ជំពូកទី ២០
ការបំផ្លិចបំផ្លាញស្រុកអាសស៊ើរ គឺជាគំរូអំពីការបំផ្លិចបំផ្លាញពួកទុច្ចរិត នៅគ្រាដែលព្រះយាងមកលើកទីពីរ — មនុស្សចំនួនតិចនៅរស់ បន្ទាប់ពីព្រះអម្ចាស់ទ្រង់យាងមកម្ដងទៀត — សំណល់នៃពួកយ៉ាកុបនឹងត្រឡប់មកវិញនៅគ្រានោះ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ១០។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១វេទនាដល់ពួកអ្នកដែលចេញបញ្ញត្តិទុច្ចរិត និងពួកអ្នកដែលតែងច្បាប់វៀចវេរ
២ដើម្បីនឹងបង្វែរពួកកម្សត់ទុគ៌តចេញពីកការជំនុំជំរះ ហើយដកយកសិទ្ធិចេញពីមនុស្សទាល់ក្រក្នុងពួករាស្ត្ររបស់យើង ឲ្យតែបានពួកខស្រីមេម៉ាយទុកជារបឹប ហើយធ្វើឲ្យពួកកំព្រាបានជារំពាដល់ខ្លួន។
៣នោះតើអ្នករាល់គ្នានឹងធ្វើដូចម្ដេច ក្នុងថ្ងៃកពិនិត្យពិច័យ ហើយក្នុងការបំផ្លាញ ដែលនឹងមកពីទីឆ្ងាយ? តើអ្នករាល់គ្នានឹងរកពឹងពាក់ដល់អ្នកណា? ហើយតើនឹងផ្ញើសក្ដិយសរបស់អ្នកទុកនៅឯណា?
៤ក្រៅពីយើង ពួកគេនឹងឱនចុះទៅក្រោមពួកឈ្លើយប៉ុណ្ណោះ ហើយនឹងត្រូវដួលនៅក្រោមខ្មោច នៃពួកអ្នកដែលត្រូវគេសម្លាប់។ ទោះបើធ្វើទោសជាច្រើនដល់ម្ល៉េះក៏ដោយ គង់តែសេចក្ដីខ្ញាល់របស់ទ្រង់ មិនទាន់បែរចេញនៅឡើយ គឺព្រះហស្តទ្រង់នៅតែលូកមកទៀត។
៥ឱពួកសាសន៍អាសសើរអើយ ដែលជាដំបងនៃសេចក្ដីកំហឹងរបស់យើង ហើយរំពាត់នៅដៃគេ គឺជាសេចក្ដីគ្នាន់ក្នាញ់របស់កគេ។
៦យើងនឹងចាត់គេឲ្យទៅកទាស់នឹងសាសន៍មួយដែលលាក់ពុត ហើយនឹងបង្គាប់ការដល់គេឲ្យទាស់នឹងសាសន៍មួយ ដែលត្រូវសេចក្ដីក្រោធរបស់យើង ឲ្យបានចាប់យករបឹប ចាប់រំពា ហើយជាន់ឈ្លីសាសន៍ នោះដូចជាភក់នៅផ្លូវផង។
៧ប៉ុន្តែគេមិនយល់ដូច្នោះទេ ហើយចិត្តគេក៏មិនគិតឃើញដល់ម្ល៉េះដែរ ប៉ុន្តែគេមានចិត្តចង់បំផ្លាញវិញ ក៏ចង់កាត់សាសន៍ជាច្រើនឲ្យសូន្យចេញមិនតិចឡើយ។
៨ត្បិតគេថា ៖ ឯចៅហ្វាយរបស់ខ្ញុំទាំងប៉ុន្មាន មិនមែនជាស្ដេចគ្រប់គ្នាទេឬអី?
៩ឯក្រុងកាលនរ តើមិនមែនដូចជាក្រុងកើកេមីសទេឬអី? ឯក្រុងហាម៉ាត តើមិនមែនដូចជាក្រុងអើផាឌទេឬអី? ហើយក្រុងសាម៉ារី តើមិនមែនដូចជាក្រុងដាម៉ាសទេឬអី?
១០ត្បិតដៃកយើងបានលូកទៅចាប់យកអស់ទាំងនគរ ដែលគោរពដល់រូបព្រះ ជាស្រុកដែលមានរូបឆ្លាក់ វិសេសជាងរូបឆ្លាក់នៅក្រុងយេរូសាឡិម និងក្រុងសាម៉ារីទៅហើយ
១១ចុះតើយើងនឹងមិនធ្វើដល់ក្រុងសាម៉ារី និងរូបព្រះរបស់គេ ដូចជាបានធ្វើដល់ក្រុងយេរូសាឡិម និងរូបព្រះរបស់គេដែរទេឬអី?
១២ដោយហេតុនោះ ហេតុការណ៍នឹងកើតឡើងថា កាលណាយើងជាព្រះអម្ចាស់បានសម្រេចគ្រប់ទាំងការរបស់យើងនៅលើភ្នំស៊ីយ៉ូន និងក្រុងយេរូសាឡិម នោះយើងនឹងធ្វើទោសកដល់ស្ដេចខអាសសើរ ដោយព្រោះការដែលសេចក្ដីអំនួតរបស់គេបានធ្វើ ហើយដល់សេចក្ដីអង់អាចនៃឫកខ្ពស់របស់គេដែរ។
១៣ត្បិតកគេបានថា ៖ យើងបានធ្វើការទាំងនេះដោយកម្លាំងនៃដៃយើង ហើយដោយប្រាជ្ញារបស់យើងដែរ ដោយយើងមានយោបល់ពិត ហើយយើងបានដកព្រំដែននៃសាសន៍ទាំងប៉ុន្មានចោល ក៏បានរឹបយកទ្រព្យសម្បត្តិគេ ហើយយើងបានបង្ក្រាបបណ្ដាជនទាំងឡាយ បីដូចជាមនុស្សមានចិត្តក្លាហាន។
១៤ឯដៃយើងយកបានទ្រព្យសម្បត្តិនៃអស់ទាំងសាសន៍ ដូចជាយកបានសំបុកសត្វ ក៏ដូចជាប្រមូលពងសត្វ ដែលមេចោលហើយជាយ៉ាងណា យើងក៏បានប្រមូលរួបរួមលោកិយទាំងមូលយ៉ាងនោះដែរ ហើយឥតមានអ្វីមួយកម្រើកស្លាប ឬហាមាត់ ឬស្រែកចេចចាចឡើយ។
១៥ឯកពូថៅ តើខនឹងអួតខ្លួនចំពោះអ្នកដែលប្រើវាឬអី? តើរណារនឹងតម្កើងខ្លួនចំពោះអ្នកដែលអារដែរឬ? នេះឧបមាដូចជា រំពាត់ដែលនឹងយារអ្នកដែលលើកវាឡើង ឬដូចជាដំបងនឹងលើកមនុស្សឡើង ជាមនុស្សដែលមិនមែនធ្វើជាឈើផង!
១៦ដោយហេតុនោះ ព្រះអម្ចាស់ គឺជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់នឹងចាត់សេចក្ដីស្គមស្គាំងក្នុងចំណោមពួកធាត់ៗរបស់គេ ហើយនៅក្រោមសិរីល្អករបស់ទ្រង់ នោះទ្រង់នឹងឆួលឆេះឡើងដូចជាភ្លើងឆេះ។
១៧ឯពន្លឺនៃសាសន៍អ៊ីស្រាអែល នោះនឹងបានសម្រាប់ជាភ្លើង ហើយព្រះដ៏បរិសុទ្ធរបស់គេ ជាអណ្ដាតភ្លើង ភ្លើងនោះនឹងឆេះឡើង ហើយបន្សុសពួកបន្លា និងអញ្ចាញរបស់គេក្នុងថ្ងៃតែមួយ។
១៨ព្រមទាំងធ្វើឲ្យលំអនៃព្រៃ និងចម្ការដុះដាលរបស់គេសាបសូន្យទៅ ទាំងកព្រលឹង និងរូបកាយរបស់គេផង នោះគេនឹងបានដូចជា មនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។
១៩ឯកសំណល់ដើមឈើ ដែលសល់នៅក្នុងព្រៃរបស់គេ នោះនឹងមានតិចណាស់ដល់ម្ល៉េះបានជាកូនក្មេងនឹងអាចកត់ទុកបាន។
២០ហើយហេតុការណ៍នឹងកើតឡើងថា នៅកថ្ងៃនោះ សំណល់នៃពួកអ៊ីស្រាអែល និងខវង្សនៃយ៉ាកុបដែលបានរួចខ្លួនមក គេនឹងលែងពឹងគផ្អែកលើមនុស្សដែលបានវាយគេតទៅ ប៉ុន្តែនឹងផ្អែកលើព្រះ ជាព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល ដោយពិតត្រង់វិញ។
២១ឯពួកដែលកសល់ មែនហើយ គឺជាសំណល់នៃពួកយ៉ាកុប គេនឹងត្រឡប់មកឯព្រះដ៏មានព្រះចេស្ដាវិញ។
២២ឱអ៊ីស្រាអែលអើយ ទោះបើជនជាតិអ្នកបានដូចជាខ្សាច់នៅសមុទ្រក៏ដោយ គង់តែនឹងមានតែសំណល់ខ្លះដែលមកវិញ ត្បិតបានសម្រេចឲ្យមានកការបំផ្លាញដោយសេចក្ដីសុចរិតខដ៏លើសលន់។
២៣ព្រោះព្រះអម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារ ទ្រង់នឹងកបង្ហើយការបំផ្លាញសព្វគ្រប់ នៅកណ្ដាលស្រុកទាំងមូល ដូចជាបានសម្រេចហើយ។
២៤ហេតុដូច្នេះ ព្រះអម្ចាស់ដ៏ជាព្រះនៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលដូច្នេះថា ៖ ឱរាស្ត្រយើងដែលអាស្រ័យនៅក្រុងស៊ីយ៉ូនអើយ កុំឲ្យខ្លាចចំពោះសាសន៍អាសសើរនោះឡើយ ទោះបើគេវាយអ្នកដោយរំពាត់ ហើយលើកដំបងខ្លួនឡើងទាស់នឹងអ្នក កដូចយ៉ាងសាសន៍អេស៊ីព្ទក៏ដោយ។
២៥ត្បិតនៅតែបន្តិចទៀត សេចក្ដីឈឺចាប់នឹងបានសម្រេច ហើយសេចក្ដីកំហឹងរបស់យើង នឹងបែរទៅសេចក្ដីបំផ្លិចបំផ្លាញដល់គេវិញ។
២៦នោះព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់នឹងពន្យុះរំពាត់មួយមកទាស់នឹងគេ បែបដូចជាកាលប្រហារជីវិតសាសន៍កម៉ាឌាន នៅត្រង់ថ្មអូរិប ហើយទ្រង់នឹងយារដំបងពីលើទឹកសមុទ្រ ដូចយ៉ាងរបៀបនៅស្រុកអេស៊ីព្ទដែរ។
២៧ហើយហេតុការណ៍នឹងកើតឡើង គឺនៅថ្ងៃនោះ កបន្ទុកដែលគេដាក់លើអ្នកនឹងបាត់ចេញពីស្មាអ្នកទៅ ហើយនឹមដែលគេដាក់លើអ្នក នឹងបាត់ចេញពីកអ្នកដែរ ឯនឹមនោះនឹងត្រូវបំផ្លាញដោយព្រោះពិធី ខលាបប្រេង។
២៨កគេបានឡើងមកដល់អៃយ៉ាត គេបានដើរកាត់ស្រុកមីករ៉ូន គេបានដាក់អីវ៉ាន់របស់គេនៅត្រង់មីកម៉ាសហើយ។
២៩គេបានឆ្លងមកហួសផ្លូវកាត់ភ្នំ គេបានឈប់ស្នាក់នៅត្រង់កេបា ក្រុងរ៉ាម៉ាតក៏ភ័យញ័រ ហើយពួកគីបៀរ ជាស្រុករបស់សូលបានរត់អស់ហើយ។
៣០ឱកូនស្រីនៃក្រុងកាលីមអើយ ចូរបន្លឺសំឡេងឡើង ឱពួកក្រុងឡាអ៊ីសអើយ ចូរស្ដាប់ចុះ ឱពួកក្រុងអាន៉ាថោតអើយ គួរអាណិតអ្នកណាស់ហ្ន៎។
៣១ពួកម៉ាតមេណាបានរត់រួចទៅហើយ ឯពួកកេប៊ីមក៏កំពុងតែរកផ្លូវរត់ដែរ។
៣២នៅថ្ងៃនេះឯង ពួកខ្មាំងនឹងឈប់ស្នាក់នៅត្រង់ក្រុងណូប គេជន្លដៃកំហែងភ្នំនៃកូនស្រីក្រុងស៊ីយ៉ូន គឺភ្នំនៃក្រុងយេរូសាឡិម។
៣៣មើលចុះ ព្រះអម្ចាស់ គឺជាព្រះអម្ចាស់នៃពួកពលបរិវារ ទ្រង់នឹងផ្ដាច់មែកឈើដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកម្ពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅកទីខ្ពស់នឹងត្រូវបន្ទាបវិញ។
៣៤ហើយទ្រង់នឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព៕