ជំពូកទី ៤១
នៅក្នុងដំណើររស់ឡើងវិញ មនុស្សលោកនឹងស្ថិតនៅក្នុងស្ថានភាពមួយ ដែលប្រកបទៅដោយសុភមង្គលដ៏មិនចេះចប់មិនចេះហើយ ឬសេចក្ដីវេទនាដ៏មិនចេះចប់មិនចេះហើយ — សេចក្ដីទុច្ចរិតគឺមិនមែនជាសុភមង្គលទេ — មនុស្សខាងសាច់ឈាមរស់នៅដោយគ្មានព្រះ នៅក្នុងពិភពលោកនេះ — ជនគ្រប់រូបទទួលបានក្នុងការសាងឡើងវិញនូវលក្ខណៈ និងគុណភាពទាំងឡាយទៀតដែលខ្លួនធ្លាប់មាន ពេលរស់នៅជាមនុស្សលោក។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកនឹងនិយាយរឿងខ្លះ អំពីការសាងឡើងវិញ ដូចដែលទើបនិយាយរួចមកហើយនេះ ត្បិតមើលចុះ មានមនុស្សខ្លះបានកបង្វែរន័យនៃបទគម្ពីរទាំងឡាយ ហើយបានដើរខវង្វេងទៅឆ្ងាយដោយព្រោះរឿងនេះ។ ហើយឪពុកយល់ឃើញថា ចិត្តកូនក៏កំពុងតែកង្វល់អំពីរឿងនេះដែរ។ ប៉ុន្តែមើលចុះ ឪពុកនឹងពន្យល់រឿងនេះប្រាប់ដល់កូន។
២កូនប្រុសរបស់ឪពុកអើយ ឪពុកប្រាប់កូនថា ផែនការនៃការសាងឡើងវិញ ជាការចាំបាច់ដល់សេចក្ដីយុត្តិធម៌នៃព្រះ ព្រោះ ជាការចាំបាច់ថា វត្ថុសព្វសារពើត្រូវបានសាងឡើងវិញ ឲ្យត្រឹមត្រូវតាមរបៀប។ មើលចុះ នេះជាការចាំបាច់ ហើយត្រឹមត្រូវ ស្របតាមព្រះចេស្ដា និងដំណើររស់ឡើងវិញនៃព្រះគ្រីស្ទ ថាព្រលឹងមនុស្ស នឹងបានផ្គុំទៅក្នុងរាងកាយវិញ ហើយកផ្នែកទាំងអស់នៃរាងកាយ នឹងបានផ្គុំឡើងវិញដូចដើម។
៣ហើយជាការចាំបាច់ដល់កសេចក្ដីយុត្តិធម៌នៃព្រះ ថាមនុស្សនឹងបានទទួលខការជំនុំជំរះ ស្របតាមគកិច្ចការរបស់ខ្លួន ហើយបើសិនជា កិច្ចការទាំងឡាយរបស់គេល្អនៅក្នុងជីវិតនេះ ហើយបំណងនៅក្នុងចិត្តគេល្អ នោះនៅថ្ងៃចុងក្រោយបង្អស់ គេក៏នឹងឃបានសាងឡើងវិញឲ្យបានល្អដែរ។
៤ហើយបើសិនជាកិច្ចការទាំងឡាយរបស់គេអាក្រក់ នោះគេនឹងបានកសាងឡើងវិញជាអាក្រក់ដែរ។ ហេតុដូច្នេះហើយ វត្ថុសព្វសារពើនឹងបានសាងឡើងវិញឲ្យបានត្រឹមត្រូវតាមរបៀប គឺអ្វីៗគ្រប់មុខនឹងបានសាងឡើងវិញឲ្យតាមរូបរាងធម្មជាតិ — ខភាពដែលរមែងស្លាប់នឹងបានប្រោសទៅជាអមតភាព ឯគភាពពុករលួយទៅជាភាពឥតពុករលួយ — គឺប្រោសឲ្យដល់នូវសុភមង្គលឃដ៏មិនចេះចប់មិនចេះហើយ ដើម្បីគ្រងនគរព្រះទុកជាមរតក ឬឲ្យដល់នូវទុក្ខវេទនាដ៏មិនចេះចប់មិនចេះហើយ ដើម្បីគ្រងនគរអារក្សទុកជាមរតក គឺអ្នកខ្លះនៅខាងណេះ អ្នកខ្លះនៅ ខាងណោះ —
៥មនុស្សមួយបានប្រោសដល់ទៅឯសុភមង្គលតាមបំណងរបស់គេ ដែលចង់បានសុភមង្គល ឬក៏បានល្អតាមបំណងរបស់គេដែលចង់បានល្អ ឯមនុស្សមួយទៀតបានអាក្រក់តាមបំណងរបស់គេដែលចង់បានអាក្រក់ ព្រោះដូចជាមនុស្សនោះមានបំណងចង់ធ្វើអាក្រក់ពេញទាំងពេលថ្ងៃយ៉ាងណា ជននោះនឹងបានទទួលរង្វាន់អាក្រក់ នៅវេលាយប់មកដល់ជាយ៉ាងនោះដែរ។
៦ហើយផ្ទុយមកវិញក៏ដូច្នោះដែរ។ បើសិនជាអ្នកនោះប្រែចិត្តពីអំពើបាបទាំងឡាយរបស់ខ្លួន ហើយចង់បានសេចក្ដីសុចរិត រហូតដល់ថ្ងៃអវសាននៃជីវិត អ្នកនោះនឹងបានទទួលរង្វាន់ចំពោះសេចក្ដីសុចរិត។
៧ពួកអ្នកកនោះហើយដែលព្រះអម្ចាស់ទ្រង់បានប្រោសលោះ មែនហើយ ពួកអ្នកនោះហើយដែលបានយកចេញ ដែលបានដោះឲ្យរួចផុតពីរាត្រីដ៏មិនចេះចប់មិនចេះហើយនៃសេចក្ដីងងឹតនោះ ម្ល៉ោះហើយ គេឈរឡើង ឬដួលចុះ ត្បិតមើលចុះ ពួកគេគឺជាចៅក្រមជំនុំជំរះខខ្លួនផ្ទាល់ ទោះបីក្នុងការធ្វើល្អ ឬធ្វើអាក្រក់ក្ដី។
៨ឥឡូវនេះ ក្រឹត្យក្រមទាំងឡាយនៃព្រះ កពុំអាចប្រែប្រួលបានឡើយ ហេតុដូច្នេះហើយ ផ្លូវត្រូវបានរៀបចំស្រេចហើយ ថាអស់អ្នកណាដែលចង់ នោះអាចដើរនៅលើផ្លូវនោះ ហើយបានសង្គ្រោះ។
៩ហើយឥឡូវនេះ មើលចុះ កូនប្រុសរបស់ឪពុកអើយ ចូរកុំប្រថុយធ្វើអំពើប្រមាថដល់ព្រះកម្ដងទៀតឡើយ ចំពោះចំណុចទាំងឡាយនៃលទ្ធិនេះ ជាចំណុចដែលកូនបានប្រថុយបំពារបំពានបាប។
១០ចូរកូនកុំគិតស្មានថា ពីព្រោះគេបាននិយាយដល់ការសាងឡើងវិញ ថាកូននឹងបានសាងពីបាបឡើងវិញទៅកាន់សុភមង្គលនោះទេ។ មើលចុះ ឪពុកប្រាប់កូនថា កសេចក្ដីទុច្ចរិតពុំដែលជាសុភមង្គលឡើយ។
១១ហើយឥឡូវនេះ កូនប្រុសរបស់ឪពុកអើយ មនុស្សទាំងអស់ណាដែលនៅក្នុងស្ថានភាពកខាងសាច់ឈាម ឪពុកចង់និយាយថា នៅក្នុងស្ថានភាពខខាងរូបកាយ គឺនៅក្នុងប្រមាត់ល្វីងជូរចត់ និងនៅក្នុងចំណងទាំងឡាយនៃអំពើទុច្ចរិត ពួកគេគគ្មានព្រះក្នុងលោកិយនេះឡើយ ហើយពួកគេបានដើរផ្ទុយពីព្រះហឫទ័យនៃព្រះ ហេតុដូច្នេះហើយ ពួកគេនៅក្នុងស្ថានភាពមួយ ផ្ទុយទៅនឹងស្ថានភាពនៃសុភមង្គល។
១២ហើយឥឡូវនេះ មើលចុះ តើន័យនៃពាក្យថាសាងឡើងវិញ គឺយកវត្ថុមួយពីស្ថានភាពធម្មជាតិ ហើយដាក់ទៅក្នុងស្ថានភាពពុំធម្មជាតិ ឬដាក់របស់នោះទៅក្នុងស្ថានភាពមួយផ្ទុយនឹងធម្មជាតិរបស់វាឬ?
១៣ឱកូនប្រុសរបស់ឪពុកអើយ រឿងនេះពុំមែនដូច្នោះទេ ប៉ុន្តែន័យរបស់ពាក្យថាសាងឡើងវិញនោះ គឺធ្វើជាថ្មីឡើងវិញ អាក្រក់ទៅជាអាក្រក់វិញ ឬរូបកាយទៅជារូបកាយវិញ របស់ផងអារក្សទៅជាផងអារក្សវិញ — ល្អទៅជាល្អវិញ សុចរិតទៅជាសុចរិតវិញ ត្រឹមត្រូវទៅជាត្រឹមត្រូវវិញ មេត្តាករុណាទៅជាមេត្តាករុណាវិញ។
១៤ហេតុដូច្នេះហើយ កូនប្រុសរបស់ឪពុកអើយ ចូរកូនមេត្តាករុណាដល់បងប្អូនរបស់កូនចុះ ចូររាប់រកគ្នាដោយកយុត្តិធម៌ ខវិនិច្ឆ័យដោយសុចរិត ហើយគធ្វើល្អជានិច្ច ហើយបើសិនជាកូនធ្វើការទាំងអស់នេះ នោះកូននឹងបានទទួលរង្វាន់ មែនហើយ ឃសេចក្ដីមេត្តាករុណានឹងបានសាងឡើងដល់កូនវិញ សេចក្ដីយុត្តិធម៌នឹងបានសាងឡើងដល់កូនវិញ ការវិនិច្ឆ័យដោយសុចរិតនឹងបានសាងឡើងដល់កូនវិញ ហើយនឹងបានការល្អប្រទានដល់កូនវិញ។
១៥ព្រោះអី អ្វីៗដែលកូនបានធ្វើទៅនឹងត្រឡប់មករកកូនវិញ ហើយបានសាងឡើងវិញ ហេតុដូច្នេះហើយ ពាក្យថាសាងឡើងវិញ គឺកាត់ទោសដល់មនុស្សមានបាបដ៏ពេញទំហឹង ហើយមិនរាប់ថាជននោះសុចរិតជាដាច់ខាត៕