាចយល់វិញ ពីព្រោះពួកគេប្រាថ្នាចង់បានការណ៍នោះ។ ហើយពីព្រោះពួកគេប្រាថ្នាចង់បានការណ៍នោះ ទើបព្រះទ្រង់បានធ្វើការនោះ ដើម្បីឲ្យពួកគេអាចជំពប់ដួល។
១៥ហើយឥឡូវនេះ ខ្ញុំ យ៉ាកុប ត្រូវបានព្រះវិញ្ញាណបណ្ដាលឲ្យព្យាករ ត្បិតខ្ញុំយល់ឃើញថា ដោយសារការងារនៃព្រះវិញ្ញាណ ដែលមាននៅក្នុងខ្លួនខ្ញុំ គឺដោយកការជំពប់ដួលរបស់ពួកសាសន៍យូដា នោះពួកគេនឹងមិនទទួលស្គាល់ខថ្ម គដែលពួកគេអាចសាង ហើយមានគ្រឹះដ៏ជាប់ល្អមុតទេ។
១៦ប៉ុន្តែមើលចុះ ស្របតាមបទព្រះគម្ពីរទាំងឡាយ កថ្មនេះនឹងក្លាយទៅជាខគ្រឹះតែមួយដ៏ប្រសើរ ហើយចុងក្រោយបង្អស់ ហើយមាំមួន ដែលពួកសាសន៍យូដាអាចសាងលើ។
១៧ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ បន្ទាប់ពីមិនទទួលស្គាល់គ្រឹះដ៏មាំមួននោះហើយ ចុះតើធ្វើម្ដេចឲ្យគេនឹងកអាចសាងនៅលើនោះ ដើម្បីឲ្យវាក្លាយទៅជាគោលសីមានៃផ្ទះគេបាន?
១៨មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំនឹងលាតត្រដាងការអាថ៌កំបាំងនេះដល់អ្នក បើសិនជាខ្ញុំមិនលាតត្រដាងដោយមធ្យោបាយណាមួយទេ នោះអ្វីៗនឹងត្រូវញ័រពីការខ្ជាប់ខ្ជួនរបស់ខ្ញុំនៅក្នុងព្រះវិញ្ញាណ ហើយជំពប់ដួល ដោយសារតែសេចក្ដីបារម្ភដ៏លើសលប់របស់ខ្ញុំដល់អ្នក៕